GBS Sport News

GBS Sport News

Share

សូមស្វាគមន៍មកកាន់ GBS News ដែលជាទំព័រថ្មីរបស់យើងសម្រាប់ការប្រកួតដ៏អស្ចារ្យ។ យើងនឹងនាំយកព័ត៌មាន ព្រឹត្តិការណ៍ និងសកម្មភាពថ្មីៗបំផុតពីជុំវិញពិភពលោក។

26/05/2026

សម្រាប់ Arsenal ការឈ្នះពាន Premier League មិនដែលត្រូវបានគេគិតថាជាទីបញ្ចប់នោះទេ។ វាត្រូវបានគេចាត់ទុកថាជាការចាប់ផ្តើមនៃអ្វីដែលធំជាងនេះ។

ការអបអរសាទរនៅឯកីឡដ្ឋាន Selhurst Park រួមមានវត្តមានរបស់ម្ចាស់ក្លឹប Stan Kroenke និងកូនប្រុស Josh ដែលជាផ្នែកមួយនៃការកត់សម្គាល់សមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់ក្រុមរបស់លោក Mikel Arteta ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពីក្រោយអារម្មណ៍ និងការអបអរសាទរចំពោះការឈ្នះពានរង្វាន់លីគដំបូងចាប់តាំងពីឆ្នាំ 2004 មក ការគ្រោងទុកសម្រាប់ដំណាក់កាលបន្ទាប់កំពុងដំណើរការហើយ។

សារពីក្នុងក្លឹបគឺច្បាស់លាស់៖ នេះមិនមែនជាពេលវេលាដែលត្រូវឈរនៅស្ងៀមនោះទេ។ Arsenal ជឿជាក់ថាមានឱកាសក្នុងការកសាងអ្វីមួយឱ្យកាន់តែស៊ីជម្រៅជាងរដូវកាលឈ្នះពានតែមួយ។

មហិច្ឆតាគឺបង្កើតឱ្យមានរយៈពេលនៃភាពលេចធ្លោប្រកបដោយនិរន្តរភាពនៅកំពូលនៃបាល់ទាត់អង់គ្លេស។

ខណៈពេលដែលការផ្តោតអារម្មណ៍ភ្លាមៗនៅតែមាននៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង PSG ជំនឿជុំវិញក្លឹបមិនដែលខ្លាំងជាងនេះទេ។

កីឡាករ បុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់មានអារម្មណ៍ថា Arsenal ស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៃអ្វីដែលក្រុមនេះអាចសម្រេចបាន។

______________________________________
#ព័ត៍មានកីឡាបាល់ទាត់

07/05/2026

ទីបំផុរកឃើញជើងខ្លាំង ២ក្រុមឡើងប្រជែងគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះ 🏆😍👏

➡️ ក្រុមកំពូលតារាងលីគអង់គ្លេស Arsenal ✅
➡️ ក្រុមកំពូលតារាងលីគបារាំង PSG ✅

➡️ ចុះបងប្អូនគិតថាក្រុមមួយណាដែរ នឹងក្លាយជាម្ចាស់ជើងឯក UCL រដូវកាលនេះ? ខមិនខាងក្រោមទាំងអស់គ្នា? 😍👏
---------------------------------------
#ព័ត៍មានកីឡាបាល់ទាត់

04/05/2026

នោះ!😳🔥 ថ្វីបើអង្គរថាយហ្គឺរមានគ្រាប់បាល់ចំណេញ និងពិន្ទុស្មើគ្នា ៥០ ពិន្ទុជាមួយភ្នំពេញក្រោនយ៉ាងណាក្តី ក៏ភ្នំពេញក្រោននៅតែបន្តរក្សាតំណែងលេខ ២ របស់ខ្លួនដដែលដោយសារមានប្រៀបលើច្បាប់ Head-to-Head ខណៈពេលដែលបឹងកេត ជាគូប្រជែងជាមួយភ្នំពេញក្រោន ក្នុងការដណ្ដើមលេខ២ ដើម្បីទទួលបានកៅអីវគ្គជម្រុះ AFC Champions League Two ដោយសារតែអង្គរថាយហ្គឺរមិនទទួលបានអាជ្ញាប័ណ្ណក្លិប AFC Club Licensing 🇰🇭🤯💪

ប្រភពពី: 361
--------------------------------------------
#ព័ត៍មានកីឡាបាល់ទាត់

04/05/2026

💥⚽️ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា🇰🇭
ក្រុមជម្រើសជាតិយើង នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប៊ូតាន (Bhutan)🇧🇹 នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិចិនហុងកុង (Hong Kong, China)🇭🇰នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ បន្ទាប់ពីការប្រកួតមិត្តភាពទាំងពីរនេះ ក្រុមជម្រើសជាតិកម្ពុជាយើង នឹងធ្វើដំណើរទៅបោះជំរុំនៅប្រទេសជប៉ុន ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ HYUNDAI CUP 2026 ចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា ដល់ ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦ ខាងមុខនេះ។

---------------------------------------------------
#ព័ត៍មានកីឡាបាល់ទាត់ #ជម្រើសជាតិកម្ពុជា

29/04/2026

ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ 🏆 ​

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ ក្នុងសប្តាហ៍ទី៣០ 🔴

ថ្ងៃសៅរ៍ ទី០២ និងថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦

"លីគខ្លាំង, ជម្រើសជាតិខ្លាំង"
. . . . . . . . . . . . . . .
Cambodian Premier League 2025/26 🏆 ​

Broadcaster and Match Fixtures in CPL-WEEK30 🔴

On Saturday, 2nd and Sunday, 3rd May 2026

"Strong League, Strong National Team"
---------------------------------------
#ព័ត៍មានកីឡាបាល់ទាត់

29/04/2026

ការបែងចែកកៅអីសម្រាប់ការប្រកួតក្លិបក្នុងតំបន់អាសុីខាងកើត​ ឆ្នាំ២០២៦/២៧ នៃពានរង្វាន់ AFC Club Competitions 2026/27 ⚽️🏆

គិតត្រឹមក្រុមកំពូលទាំង១៥ 🔝

"លីគខ្លាំង, ជម្រើសជាតិខ្លាំង"
. . . . . . . . . . . . . . . . . . .
AFC Club Competitions 2026/27 Slot Allocation (EAST) ⚽️🏆

--------------------------------------------------
#ព្រះខ័នរាជស្វាយរៀង

28/04/2026

ព្រះខ័នរាជស្វាយរៀងអាចឈឺចាប់ម្តងទៀត✅😖 បងប្អូនដឹងទេថា Kuwait SC មិនដែលចាញ់សោះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Cup នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ 🏆
- 2009 🏆
- 2013 🏆
ចាំមើលលើកនេះ ស្វាយរៀងអាចបំបែកបណ្តាសានេះបានដែរឬទេ⁉
-----------------------------------------------------
#ព្រះខ័នរាជស្វាយរៀង #ព័តមានកីឡា

25/04/2026

🚨🏆 ការបែងចែកកៅអី AFC កាន់តែច្បាស់!
តាមការប្រកាសថ្មីពី AFC បានបញ្ជាក់ថា ក្រុមជើងឯក AFC Challenge League 2025/26 នឹងទទួលបានកៅអីវគ្គចែកពូល AFC Champions League Two រដូវកាល 2026/27 ខណៈក្រុមរងជើងឯក នឹងទទួលបានកៅអីវគ្គជម្រុះ។
សម្រាប់ ព្រះខ័នរាជស្វាយរៀង 🇰🇭 ដែលត្រូវប៉ះ Kuwait SC 🇰🇼 នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី 13 ខែឧសភា ខាងមុខនេះ គឺពិតជាមានអត្ថប្រយោជន៍រួចជាស្រេចហើយ ព្រោះក្រុមបានកក់កៅអីវគ្គចែកពូល ACL2 ដោយសារជើងឯកលីគកំពូលកម្ពុជា។
មានន័យថា មិនថាលទ្ធផលនៅវគ្គផ្តាច់ព្រ័ត្រយ៉ាងណាក៏ដោយ ស្វាយរៀងនៅតែទៅវគ្គចែកពូលដដែល ប៉ុន្តែបើពួកគេបានត្រឹមរងជើងឯក កៅអីវគ្គជម្រុះនោះនឹងផ្ទេរទៅក្រុមផ្សេង ដែលនៅមិនទាន់មានការបញ្ជាក់នៅឡើយ ថាក្រុមនៅលីគកំពូលកម្ពុជា 🇰🇭 ឬក៏ក្រុមផ្សេងនៅលីគផ្សេងដែលទទួលបានកៅអីវគ្គជម្រុះនេះ

----------------------------------------------
#ព្រះខ័នរាជស្វាយរៀង #ព័ត៍មានកីឡាបាល់ទាត់

24/04/2026

🏆🔥 FINAL ASIAN COMPETITIONS 2025/26!

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានអាស៊ីទាំង 3 កម្រិត កំពុងខិតជិតមកដល់ 👀

⚽️ AFC Champions League Elite
📅 25/04
🇸🇦 Al Ahli 🆚 Machida Zelvia 🇯🇵

⚽️ AFC Champions League Two
📅 17/05
🇸🇦 Al Nassr 🆚 Gamba Osaka 🇯🇵 (TBA)

⚽️ AFC Challenge League
📅 09/05
🇰🇼 Kuwait SC 🆚 ព្រះខ័នរាជស្វាយរៀង 🇰🇭

💥 ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំងនេះ នឹងធ្វើឡើងនៅតំបន់ Middle East
👉 ACL2 និង ACGL ត្រូវបានរៀបចំនៅ West Zone
👉 ខណៈ ACLE បន្តធ្វើនៅ Jeddah 2 រដូវកាលជាប់ៗគ្នា

👀 ក្រុមណានឹងក្លាយជាជើងឯកឆ្នាំនេះ?
------------------------------------------------
#ព័ត៍មានកីឡាបាល់ទាត់ #ព្រះខ័នរាជស្វាយរៀង

23/04/2026

អាមិចហើយជីវីត 😂
កូនដំរីតូច មិនដឹងមិចម៉ាទេ រដូវការនេះ ?
--------------------------------------
#ព័ត៍មានកីឡាបាល់ទាត់

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh