CS-Sport

Call Directions Website Contact the business

CS-Sport ព័ត៍មានកីឡាប្រចាំថ្ងៃ

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ត្រៀមដោះស្រាយបញ្ហាជាមួយ Cristiano Ronaldo !!សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ...
02/10/2026

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ត្រៀមដោះស្រាយបញ្ហាជាមួយ Cristiano Ronaldo !!

សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ត្រូវបានរាយការណ៍ថា កំពុងត្រៀមជួបពិភាក្សាជាមួយ Cristiano Ronaldo ដើម្បីដោះស្រាយភាពមិនចុះសម្រុងដែលបានកើតឡើងនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ជាផ្លូវការថា FPF នឹងជួប Ronaldo នៅសប្ដាហ៍ក្រោយ ដើម្បីបញ្ចុះបញ្ចូលកុំឱ្យចូលនិវត្តន៍នោះទេ ៕


==============================
វិនិយោគជាមួយ

គ្រូបង្វឹកហុងកុង ព្រមានកុំឱ្យមើលស្រាលកម្ពុជា ដោយអះអាងថា ចំណាត់ថ្នាក់ FIFA មិនឆ្លុះបញ្ចាំងពីសមត្ថភាពពិតឡើយ !!លោក Roberto ...
02/10/2026

គ្រូបង្វឹកហុងកុង ព្រមានកុំឱ្យមើលស្រាលកម្ពុជា ដោយអះអាងថា ចំណាត់ថ្នាក់ FIFA មិនឆ្លុះបញ្ចាំងពីសមត្ថភាពពិតឡើយ !!

លោក Roberto Losada បានលើកឡើងថា បច្ចុប្បន្នបាល់ទាត់កម្ពុជាកំពុងមានការវិវត្តទៅមុខយ៉ាងសកម្ម ទាំងកម្រិតលីគក្នុងស្រុក និងគុណភាពកីឡាករ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំណាត់ថ្នាក់ FIFA Ranking របស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់ឆ្លុះបញ្ចាំងពីកម្លាំងពិតប្រាកដនៅលើទីលាននោះទេ៖

🗣️«ចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្នរបស់កម្ពុជាអាចនឹងមិនឆ្លុះបញ្ចាំងពីកម្លាំងពិតប្រាកដរបស់ពួកគេនោះទេ ហើយជាមួយនឹងការបន្ថែមនូវកីឡាករថ្មីៗដែលទទួលបានសញ្ជាតិខ្មែរ សមត្ថភាពរួមរបស់ពួកគេកំពុងតែមានការកែលម្អឱ្យកាន់តែប្រសើរឡើង»៕


==============================
វិនិយោគជាមួយ

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ខ្សែការពាររបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ សារ៉េត គ្រីយ៉ា បានលើកថា ដំបូងខ្ញុំសូមអំណ...
02/10/2026

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ខ្សែការពាររបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ សារ៉េត គ្រីយ៉ា បានលើកថា ដំបូងខ្ញុំសូមអំណរគុណដល់ FIFA ដែលបានបង្កើតពានរង្វាន់ថ្មីនេះឡើង វាជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជាយើង ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រ។

សារ៉េត គ្រីយ៉ា បានទទួលស្គាល់ថា ការប្រកួតនេះនឹងប្រព្រឹត្តទៅដោយតានតឹង ដោយសារក្រុមម្ចាស់ផ្ទះហុងកុងមានប្រៀបលើផ្នែកបរិយាកាសកីឡដ្ឋាន និងកម្លាំងចិត្តពីអ្នកគាំទ្រក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា កត្តាទាំងនេះមិនមែនជាឧបសគ្គសម្រាប់ក្រុមកម្ពុជាឡើយ៖

«សម្រាប់ការប្រកួតនៅថ្ងៃស្អែកគឺជាការប្រកួតដ៏តានតឹង។ សម្រាប់ ហុងកុង ជាក្រុមមានផលចំណេញគឺទី១ ប្រកួតនៅក្នុងទឹកដីរបស់ពួកគាត់។ ទី២ ពួកគាត់មានអ្នកគាំទ្ររបស់ពួកគាត់ ប៉ុន្តែពួកយើងអត់មានអ្វីភ័យខ្លាចទេ។ ពួកយើងប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ការប្រកួតនៅថ្ងៃស្អែក»។

