គណៈកម្មការ ទូកងសារាយផ្កាយព្រឹក

គណៈកម្មការ ទូកងសារាយផ្កាយព្រឹក

Share

គេហទំព័រផ្លូវការរបស់ គណៈកម្មការ
ទូកងសារាយផ្កាយព្រឹក
សម្រាប់ផ្សព្វផ្សាយព័ត៌មាន ទាក់ទងព័ត៌មានទូកង នឹង កម្មភាពរបស់ក្រុមការងារទូង {សារាយផ្កាយព្រឹក} 🇰🇭

09/08/2026

✍️សារចូលរួមរំលែកទុក្ខ គណៈកម្មការទូកងសារាយផ្កាយព្រឹក មានសេចក្ដីសោកស្ដាយ ក្រៀមក្រំ និងតក់ស្លុតជាទីបំផុត ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពី មរណភាពភរិយារបស់លោក ផា និត ដែលជាកីឡាករទូកងសារាយផ្កាយព្រឹក ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសោកសៅនេះ យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការទូកងសារាយផ្កាយព្រឹក សូមសម្ដែងនូវសេចក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយលោក ផា និត ចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់ យើងខ្ញុំសូមចូលរួមជាមួយក្រុមគ្រួសារនៃសព ក្នុងការកាន់ទុក្ខចំពោះការបាត់បង់ដ៏ធ្ងន់ធ្ងរនេះ។

ជាមួយគ្នានេះ យើងខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមក្រុមគ្រួសារនៃសព មេត្តាទទួលយកនូវសមានទុក្ខដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មការទូកងសារាយផ្កាយព្រឹក៕

០៩/០៨/២០២៦ ប្រធានទូកង កាប់ ច្រឹក

Photos from គណៈកម្មការ ទូកងសារាយផ្កាយព្រឹក's post 08/08/2026

✍️អនុស្សាវរីយ៍ដ៏មានអត្ថន័យ និងសមិទ្ធផលរបស់ទូកង សារាយផ្កាយព្រឹក កាលពីឆ្នាំ ២០១៧ វត្ត និងក្រុមទូកង លោកតាសារាយផ្កាយព្រឹក ចំណុះ៣៣នាក់ បានប្រារព្ធពិធីសម្ពោធសមិទ្ធផលនានា ព្រមទាំងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ អគារបេតុងរោងទូកង ដែរពិធីនោះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន សិទ្ធី និងលោកជំទាវ ដែលជាម្ចាស់សទ្ធា និងឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រតិភូអមរាជរដ្ឋាភិបាលកម្ពុជា និងជាគណៈពង្រឹងចុះជួយស្រុកស្រីសន្ធរ អញ្ជើញចូលរួមជាអធិបតីកិត្តិយស។

សមិទ្ធផលថ្មីក្នុងឆ្នាំ ២០២៧ នៅឆ្នាំ ២០២៧ ខាងមុខនេះ វត្ត និងក្រុមទូកង សារាយផ្កាយព្រឹក នឹងបន្តប្រារព្ធពិធីសម្ពោធសមិទ្ធផលនានា ព្រមទាំងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ អគារបេតុងរោងទូកងថ្មី សម្រាប់ទូកងដែលមានចំណុះ ៦៧នាក់ និង ៧៥នាក់ យើងខ្ញុំទាំងអស់គ្នានៅតែបន្តគោរពអញ្ជើញ ឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រតិភូអមរាជរដ្ឋាភិបាលកម្ពុជា និងជាគណៈពង្រឹងចុះជួយស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីកិត្តិយស ក្នុងពិធីដ៏មានអត្ថន័យនោះជាថ្មីម្ដងទៀត។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នឹងក្លាយជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់វត្ត និងក្រុមទូកង សារាយផ្កាយព្រឹក ព្រមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ព្រះសង្ឃ គណៈកម្មការ ក្រុមកីឡាករទូកង និងសប្បុរសជនទាំងអស់ ដែលកំពុងរួមគ្នាថែរក្សា និងលើកស្ទួយ កីឡាប្រពៃណីប្រណាំងទូកខ្មែរ ឱ្យកាន់តែរីកចម្រើន និងមានភាពអស្ចារ្យតទៅមុខ៕

Photos from គណៈកម្មការ ទូកងសារាយផ្កាយព្រឹក's post 08/08/2026

📢 សារជូនដំណឹង

ស្តីពី៖ ការកែសម្រួល និងពង្រឹងសមត្ថភាពក្រុមកីឡាករទូកងសារាយផ្កាយព្រឹក

ដោយមានការឯកភាពពី ព្រះចៅអធិការស្តីទី ក្នុងគោលបំណងកែសម្រួលព្រមទាំងពង្រឹងសមត្ថភាពកីឡាករឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅរកលទ្ធផលល្អប្រសើរក្នុងការប្រកួតរដូវកាលថ្មីខាងមុខនេះ ប្រធានគណៈកម្មការទូកងលោកតា កាប់ ច្រឹក សូមជូនដំណឹង និងអំពាវនាវដល់ក្រុមកីឡាករ ទូកងសារាយផ្កាយព្រឹកទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ចំពោះការថែរក្សាសុខភាព និងការត្រៀមកម្លាំងកាយឱ្យបានពេញលេញ ដើម្បីត្រៀមខ្លួនចូលរួមការហ្វឹកហាត់ និងការប្រកួតក្នុងរដូវកាលថ្មីដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

លោកតាប្រធានគណៈកម្មការទូកង បានលើកឡើងថា ការអំពាវនាវឱ្យកីឡាករយកចិត្តទុកដាក់លើសុខភាពនេះ គឺដោយសារកន្លងមក ក្នុងការប្រកួតនានាជារៀងរាល់ឆ្នាំ ក្រុមកីឡាករមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់ជាប្រចាំ និងការរៀបចំកម្លាំងកាយឱ្យបានល្អប្រសើរឡើយ ដូច្នេះក្នុងដំណាក់កាលត្រៀមខ្លួននេះ ការថែរក្សាសុខភាព ការរក្សាកម្លាំងកាយ និងការត្រៀមខ្លួនឱ្យបានល្អ គឺជាកត្តាសំខាន់មួយដែលកីឡាករគ្រប់រូបអាចចូលរួមចំណែកបាន។

ការកែសម្រួលក្រុម និងការពង្រឹងសមត្ថភាពនៅពេលនេះ មិនមែនជាការបែងចែក ឬបោះបង់អ្នកណាម្នាក់ឡើយ ប៉ុន្តែជាការរៀបចំថ្មីក្នុងគោលបំណងបង្កើនសមត្ថភាព សាមគ្គីភាព វិន័យ និងការទទួលខុសត្រូវរបស់កីឡាករម្នាក់ៗ ដើម្បីឱ្យក្រុមទូកងសារាយផ្កាយព្រឹកកាន់តែមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងបានល្អប្រសើរ។

ក្នុងន័យនេះ សូមកីឡាករគ្រប់រូបចូលរួមគោរពតាមការណែនាំរបស់គណៈកម្មការ រក្សាសាមគ្គីភាព និងមានស្មារតីទទួលខុសត្រូវចំពោះក្រុម ជោគជ័យរបស់ទូកយើងអាស្រ័យលើកម្លាំងសាមគ្គី ការខិតខំប្រឹងប្រែង និងការចូលរួមរបស់សមាជិកគ្រប់រូប។

ជាចុងក្រោយលោកតា ប្រធានគណៈកម្មការទូកង សូមផ្ញើក្តីនឹករឭក និងក្តីស្រឡាញ់ជូនចំពោះក្រុមកីឡាករទូកងសារាយផ្កាយព្រឹកទាំងអស់ ដែលកំពុងស្ថិតនៅទីជិត ឬទីឆ្ងាយ ទោះបីនៅឆ្ងាយពីគ្នាក៏ដោយ ក្តីស្រឡាញ់ សាមគ្គីភាព និងស្មារតីជាក្រុមនៅតែស្ថិតនៅជាមួយគ្នាជានិច្ច។

សូមជូនពរកីឡាករទូកងសារាយផ្កាយព្រឹកទាំងអស់ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រកបការងារ និងការរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ និងជួបតែសេចក្តីសុខ សុភមង្គល និងសំណាងល្អគ្រប់ពេលវេលា។

សូមអរគុណចំពោះការចូលរួម សាមគ្គីភាព និងការគាំទ្ររបស់កីឡាករទាំងអស់៕

✍️គណៈកម្មការទូកងសារាយផ្កាយព្រឹក

07/08/2026

super star ៦៧ មាននឹកមួយគ្រឿងនេះទេក្រោយបានទូកថ្មីចំណុះ ៧៥ ថាទុកមួយគ្រឿងនេះគ្រាន់និងលេងតាមស្រុកតែឆ្នាំនេះប្រហែលជាដេកបង្គងទៀតហើយមើលទៅ ព្រោះត្រៀមកញ្ចប់ថវិកាសម្រាប់ super star ៧៥ ទៅលេងកំពង់ចាម❤️

Photos from គណៈកម្មការ ទូកងសារាយផ្កាយព្រឹក's post 07/08/2026

✍️សារចូលរួមអបអរសាទរ🎉🎉🎉

គណៈកម្មការ កីឡាករ និងអ្នកគាំទ្រទូកង សារាយផ្កាយព្រឹក ទាំងអស់ សូមសម្ដែងនូវសេចក្ដីអបអរសាទរ និងត្រេកអរយ៉ាងក្រៃលែង ចំពោះព្រះគ្រូ គម្ពីរធម្មោ ភី សាំងហេង ព្រះចៅអធិការស្ដីទី ដែលបានទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សមិទ្ធផលដ៏ឧត្តុង្គឧត្តមនេះ គឺជាផ្លែផ្កានៃការព្យាយាម សេចក្ដីអត់ធ្មត់ និងការខិតខំសិក្សារៀនសូត្រដោយមិនខ្លាចនឿយហត់ ការទទួលបានសញ្ញាបត្រទាំងពីរថ្នាក់នេះ មិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពដ៏ធំធេងសម្រាប់វត្ត សម្រាប់មហាគ្រួសារទូកងសារាយផ្កាយព្រឹក និងសហគមន៍ទាំងមូលផងដែរ។

ក្នុងឱកាសដ៏មហាមង្គលនេះ យើងខ្ញុំទាំងអស់គ្នា ដែលជាមហាគ្រួសារទូកង សារាយផ្កាយព្រឹក សូមប្រគេនពរព្រះគ្រូជាទីគោរព សូមមានព្រះសុខភាពពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបន្តបេសកកម្មដ៏ឧត្តមក្នុងការបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។

ជាពិសេស សូមព្រះគ្រូយកចំណេះដឹង និងជំនាញដែលបានសិក្សាស្វែងយល់ មកអភិវឌ្ឍការងារព្រះពុទ្ធសាសនា អប់រំទូន្មានពុទ្ធបរិស័ទឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ព្រមទាំងបន្តដឹកនាំវត្ត និងទូកង សារាយផ្កាយព្រឹក ឱ្យកាន់តែមានភាពរីកចម្រើន រុងរឿង ល្បីល្បាញ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដើម្បីរួមចំណែកលើកតម្កើងវប្បធម៌ ប្រពៃណី និងកីឡាប្រណាំងទូកជាមរតកដ៏មានតម្លៃរបស់ជាតិឱ្យស្ថិតស្ថេរគង់វង្សតទៅអនាគត៕

០៧/០៨/២០២៦ ប្រធានទូកង កាប់ ច្រឹក

06/08/2026

នេះគឺជាការបង្ហាញនូវការគោរព និងការឱ្យតម្លៃដ៏ខ្ពង់ខ្ពស់ចំពោះចាស់ទុំ ព្រឹទ្ធាចារ្យ គណៈកម្មការវត្ត និងគណៈកម្មការទូក ដែលលោកទាំងអស់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងមានគុណូបការៈយ៉ាងធំធេងក្នុងការជួយជ្រោមជ្រែងវត្ត និងទូកឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

ជាមួយគ្នានេះដែរ កម្មវិធីនេះក៏ជាការសម្តែងនូវកត្តញ្ញូ និងកតវេទិតាដ៏ស្មោះស្ម័គ្ររបស់យើងខ្ញុំ ដែលជាអ្នកជំនាន់ក្រោយនៃត្រកូលសារាយផ្កាយព្រឹក ចំពោះចាស់ទុំ និងព្រឹទ្ធាចារ្យទាំងអស់ ដែលបានតស៊ូពុះពារកសាង និងថែរក្សាសមិទ្ធផលដ៏មានតម្លៃទាំងនេះទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ទោះបីកម្មវិធីនេះមានលក្ខណៈតូចតាច និងសាមញ្ញក៏ដោយ ប៉ុន្តែវាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងជាមោទនភាពដ៏ធំធេងសម្រាប់គ្រួសារសារាយផ្កាយព្រឹកយើងខ្ញុំ កម្មវិធីនេះបានបង្កើតនូវភាពរំភើប និងសេចក្តីសោមនស្សរីករាយជូនចាស់ទុំទាំងអស់ ព្រមទាំងជាការលើកតម្កើងស្នាដៃ និងការលះបង់ដែលលោកទាំងអស់បានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ជាចុងក្រោយ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរចាស់ទុំ ព្រឹទ្ធាចារ្យ និងលោកទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ។

05/08/2026

នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ លោក សុខ វី ដែលជាគណៈកម្មការទូកង សារាយផ្កាយព្រឹក រួមជាមួយក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំពិធីបុណ្យគម្រប់ ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសក ទិន សុខ ដែលត្រូវជាឪពុក ពិធីនេះបានប្រព្រឹត្តទៅនៅវត្តប្រាសាទវដ្ដី ហៅវត្តត្បូង ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងឱកាសដ៏សែនសោកសង្រេងនេះ លោក សុខ វី និងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ បានប្រកបដោយសទ្ធាជ្រះថ្លា រៀបចំចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធឧបាសក ទិន សុខ សូមឱ្យលោកបានទៅកាន់សុគតិភព។

កាលនៅមានជីវិត ឧបាសក ទិន សុខ គឺជាបុគ្គលមួយរូបដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកស្ទួយប្រពៃណីកីