Softskill Professor Cambodia

Softskill Professor Cambodia

Share

Youth capacity building through soft skill training

01/06/2020

Recruitment Process

Photos from Human Resource Cambodia for Specialist's post 31/05/2020
30/05/2020
29/05/2020

ភាសារនៃក្តីស្រលាញ់-Love Language
១) ពាក្យពេចន៍/ពាក្យសម្តី
២) ពេលវេលានៅជាមួយគ្នា/ការចំណាយពេលវេលាជាមួយគ្នា
៣) ការទទួលបានអំណោយ/ការជូនកាដូរ
៤) សកម្មភាពនៃការបម្រើ/ការចេះជួយគ្នា
៥) ការប៉ះពាល់ផ្នែករូបកាយ។

25/05/2020

[សហគ្រិនគួរចេះ] Entrepreneurs should have
# principle # #
- ចេះដឹកនាំ (Leadership)
- ចេះអ្វីមួយដែលច្បាស់លាស់ (specific skill)
- ចេះបង្កើតbranding (create your own branding)
- ចេះបង្កើតទំនាក់ទំនង (Build Relationship)
- ចេះធ្វើរឿងតូចៗអោយវាល្អប្រសើរ (​a little things make better)

24/05/2020

«ការសម្រេចចិត្ត»
១) បង្កើតការសម្រេចចិត្តជាក់លាក់មួយ
អ្នកមិនអាចធ្វើឲ្យការសម្រេចទាំងអស់របស់អ្នកសុទ្ធតែទទួលបានជោគជ័យនិងត្រឹមត្រូវគ្រប់ពេលនោះទេ តែអ្នកត្រូវបង្កើតការសម្រេចចិត្តមួយដោយជាក់លាក់ក្នុងពេលមួយ។

២) ប្រមូលព័ត៌មាន ឬទិន្នន័យឲ្យបានល្អិតល្អន់
ការសម្រេចចិត្តចាំបាច់មានលើការប្រើប្រាស់ព័ត៌មានដែលមាននៅក្នុងដៃ។ ការប្រមូលព័ត៌មានកាន់តែច្រើន ជួយយើងក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ។ ត្រូវចាំថាមុនពេលធ្វើការសម្រេចចិត្តអ្នកត្រូវចំណាយពេលប្រមូលព័ត៌មានឲ្យអស់ពីលទ្ធភាព ហើយយកព័ត៌មាននោះមកសិក្សាឲ្យបានច្បាស់លាស់បំផុត។

៣) ពិចារណាលើជម្រើស
បន្ទាប់ពីមានព័ត៌មានក្នុងដៃហើយអ្នកបានសិក្សាលើព័ត៌មានទាំងនោះបានស៊ីជម្រៅហើយ អ្នកប្រាកដជាមានជម្រើសច្រើនហើយ។ ត្រូវពិចារណាលើជម្រើសយ៉ាងតិចណាស់ក៏ ៣ ដែរ ដែលវាអាចជាជម្រើសល្អជាងគេក្នុងចំណោមជម្រើសទាំងអស់នៅក្នុងដៃ។

៤) ថ្លឹងថ្លែងជម្រើសទាំងអស់
ថ្លឹងមើលថាជម្រើសមួយណាផ្តល់ភាពល្អប្រសើរធ្ងន់គួរឲ្យដក់ចិត្តយើងជាងគេ ជម្រើសមួយណាដែលអាចផ្តល់ប្រយោជន៍ដល់អាជីវកម្មយើងច្រើនជាងគេ។

៥) ជ្រើសរើសយកជម្រើសមួយដ៏ប្រសើរជាងគេ
វាប្រាកដជាមានជម្រើសមួយដែលនឹងធ្វើឲ្យយើងពេញចិត្តជាងគេ ព្រោះវាស៊ីនឹងអ្វីដែលអាជីវកម្មយើងត្រូវការជាងគេ ពេលរកវាឃើញជ្រើសយកវាទៅ។

៦) អនុវត្តវា
នេះមានន័យថាបើអ្នកជ្រើសរើសយកការសម្រេចចិត្តមួយហើយ មួយនោះមានដំណើរការដូចម្ដេច អ្នកត្រូវសាកល្បងធ្វើវាសិន។ បើដំណើរការមិនល្អ អ្នកត្រូវកែលម្អវាបន្ថែមទៀត។

៧) វាយតម្លៃ
ការងារអ្វីក៏ដោយមិនអាចបញ្ចប់បានទេ ដរាបណាអ្នកមិនទាន់វាយតម្លៃវា ត្រូវចាំថាពាក្យថាជ្រើសយកការសម្រេចចិត្តមួយមិនមែនចប់ត្រឹមរកព័ត៌មានបានហើយ សម្រេចចិត្តយកជម្រើសមួយនោះហើយគិតថាវាត្រឹមត្រូវជោគជ័យទេ។ ប្រើជម្រើសមួយនោះហើយ វាយតម្លៃវា បើវាដំណើរការតាមអ្វីដែលយើងរំពឹងទុកទោះមិនបាន ១០០% វាបានត្រឹម ៨០% ក៏ចាត់ទុកថាជាការជោគជ័យដែរ។ ផ្ទុយទៅវិញបើវានៅក្រោមការរំពឹងទុកខ្លាំងពេក មានន័យថាអ្នកបរាជ័យក្នុងការសម្រេចចិត្តមួយនោះហើយ៕

14/05/2020

មូលដ្ឋានគ្រឹះ​ភាព​ជា​អ្នកដឹកនាំ​ចំនួន ៦​ដែល​អ្នក​គួរ​រៀនសូត្រ​តាម​សត្វ​ឥន្ទ្រីយ៍​
១. សត្វ​ឥន្ទ្រី​ចូលចិត្ត​ហោះហើរ​​ម្នាក់ឯង និង​នៅ​រយៈកម្ពស់​​​​​ខ្ពស់ៗ
នៅ​ពេល​អ្នក​បាន​ឃើញ​សត្វ​ឥន្ទ្រីយ៍​ហោះ អ្នក​នឹង​កត់សម្គាល់​បាន​ថា សត្វ​​មួយ​នេះ​មិន​​ចូលចិត្ត​ហោះហើរ​ដូចជា​​ហ្វូង​ចាប ក្អែក និង​បក្សី​តូចៗ​ដទៃ​ទៀត​នោះ​ឡើយ។ វា​ចូលចិត្ត​​ហោះហើរ​ម្នាក់ឯង និង​នៅ​រយៈកម្ពស់​ខ្ពស់​ដែល​កម្រ​មាន​សត្វ​ផ្សេងទៀត​ធ្វើ​បាន​ណាស់។

មេរៀន​សម្រាប់​រៀនសូត្រ៖ អ្នក​គួរ​នៅ​ឆ្ងាយ​ពី​​ក្រុមហ៊ុន​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ​ឬ​ចង្អៀតចង្អល់ ​ដែល​អាច​​អូសទាញ​ទម្លាក់​អ្នក​ឲ្យ​បរាជ័យ​ដូច​ពួកគេ។ ឥន្ទ្រី​​ចូលចិត្ត​ហោះហើរ​ជា​មួយ​សត្វ​ឥន្ទ្រី។ មនុស្ស​ជោគជ័យ ចូលចិត្ត​ស្ថិត​នៅ​ជាមួយ​ក្រុម​មនុស្ស​ជោគជ័យ។

២. សត្វ​ឥន្ទ្រី​មាន​ចក្ខុវិស័យ​ច្បាស់លាស់​
​ពួកវា​មាន​សមត្ថភាព​​​ក្នុង​ការ​ផ្ដោត​សម្លឹង​មើល​ទៅ​លើ​អ្វី​មួយ​ដូចជា​ចំណី​របស់​វា​ដែល​នៅ​ឆ្ងាយៗ​រហូត​ដល់​ចម្ងាយ ៥ គីឡូម៉ែត្រ​ពី​វា។ ​ទោះបីជា​មាន​ឧបសគ្គ​មក​រារាំង​យ៉ាងណាក៏ដោយ ក៏​សត្វ​ឥន្ទ្រី​​មិន​ផ្លាស់ប្ដូរ​ការ​ផ្ដោត​អារម្មណ៍​របស់​វា​​ដែរ​ ​រហូត​ដល់​វា​អាច​​ចាប់​​ចំណី​របស់​វា​បាន។

មេរៀន​សម្រាប់​រៀនសូត្រ៖ អ្នក​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ និង​វែងឆ្ងាយ​ដូច​សត្វ​ឥន្ទ្រីយ៍ ។ ទោះបី​ជា​មាន​ឧបសគ្គ​ធំ ឬ​តូច​ អ្នក​ត្រូវ​ផ្ដោត​អារម្មណ៍​​យកចិត្ត​ទុកដាក់​នឹង​គោលដៅ​របស់​អ្នក​ដែល​អ្នក​បាន​ដៅ​ទុក​ទើប​​អ្នក​​អាច​ទទួល​​បាន​ភាព​ជោគជ័យ។ អ្នក​ត្រូវ​មាន​គោលដៅ​ក្នុង​ជីវិត ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​នោះ​ដោយ​​ប្រើ​ចក្ខុវិស័យ និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​អ្នក។

៣.សត្វ​ឥន្ទ្រី​​ចូលចិត្ត​ស៊ី​សាច់​ស្រស់ មិន​ស៊ី​សាច់​ស្អុយរលួយ
ខុស​ពី​សត្វ​ផ្សេងៗ​​ទៀត​ដូចជា​សត្វ​ត្មាត​ ឥន្ទ្រី​​ចូលចិត្ត​​​ស៊ី​សាច់​ស្រស់ៗ​ដែល​វា​ចាប់​បាន​ ។ វា​​មិន​ប៉ះពាល់​សាច់​សត្វ​ងាប់​ស្អុយ​រលួយ​មក​ធ្វើ​ចំណី​របស់​វា​ឡើយ​​។ វា​​​ចេញ​ស្វែងរក​ចំណី​​យ៉ាង​សកម្ម​ជា​ពិសេស​​វា​ចូលចិត្ត​ប្រមាញ់​ដេញចាប់​សត្វ​ព្រៃ​ថ្មីៗ។

មេរៀន​សម្រាប់​រៀនសូត្រ៖ កុំ​ពឹង​ផ្អែក​លើ​ភាព​ជោគជ័យ​ពី​អតីតកាល​របស់​អ្នក​។ អ្នក​មិន​ត្រូវ​នៅ​មួយ​កន្លែង​នោះ​ឡើយ យើ​អ្នក​ត្រូវ​បន្ត​ស្វែងរក​ឱកាស​ថ្មីៗ​​ និង​យក​ជ័យជំនះ​ទៅ​លើ​ឧបសគ្គ​ថ្មីៗ​។ ទុក​អតីតកាល​របស់​អ្នក​នៅ​កន្លែង​​មួយ​ដែល​​ជា​អតីតកាល។ បទពិសោធន៍ ព័ត៌មាន ឬ​​ប្រវត្តិ​អតីតកាល​ច្រំៗដែល​មិន​​មែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​ឡើយ។ អ្នក​ត្រូវ​ប្រមាញ់​យក​ព័ត៌មាន បទពិសោធន៍ និង​ចំណេះដឹង​ថ្មី​​ជាប្រចាំ ​​​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​អាជីព​របស់​អ្នក។
៤.សត្វ​ឥន្ទ្រី​ពេញចិត្ត​ទោះបី​ជា​មាន​ព្យុះ​មកដល់
ខុស​ពី​សត្វ​ផ្សេងៗ​ទៀត​ដែល​តែង​​រក​ទី​ជម្រក​ និង​កន្លែង​សុវត្ថិភាព​ សត្វ​ឥន្ទ្រីយ៍​ឯណេះ​វិញ​វា​ពេញចិត្ត​ហោះហើរ​​​បង្ហាញ​មហិទ្ធិឫទ្ធិ​​នៅ​ពេល​មាន​ព្យុះ​បោកបក់​ចូល​មកដល់។ នៅ​ពេល​ប្រឈមមុខ​ទៅ​នឹង​ខ្យល់ព្យុះ វា​ហោះហើរ​​នៅ​ក្នុង​រយៈកម្ពស់​កាន់តែ​ខ្ពស់​ពី​លើ​ពពក​ព្យុះ​នោះ​ទៅ​ទៀត។ ​​នេះ​​នឹង​អាច​ជួយ​​ឲ្យ​វា​មើល​ឃើញ​ឱកាស​​សម្លឹង​បាន​វែងឆ្ងាយ និង​មើល​ស្ថានភាព​ព្យុះ​កាន់តែ​ច្បាស់​ ព្រម​ទាំង​អាច​​​​ត្រដាងស្លាប​សម្រាក​សំកាំង​នៅ​លើ​ឱកាស​ទៀត​ផង។

មេរៀន​សម្រាប់​រៀនសូត្រ៖ នេះ​វា​បាន​បង្រៀន​ថា អ្នក​ត្រូវ​រីករាយ​​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ឧបសគ្គ​ធំៗ​របស់​អ្នក។ អ្នក​ត្រូវ​ចេះ​ប្រើ​ឧបសគ្គ​ទាំងនោះ​​ដើម្បី​បង្កើត​ឱកាស​ថ្មីៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ និង​ទទួល​បាន​ជោគជ័យ​ជាង​មុន។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ​គឺ​ការ​អត់ធ្មត់ តស៊ូ និង​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ស្នាមញញឹម។

៥.សត្វ​ឥន្ទ្រី​ត្រៀម​ខ្លួន​ជានិច្ច​​សម្រាប់​ការ​បណ្តុះបណ្តាល​អភិវឌ្ឍ​​សមត្ថភាព
នៅ​ពេល​ដែល​កូនៗ​របស់​វា​អាច​ត្រៀម​ហោះហើរ​បាន សត្វ​ឥន្ទ្រីយ៍​ចាប់ផ្តើម​កាយ​សំបុក​ចេញ ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​កូនៗ​របស់​វា​ឲ្យ​ចេះ​ហើរ។ ពេល​ខ្លះ​បើ​ទោះបី​ជា​មិន​ទាន់​អាច​ហោះហើរ​បាន វា​ក៏​អាច​បង្រៀន​​កូនៗ​របស់​វា​​ឲ្យ​សាកល្បង​​​ហោះហើរ​​នៅ​ពេល​មាន​ករណី​ចាំបាច់។

មេរៀន​សម្រាប់​រៀនសូត្រ៖ ត្រង់​​នេះ​សត្វ​ឥន្ទ្រីយ៍​បង្រៀន​អ្នក​ថា ​ដើម្បី​ទៅ​កាន់​ពិភពលោក​ថ្មី​មួយ​ដែល​ល្អ​ជាង​នេះ អ្នក​ត្រូវ​ក្លាហាន​ក្នុង​ការ​ផ្លាស់ប្ដូរ​អ្វីៗ​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ។ អ្នក​ត្រូវ​ចាកចេញ​ពី​តំបន់​សុវត្ថិភាព​បច្ចុប្បន្ន​របស់​អ្នក។ អ្នក​ត្រូវ​សាកល្បង​ធ្វើ​អ្វី​ថ្មីៗ ដែល​អ្នក​មិន​ដែល​ជួបប្រទះ។ ​កុំ​ឈរ​នៅ​មួយ​កន្លែង​ ត្រូវ​ពង្រីក​ព្រំដែន​សមត្ថភាព​របស់​អ្នក​នោះ​ជីវិត​អ្នក​នឹង​ល្អ​ប្រសើរ​ជាង​នេះ។

៦.នៅ​ពេល​វា​អាយុ​កាន់តែ​ចាស់ សត្វ​ឥន្ទ្រីយ៍​ចាប់​ផ្តើម​ជម្រុះ​ស្លាប ឬ​រោម​ចាស់ៗ​ចោល​
​ដោយ​សារ​កត្តា​អាយុ ស្លាប​របស់​​ឥន្ទ្រីយ៍​​ចាប់​ផ្តើម​ខ្សោយ ហើយ​មិន​បាន​ខ្ពស់ និង​លឿន​ដូចមុន​ទៀត​ទេ។ នេះ​​អាច​ធ្វើ​ឲ្យ​វា​ស្លាប់​បាន​។ ហេតុដូច្នេះ​​ហើយ ​​​វា​ក៏​ធ្វើ​ដំណើរ​ទៅ​​កន្លែង​ឆ្ងាយៗ ហើយ​នៅ​ទីនោះ ​​វា​ចាប់​ផ្តើម​បោចរោម បំបែក​ចំពុះ និង​ក្រញាំ​​ជាមួយ​នឹង​ផ្ទាំង​ថ្ម​រហូត​ដល់​ខ្លួន​វា​ទទេ​ស្អាត​​ដែល​គេ​ហៅ​ថា ជា​​ដំណើរ​​បង្ហូរឈាម និង​​គួរឲ្យ​ឈឺចាប់​បំផុត​មួយ​ក្នុង​ជីវិត​របស់​វា​​។ បន្ទាប់មក​​វា​សម្ងំ​លាក់ខ្លួន​​រហូតដល់​តែ​វា​ដុះ​រោម​ ចំពុះ និង​ក្រញាំ​​ថ្មី រួចហើយ​ក៏​បង្ហាញ​ខ្លួន​ហោះហើរ​​សាជាថ្មី​បាន​កាន់តែ​ខ្ពស់ និង​លឿន​ជាង​មុន​​។

មេរៀន​សម្រាប់​រៀនសូត្រ៖ ពេល​ខ្លះ​អ្នក​ត្រូវ​ជម្រុះ​ចោល​ទម្លាប់​​មិន​ល្អ​ចាស់ៗ​​ដែល​​អាច​អូសទាញ​អ្នក​ឲ្យ​​​​បរាជ័យ។ អ្នក​​អាច​​ថយក្រោយ​មួយ​ជំហាន ឬ​នៅ​មួយ​កន្លែង​ដើម្បី​សម្រាក និង​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន។ ​នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​មិន​អាច​ខ្លាំង​គ្រប់ពេល ហើយ​ក៏​មិន​ត្រូវ​បរាជ័យ​គ្រប់ពេល​ដែរ។ អ្នក​​ជួប​ភាព​បរាជ័យ ការ​ខកចិត្ត អស់​សង្ឃឹម ហើយ​ក៏​ត្រូវ​ការ​ពេល​ដើម្បី​រៀនសូត្រ ពេល​សប្បាយ និង​​មើលថែ​ខ្លួនឯង ព្រម​ទាំង​មនុស្ស​ដែល​អ្នក​ស្រលាញ់៕

14/05/2020

តើអ្នកដឹកនាំអស្ចារ្យទទួលបានភាពជោគជ័យទាំងនេះតាមវិធីណា ?

១. ពួកគេបង្គាប់បញ្ជាលើការគិតរបស់ខ្លួន ៖ អ្នកដឹកនាំដែលមានវិន័យប្រើប្រាស់អំណាចនៃការគិតរបស់ពួកគេទៅលើអ្វីដែលអាចគ្រប់គ្រងបានហើយព្រលែងនូវអ្វីដែលមិនអាចគ្រប់គ្រងបាន។

២. ពួកគេប្ដេជ្ញាចិត្តលើភាពល្អប្រសើរ ៖ ផ្ទុយពីភាពមានអំណួតក្អេងក្អាង ពួកគេតែងជាអ្នកសិក្សារៀនសូត្រមិនឈប់ឈរដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងដោយផ្សារភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀន ចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

៣. ពួកគេឲ្យតម្លៃលើពេលលំបាក ៖ អ្នកដឹកនាំយល់ជ្រួតជ្រាបថា ក្នុងការសម្រេចមហិច្ចតាដ៏អស្ចារ្យមួយ ឧបសគ្គតែងកើតមានដោយមិនអាចជៀសផុត។ តែអ្វីដែលសំខាន់ពួកគេរៀនសូត្រពីបទពិសោធន៍បរាជ័យនិងបង្រៀនទៅអ្នកជុំវិញគេ។

៤. ពួកគេទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ៖ ការជម្រុញបំផុសបំផុលទឹកចិត្តបុគ្គលិកជាមួយការអាណិតស្រឡាញ់និងភាពស្មោះត្រង់របស់ខ្លួន គឺជាអត្តចរិតដ៏សំខាន់ដែលអ្នកដឹកនាំគ្រប់រូបត្រូវមាន។

៥. ពួកគេពង្រីកការជឿជាក់របស់ខ្លួន ៖ មិនថាអ្នកក្រោមបង្គាប់ ការស្ដាប់ដោយយកចិត្តទុកដាក់និងការសាកសួរអ្នកទាំងនោះនឹងជួយពួកគេក្នុងការពង្រីកទស្សនៈរបស់ខ្លួនឲ្យទូលំទូលាយ។

៦. ពួកគេគិតទៅលើលទ្ធផលរយៈពេលវែង ៖ ពួកគេធ្វើកិច្ចការសំខាន់ ជ្រើសការសម្រេចចិត្តដែលធ្វើឲ្យមានការផ្លាស់ប្តូរធំធេងលើលទ្ធផលក្នុងរយៈពេលវែងដែលជួយពួកគេដឹងបាននូវអនាគតពួកគេនិងក្រុមហ៊ុនពួកគេ៕

13/05/2020

Facilitating the Training
1. Welcome and Introductions
2. Objectives and Agenda
3. Attitudes on Research
4. What Is a Study Circle?
5. Examining Research Findings
6. Overview of Study Circle Guide
7. Supports and Challenges
8. Addressing Facilitation Challenges
9. Logistics and Next Steps
10. Evaluation

13/05/2020

អ្នកសម្របសម្រួលមានតួនាទី ៖
1.ជួយក្រុមឲ្យធ្វើសេចក្តីសម្រេចចិត្តដែលល្អបំផុតតាមដែលអាចធ្វើទៅបាន។
2.រក្សាការសន្ទនាកុំឲ្យប្រាសចាកពីប្រធានបទ។
3.ដោះស្រាយវិវាទឬការរាំងស្ទះដល់របៀបវារៈរបស់ក្រុម។
4.ជួយឲ្យអ្នកចូលរួមស្តាប់ឮ និងកាន់តែយល់គ្នាទៅវិញទៅមក។

13/05/2020

Tips for Successful Workshop Facilitation:
1. Remember that you’re there by consent
2. Watch out for tipping points
3. Ask members of the group to help
4. Use your physical position in the room
5. Use a variety of activities, table layouts etc.
6. Prepare thoroughly
7. Ask questions to keep a discussion going
8. Develop a portfolio of ideas and activities

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


St 721, #D6, Sen Sok
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00