គួរបញ្ចាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិកម្ពុជាត្រូវជួបតទល់ជាមួយ ហុងកុង ដែលជាម្ចាស់ផ្ទះ នៅថ្ងៃ សៅរិ៍ ទី 03 ខែ តុលា ឆ្នាំ 2026 វេលាម៉ោង 05:00 ល្ងាច ៕


==============================
វិនិយោគជាមួយ

Patrick Dorgu ត្រូវបានបង្ខំចិត្តចាកចេញពីជុំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិដាណឺម៉ាក ហើយត្រឡប់មកកាន់ក្លិបបិសាចក្រហម Man Un...
28/09/2026

Patrick Dorgu ត្រូវបានបង្ខំចិត្តចាកចេញពីជុំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិដាណឺម៉ាក ហើយត្រឡប់មកកាន់ក្លិបបិសាចក្រហម Man United វិញ បន្ទាប់ពីជួបបញ្ហារបួសសរសៃពួរខាងក្រោយភ្លៅ (Hamstring) ។

បច្ចុប្បន្ន រូបគេបានត្រឡប់មកដល់មជ្ឈមណ្ឌលហ្វឹកហាត់ Carrington របស់ Man United វិញហើយ ដើម្បីឱ្យក្រុមគ្រូពេទ្យរបស់ក្លិបធ្វើការពិនិត្យតាមដានស្ថានភាពរបួសយ៉ាងលម្អិត និងរៀបចំកម្មវិធីស្តារកាយសម្បទាឡើងវិញ។

កាលពីរដូវកាលមុន Dorgu ក៍ធ្លាប់បានរងរបួស Hamstring នេះម្តងរួចមកហើយ ដែលបានធ្វើឱ្យរូបគេខកខានការប្រកួតដល់ទៅ 12 ប្រកួតឯណោះ ៕


==============================
វិនិយោគជាមួយ

លោក Michael Carrick ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំការផ្លាស់ប្តូរទម្រង់លេងដ៏សំខាន់មួយនៅក្នុងតំបន់ប្រយុទ្ធ ដោយគ្រោងនឹងរុញ...
26/09/2026

លោក Michael Carrick ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំការផ្លាស់ប្តូរទម្រង់លេងដ៏សំខាន់មួយនៅក្នុងតំបន់ប្រយុទ្ធ ដោយគ្រោងនឹងរុញខ្សែប្រយុទ្ធ Marcus Rashford ឱ្យចូលទៅលេងក្នុងតំបន់ប្រអប់គ្រោះថ្នាក់ ហើយដក Matheus Cunha មកលេងនៅស្លាបឆ្វេងជំនួសវិញ ៕


==============================
វិនិយោគជាមួយ

បន្ទាប់ពីបើកឆាកប្រកួតយ៉ាងល្អដោយបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល ២-០ !!ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោ...
25/09/2026

បន្ទាប់ពីបើកឆាកប្រកួតយ៉ាងល្អដោយបានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល ២-០ !!

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Jørn Andersen បានលើកឡើងពីសារៈសំខាន់នៃជ័យជម្នះក្នុងប្រកួតដំបូងនេះថា៖ «យើងដឹងថា ជ័យជម្នះរបស់ពួកយើងពិតជាសំខាន់ណាស់សម្រាប់ការប្រកួតទី១ក្នុងព្រឹត្តិការណ៍បែបនេះ។ ឥឡូវ យើងផ្តោតលើការប្រកួតជាមួយ កម្ពុជា»។

លោកបានបន្ថែមទៀតដោយបង្ហាញពីមហិច្ឆតាយ៉ាងច្បាស់លាស់ក្នុងការប្រជែងយកពានរង្វាន់ថា៖ «យើងត្រូវលេងឲ្យបានល្អ និងក្លាយជាជើងឯកនៅទីនេះ។ គោលដៅរបស់យើងគឺ លើកពាន ដែលនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ មីយ៉ាន់ម៉ា»។

គួរបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ា ត្រូវជួបជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ ៕


==============================
វិនិយោគជាមួយ

Leny Yoro របស់ក្លឹបបិសាចក្រហម Man United ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិបារាំងឈុតធំជាលើកដំបូងក្នុងអាជីព បន្ទាប់ពីខ្សែ...
24/09/2026

Leny Yoro របស់ក្លឹបបិសាចក្រហម Man United ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិបារាំងឈុតធំជាលើកដំបូងក្នុងអាជីព បន្ទាប់ពីខ្សែការពារ Ibrahima Konaté របស់ក្លឹប Real Madrid បានដកខ្លួនចេញដោយសារបញ្ហារបួស៕


==============================
វិនិយោគជាមួយ

មិនទាន់គិតរឿងចូលនិវត្តន៍! Ronaldo អះអាងថានឹងបន្តលេងឱ្យព័រទុយហ្គាល់ ដរាបណានៅតែអាចជួយក្រុមបាន !!នៅក្នុងបទសម្ភាសន៍មួយ Crist...
24/09/2026

មិនទាន់គិតរឿងចូលនិវត្តន៍! Ronaldo អះអាងថានឹងបន្តលេងឱ្យព័រទុយហ្គាល់ ដរាបណានៅតែអាចជួយក្រុមបាន !!

នៅក្នុងបទសម្ភាសន៍មួយ Cristiano Ronaldo បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖

🗣️«ខ្ញុំធ្លាប់គិតអំពីការចូលនិវត្តន៍ បន្ទាប់ពី World Cup។ ខ្ញុំនៅតែកំពុងគិតអំពីការសម្រេចចិត្តរបស់ខ្ញុំ អនាគតរបស់ខ្ញុំ និងបច្ចុប្បន្នផងដែរ។ ខ្ញុំជាមនុស្សម្នាក់ដែលគិតច្រើន។ ប៉ុន្តែខ្ញុំនឹងបន្តលេង។ ខ្ញុំបាននិយាយជាមួយគ្រូបង្វឹក និងប្រធានសហព័ន្ធ ហើយខ្ញុំគិតថា ខ្ញុំនៅតែអាចជួយក្រុមបាន។»


==============================
វិនិយោគជាមួយ

ការវិនិយោគមួយទៀតសម្រាប់សហគមន៍របស់គាត់ !!Sadio Mané មិនត្រឹមតែជាកំពូលកីឡាករបាល់ទាត់លើទីលានប៉ុណ្ណោះទេ ប៉ុន្តែលោកជាវីរបុរសព...
23/09/2026

ការវិនិយោគមួយទៀតសម្រាប់សហគមន៍របស់គាត់ !!

Sadio Mané មិនត្រឹមតែជាកំពូលកីឡាករបាល់ទាត់លើទីលានប៉ុណ្ណោះទេ ប៉ុន្តែលោកជាវីរបុរសពិតប្រាកដក្នុងបេះដូងប្រជាជនសេនេហ្គាល់ និងតំបន់ Bambali !!

Sadio Mané កំពុងវិនិយោគ ២០លានដុល្លារ លើគម្រោងកសិដ្ឋានស្វាយ SM10 Agro នៅក្នុងតំបន់ Bambali ប្រទេសសេនេហ្គាល់ ដែលអាចបង្កើតការងាររហូតដល់ ២,៥០០ កន្លែង។

បន្ទាប់ពីបានចូលរួមផ្តល់មូលនិធិសម្រាប់សាលារៀន មន្ទីរពេទ្យ វិហារ និងស្ថានីយប្រេង ឥឡូវនេះ Mané បន្តវិនិយោគលើវិស័យកសិកម្ម និងការបង្កើតការងារ ៕


==============================
វិនិយោគជាមួយ

JJ Gabriel អាចនឹងដាក់ពាក្យបណ្តឹងទៅកាន់ Premier League ឬ FIFA ប្រសិនបើក្លិប Man United បដិសេធមិនអនុញ្ញាតឱ្យរូបគេចាកចេញមុន...
23/09/2026

JJ Gabriel អាចនឹងដាក់ពាក្យបណ្តឹងទៅកាន់ Premier League ឬ FIFA ប្រសិនបើក្លិប Man United បដិសេធមិនអនុញ្ញាតឱ្យរូបគេចាកចេញមុនពេលបញ្ចប់រដូវកាល ។

ខណៈដែលបិសាចក្រហម មានរយៈពេល ២ សប្តាហ៍ដើម្បីបញ្ចុះបញ្ចូលកីឡាករវ័យក្មេងរូបនេះឱ្យបន្តស្នាក់នៅទឹកដី Old Trafford បន្តទៀត ៕


==============================
វិនិយោគជាមួយ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when CS-Sport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CS-Sport:

Shortcuts

Share

Category