យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យព្រែកឯង

យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យព្រែកឯង

Share

កូនល្អ សិស្សល្អ ពលរដ្ឋល្អ

20/05/2026

សាររំលែកមរណទុក្ខ

តាងនាមគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យព្រែកឯង យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព លោកគ្រូ ឡាំង ធី ដែលបានទទួលមរណភាព នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៥៥ឆ្នាំ។
លោកគ្រូគឺជាបុគ្គលិកសិក្សា និងជាគ្រូបង្រៀនមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ប្រចាំវិទ្យាល័យព្រែកឯង។
មរណភាពរបស់ លោកគ្រូ ឡាំង ធី គឺជាការបាត់បង់នូវធនធានមនុស្ស និងជាធនធានគ្រូបង្រៀនដ៏ល្អប្រសើរមួយរូបរបស់វិទ្យាល័យព្រែកឯង។
ក្នុងកំឡុងពេលបម្រើការងារ លោកគ្រូគឺជាបុគ្គលម្នាក់ដែលមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការបង្ហាត់បង្រៀន និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការជួយអប់រំបណ្តុះបណ្តាលដល់សិស្សានុសិស្ស។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ លោកគ្រូ ឡាំង ធី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Photos from យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យព្រែកឯង's post 22/04/2026

សាខា កក្រក រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី ២២ ខែ មេសា ឆ្នាំ ២០២៦នេះ នៅវិទ្យាល័យព្រែកឯង លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០៣នាក់ (ស្រី៦៨នាក់)។

នាឱកាសបិទវគ្គនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ព្រមទាំងសូមកោតសរសេីរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។ មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា សង្ឃឹមថា ក្មួយៗយុវជនទាំងអស់ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ។

សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម ៕

19/04/2026

*សូមជម្រាប
បងៗប្អូនៗសិស្សានុសិស្ស។នៅវិទ្យាល័យព្រែកឯង នៅថ្ងែស្អែកទី ២០ ខែ មេសា ឆ្នាំ ២០២៦ ដែលយើងត្រឡប់ចូលកងមកវិញ។ រីឯសកម្មភាពថ្ងែស្អែកបានត្រៀមរួចស្រេច។សូមអរគុណ🙏🏻🙏🏻

13/12/2025

ចម្រៀងនេះផ្ញើជូនកងទ័ពជាពិសេស🙏

Photos from យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យព្រែកឯង's post 29/04/2025

28/04/2025
Album 2

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Phnom Penh