23/12/2021
មកស្គាល់កីឡាករទាំង១០រូប ដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងស.វទី២១នេះ
១. Critiano Ronaldo៖ ចូលលេងសរុបបាន ១០៦៦ប្រកួត ដោយរកគ្រាប់បាល់បាន ៧៩៧គ្រាប់។
២. Lionel Messi៖ ចូលលេងសរុបបាន ៩៥១ប្រកួត ដោយរកគ្រាប់បាល់បាន ៧៥៨គ្រាប់។
៣. Robert Lewandowski៖ ចូលលេងសរុបបាន ៦៦៨ប្រកួត ដោយរកគ្រាប់បាល់បាន ៥០០គ្រាប់។
៤. Zlatan Ibrahimovic៖ ចូលលេងសរុបបាន ៧៥៤ប្រកួត ដោយរកគ្រាប់បាល់បាន ៤៥២គ្រាប់។
៥. Edinson Cavani៖ ចូលលេងសរុបបាន ៧២៦ប្រកួត ដោយរកគ្រាប់បាល់បាន ៤១០គ្រាប់។
៦. Sergio Aguero៖ ចូលលេងសរុបបាន ៧២៦ប្រកួត ដោយរកគ្រាប់បាល់បាន ៤០២គ្រាប់។
៧. Karim Benzema៖ ចូលលេងសរុបបាន ៨២២ប្រកួត ដោយរកគ្រាប់បាល់បាន ៣៩៩គ្រាប់។
៨. Luis Suarez៖ ចូលលេងសរុបបាន ៦០២ប្រកួត ដោយរកគ្រាប់បាល់បាន ៣៦៩គ្រាប់។
៩. Edin Dzeko៖ ចូលលេងសរុបបាន ៧៣១ប្រកួត ដោយរកគ្រាប់បាល់បាន ៣៤៦គ្រាប់។
១០. Wayne Rooney៖ ចូលលេងសរុបបាន ៧៩៦ប្រកួត ដោយរកគ្រាប់បាល់បាន ៣៣៤គ្រាប់៕
16/12/2021
Messi យកថ្លៃពី Sponsor ប៉ុន្មាន នៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាប់បញ្ចូលស្ថិតក្នុងចំណោម អ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។
រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Messi ស៊ីថ្លៃជាង ១.១៦លានដុល្លារឯណោះ ដែលជាតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាល្បីៗជាច្រើននៅលើពិភពលោកទទួលបាន។
បើតាម របាយការណ៍ Hopper HQ ខាងលើ ការស៊ីថ្លៃដល់លានដុល្លារនេះ បានធ្វើឲ្យ Messi ជាប់ចំណាត់ថ្នាក់ទី៧ នៃតារា ដែលស៊ីថ្លៃពី Sponsor ខ្ពស់បំផុតនៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ លើពិភពលោក។
គួរបញ្ជាក់ផងដែរថា Messi ក៏ស្ថិតក្នុងចំណោមតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ២៨៩លាន Followers ៕
04/12/2021
Lens 1 - 1 Paris Saint Germain
04/12/2021
Ballon dÓr ទាំង7របស់ពូ
Ballon dÓr 2009
Ballon dÓr 2010
Ballon dÓr 2011
Ballon dÓr 2012
Ballon dÓr 2015
Ballon dÓr 2019
Ballon dÓr 2021
30/11/2021
Silva បាននិយាយថា៖ភាពខុសគ្នារបស់កីឡាករទាំងពីរគឺ Messi គាត់ពិបាកបិទណាស់ក្នុងស្ថានភាពបាល់ ១ទល់នឹង១ ឬ ២ទល់នឹង១។ ជាមួយ Ronaldo ខ្ញុំគិតថាវាមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែ គាត់ត្រូវការកីឡាករម្នាក់បានហើយដើម្បីបិទគាត់ និង ម្នាក់ទៀតចាំប្រមាញ់តាមក្រោយ។ ខ្ញុំជឿជាក់ថា Messi ពិបាកក្នុងការបិទជាង Ronaldo។
ប្រភព៖ Thesun
30/11/2021
Messi ថា Lewandowski គួរតែបាន Ballon dÓr មួយដែរ
ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់ Ballon dÓr 2021 ហើយកាលពីយប់មិញ ក្រោយពីទទួលបានសំឡេងគាំទ្រច្រើនជាងខ្សែប្រយុទ្ធ Robert Lewandowski ។
ខ្សែប្រយុទ្ធ Lewandowski រកបាន៥៥គ្រាប់នៅរដូវកាល២០១៩-២០ និងរកបាន៤៨គ្រាប់ទៀតនៅឆ្នាំ២០២០-២១ ហើយបច្ចុប្បន្ននៅរដូវកាលនេះរូបគេកំពុងធ្វើបានល្អទៀតហើយដោយរកបាន២៥គ្រាប់។ តែយ៉ាងណា France Football បានបោះបង់ការប្រគល់ពាន Ballon dÓr នៅឆ្នាំ២០២០ចោល ដោយសារតែកូវីដ១៩ គ្រាដែល Lewandowski សក្ដិសមបំផុត។ នៅឆ្នាំវិញ រូបគេក៏ទទួលបានពានរង្វាន់មួយដែរ គឺខ្សែប្រយុទ្ធល្អប្រចាំឆ្នាំ តែពាន Ballon dÓr បានទៅលើ Messi វិញ។
ក្នុងឱកាសទទួលពានរង្វាន់នេះដែរ Messi បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំចង់ប្រាប់ទៅ Lewandowski ថាខ្ញុំពិតជាមានមោទកភាពដែលបានប្រកួតប្រជែងជាមួយគាត់។ អ្នកសមឈ្នះ Ballon dÓr។ ឆ្នាំមុន គ្រប់គ្នាសុទ្ធតែយល់ថាអ្នកគឺជាអ្នកឈ្នះពិតប្រាកដ។ ខ្ញុំគិតថា France Football គួរតែឱ្យអ្នកនូវពាន Ballon dÓr របស់អ្នក។ អ្នកគួរតែទទួលបានវា អ្នកសក្ដិសមនឹងបានវាបំផុត” ៕
29/11/2021
ឈ្មោះពេញ Lionel Andres Messi
ថ្ងៃខែឆ្នាំកំណើត 24 មិថុនា 1987 (អាយុ 34 ឆ្នាំ)
ទីកន្លែងកំណើត Rosario, Santa Fe, អាហ្សង់ទីន
កម្ពស់ 1.69 ម៉ែត្រ
មុខតំណែងខ្សែរប្រយុទ
បច្ចុប្បន្នលេងឲ្យក្រុម Paris Saint-Germain
កីឡាករនៃក្រុមជម្រើសជាតិ Argentina
ស្រឡាញ់ Messi ដូច admin ទេ🥰🥰
29/11/2021
Ramos ថា Messi សមនឹងឈ្នះ Ballon dÓr ឆ្នាំនេះ
ខ្សែការពារ Sergio Ramos បាននិយាយថាពានរង្វាន់ Ballon dÓr នៅឆ្នាំនេះ អាចនឹងធ្លាក់ទៅលើដៃរបស់មិត្តរួមក្រុម Lionel Messi ហើយ។
Ramos តាំងពីផ្លាស់មកចូលរួមជាមួយក្រុម PSG មក រួបគេទើបតែបានបង្ហាញខ្លួនប្រកួតដំបូងនៅយប់មិញនេះទេ ដែលបានជួយក្រុមឈ្នះលើក្រុម Saint-Etienne ក្នុងលទ្ធផល ៣-១ នៅលីគកំពូលបារាំង។ ក្រោយពីបានចូលលេងប្រកួតដំបូងនេះមក Ramos ក៏បានបង្ហាញចំណាប់អារម្មណ៍ជាច្រើនទាក់ទងទៅនឹងមិត្តរួមក្រុម ជាពិសេស Messi ផងដែរ។
Ramos បាននិយាយថា៖ “Messi គាត់ជាកីឡាករល្អ ខ្ញុំគិតថាគាត់ជាកីឡាករម្នាក់ដែលអាចផ្លាស់ប្ដូរការប្រកួតបាន។ គាត់ជាកីឡាករឆ្នើមម្នាក់ ហើយវាជារឿងល្អដែលមានគាត់ក្នុងក្រុម។ រឿង Ballon dÓr ? បាទ ច្បាស់ណាស់ Messi សមនឹងឈ្នះវា ហើយខ្ញុំនឹងនិយាយការពារមនុស្សក្នុងក្រុមរបស់ខ្ញុំ។ ខ្ញុំជូនពរគាត់សំណាងល្អ”។
រំលឹកថាការប្រកាសអ្នកឈ្នះពានរង្វាន់ Ballon dör នៅឆ្នាំនេះ នឹងធ្វើឡើងនៅល្ងាចនេះហើយក្នុងប្រទេសបារាំង។ ពេលនេះ មានតែបេក្ខភាព២នាក់ប៉ុណ្ណោះដែលត្រូវបានគេមើលឃើញថាមានភាគរយច្រើនជាងគេ ក្នុងនោះមាន Messi និង Lewandoski របស់ Bayern Munich ៕