19/08/2022
ក្លិបធំមួយ កំពុងប្រាថ្នាចង់បានខ្សែប្រយុទ្ធ Eden Hazard មកចូលរួមក្រុមរបស់ខ្លួន មុនទីផ្សារបិទ
-------------------------------------
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Eden Hazard ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លិបធំមួយ ចំពេលអនាគតរបស់គេ នៅទឹកដី Bernabeu នៅតែបន្តមានភាពសង្ស័យ នៅទីផ្សារដោះដូររដូវក្តៅនេះ ។
ជាក់ស្តែង កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានជួបប្រទះភាពលំបាកយ៉ាងខ្លាំង ដើម្បីសម្របខ្លួនជាមួយនឹងក្លិប R.Madrid ចាប់តាំងពីបានផ្ទេរមកពីក្រុម Chelsea ក្នុងតម្លៃខ្លួន ១០៣ លានផោន កាលពីរដូវក្តៅឆ្នាំ ២០១៩ ជាមួយនឹងបញ្ហារបួសញឹកញាប់ ។
មិនតែប៉ុណ្ណោះ បើតាមរបាយការណ៍ជាច្រើន បានបង្ហាញពីខែមុនថា អ្នកចាត់ការក្រុម លោក Carlo Ancelotti បានបើកភ្លើងខៀវឱ្យក្លិប ក្នុងការលក់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកចេញ បើទោះបីជាគេនៅសេសសល់កុងត្រារយ:ពេល ២ ឆ្នាំទៀតក៏ដោយ ។
ហើយឥឡូវនេះ បើតាមសារព័ត៌មាន Fotomac បានបង្ហាញឱ្យដឹងថា ក្លិបទួរគី Galatasaray កំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការទាក់ទងទៅកាន់ក្លិប Real Madrid ជុំវិញការពិភាក្សាលើកិច្ចព្រមព្រៀងផ្ទេរ អាចទៅរួចមួយ សម្រាប់ Hazard នៅរដូវកាលនេះ ។
19/08/2022
កូនប្រុសរបស់គ្រូធំ Atletico ចូលរួមក្លិបធំមួយនៅអ៊ីតាលី
---------------------------------
ក្លិប Napoli បានសម្រេចការផ្ទេរខ្សែប្រយុទ្ធ Giovanni Simeone ពីក្លិប Hellas Verona។ Giovanni ជាកូនប្រុសច្បងរបស់អ្នកចាត់ការ Atletico Madrid លោក Diego Simeone បានសម្រេចការផ្ទេរទៅ Napoli ក្នុងកិច្ចសន្យាខ្ចី ដែលមានលក្ខខណ្ឌទិញផ្ដាច់។
ក្លិប Napoli បានប្រកាសពីការផ្ទេរចូល ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយកីឡាកររូបនេះ បានជ្រើសរើសពាក់អាវលេខ១៨។
កីឡាករវ័យ២៧ឆ្នាំ បានចំណាយពេល៦រដូវកាលក្នុងអាជីពរបស់ខ្លួននៅលីគកំពូលអ៊ីតាលី ដោយបានចូលរួម Genoa, Fiorentina, Cagliari និង Verona ដែលគេបានចូលរួមជាអចិន្ដ្រៃយ៍ ក្រោយសាងភាពលេចធ្លោអំឡុងការលេងក្រោមលក្ខខណ្ឌខ្ចីជើង។
19/08/2022
Pep ថាកូនក្រុមម្នាក់នឹងទៅ Barcelona ប៉ុន្ដែក្នុងនាមជាគូប្រកួត
------------------------------------
កីឡាករឆ្នើម Bernardo Silva មានការភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិប Barcelona នៅក្នុងទីផ្សារដោះដូរបច្ចុប្បន្ន ដោយលោក Xavi ចង់ពង្រឹងក្រុមដើម្បីប្រជែងពាន La Liga និង UEFA Champions League។
ទោះយ៉ាងណាក្ដី អតីតអ្នកចាត់ការ Barcelona លោក Pep Guardiola បានទទូចថា លោកចង់ឱ្យកីឡាករវ័យ២៨ឆ្នាំ បន្ដលេងនៅ Manchester City។
កាលពីថ្ងៃព្រហស្បតិ៍ លោក Guardiola និយាយថា Bernardo អាចនឹងធ្វើដំណើរទៅ Barcelona នាសប្ដាហ៍ក្រោយ ប៉ុន្ដែគឺជាការបំពេញការងារសម្រាប់ Man City ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Camp Nou។
19/08/2022
Varane បង្ហើបឈ្មោះខ្សែប្រយុទ្ធ ដែលពិបាកតតាំងបំផុត
----------------------------------------
មានកីឡាករមិនច្រើនទេ ដែលមានឱកាសលេងក្នុងពានរង្វាន់ធំ ដូចជា Raphael Varane ជាដើម។ ខ្សែការពារកណ្ដាលរូបនេះ ធ្លាប់ឈ្នះ UEFA Champions League ៤លើក និង FIFA World Cup ម្ដង ផងដែរ។
ខ្សែការពាររបស់ Manchester United រូបនេះ ធ្លាប់ប្រទះជាមួយ ខ្សែប្រយុទ្ធលំដាប់កំពូលៗជាច្រើន ប៉ុន្ដែមានកីឡាករម្នាក់ដែល កីឡាករបារាំងរូបនេះគិតថា ជាគូប្រជែងដែលពិបាកតតាំងបំផុត។
Varane បានរៀបរាប់ប្រាប់ថា Lionel Messi ដែលគេពិបាកតាមបិទបំផុត ដោយពួកគេតែងតែជួបតតាំងគ្នាជាញឹកញយពេលប្រកបអាជីពនៅអេស្ប៉ាញ ក្នុងជំនួប El Clasico។
19/08/2022
លេងការពារល្អម្លឹងៗទើប Militao ជាជម្រើសដែល Ancelotti មិនអាចខ្វះបាន
---------------------------------------
Real Madrid បានគ្រងតំណែងជើងឯក UEFA Super Cup ក្រោយទទួលបានជ័យជម្នះលើ Eintracht Frankfurt ដោយលទ្ធផល ២-០ កាលពីថ្ងៃពុធ ហើយនេះជាពានដំបូងដែលពួកគេបានឈ្នះក្នុងចំណោមពានទាំង៦ដែលក្រុមនេះ ត្រូវប្រជែងក្នុងរដូវកាល ២០០២២-២៣។
ខ្សែការពារ David Alaba និង ខ្សែប្រយុទ្ធ Karim Benzema រកបានម្នាក់មួយគ្រាប់ នៅក្នុងតង់នីមួយៗ ដែលធានាឱ្យក្រុមការពារតំណែងជើងឯក UEFA Champions League យកបានជ័យជម្នះលើ ក្រុមម្ចាស់ពាន Europa League ដោយជោគជ័យ។