04/08/2026
🇪🇺 ប្រធាន UEFA លោក Aleksander Čeferin កំពុងជំរុញឱ្យក្លិបនៅអឺរ៉ុបធ្វើពហិការមិនឲ្យចូលរួមការប្រកួត Club World Cup ឆ្នាំ 2029 ដរាបណាលោក Gianni Infantino នៅតែកាន់តំណែងជាប្រធាន FIFA។ ❌
🇪🇺 លោក Čeferin គ្រោងនឹងជួបពិភាក្សាជាមួយប្រធានក្លិប Nasser Al-Khelaifi ដើម្បីស្វែងរកការគាំទ្រសម្រាប់យុទ្ធនាការធ្វើពហិការនេះ និងកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យលោក Infantino ចាកចេញពីតំណែង។ 🌎❌
ជាមួយគ្នានេះ UEFA ក៏កំពុងស្វែងរកបេក្ខជនរួមម្នាក់ ដើម្បីប្រកួតប្រជែងតំណែងប្រធាន FIFA ខណៈសម្ពាធលើលោក Infantino កំពុងកើនឡើងជាបន្តបន្ទាប់។
03/08/2026
🚨ផ្លូវការ🚨
🏴🔵 Jordan Henderson ជាកីឡាករថ្មីរបស់ Chelsea។ កុងត្រារយ:ពេល 2ឆ្នាំ។ ✍️✅
ទិញឥតល្ហែ 👀🔥
03/08/2026
🇺🇦🔵 Mudryk នៅហុងកុងជាមួយសមាជិកផ្សេងទៀតរបស់ Chelsea ត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតក្រោយ 🇭🇰
03/08/2026
អីយ៉ាស់!! ដឹងតែពេញសាច់ហើយ 👀🔥
Inter Miami កំពុងពិចារណាដោយចង់នាំយក KDB មកកាន់ក្លឹបបន្ទាប់ពីខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះមានគម្រោងចាកចេញពី Napoli។ 🇧🇪🔄
03/08/2026
🔄⏳ មូលហេតុដែលការផ្ទេររបស់ Yan Diomandé ទៅកាន់ក្លឹប Real Madrid កំពុងជាប់គាំងនោះគឺដោយសារតែមិនទាន់មានកិច្ចព្រមព្រៀងលើតម្លៃរវាងក្លឹបទាំងពីរ ហើយលោក Max Gradel ដែលជាភ្នាក់ងារចាស់របស់ Diomandé បានចោទប្រកាន់ថាមានការបំពានលើលក្ខខណ្ឌនៃកិច្ចសន្យារវាងពួកគេទាំងពីរ។ 🇨🇮❌️
ចំណែកឯ RocNation Sports ដែលជាក្រុមហ៊ុនភ្នាក់ងារថ្មីរបស់ Diomande, Vini Jr ជាដើមក៏បានបញ្ចេញសេចក្តីថ្លែងការណ៍អំពីការថ្កោលទោសសម្រាប់ព័ត៌មានមិនពិតទាក់ទងនឹងការកិច្ចព្រមព្រៀងរបស់ Diamonde និងកិច្ចព្រមព្រៀងលើការផ្ទេររបស់ Vini JR ទៅកាន់ Arsenal ជាដើមដែលបង្កផលប៉ះពាល់ទៅកាន់ពួកគេដែលជាអតិថិជនរបស់ខ្លួនហើយចាត់ទុកថាជាព័ត៌មានគ្មានមូលដ្ឋាន បង្កការខូចខាត និងខ្វះការទទួលខុសត្រូវ។ 📰❌
03/08/2026
🚨ច្បាស់ការ🚨
🇯🇵🧤 PSG បានដាក់សំណើ 33លានអឺរ៉ូទៅកាន់ Parma សម្រាប់អ្នកចាំទីជប៉ុន Zion Suzuki។ ការប្រជែងគ្នាជាមួយ Juventus ពេលនេះ PSG កំពុងតែនាំមុខ។ 🔄
02/08/2026
🚨ផ្លូវការ🚨
🇦🇷🔵 Valentin Barco ក្លាយជាសមាជិកថ្មីរបស់តោខៀវ Chelsea បន្ទាប់ពីនាំយកពី Strasbourg ក្នុងកញ្ចប់តម្លៃ 35លានអឺរ៉ូ។ កុងត្រារហូតដល់ឆ្នាំ 2033។ ✍️✅
កីឡាករវ័យក្មេងរូបនេះអាចលេងចល័តបានច្រើនទម្រង់: បម្រើកណ្តាល ខ្សែការពារកណ្តាល និងការពារស្លាប 🔥🔥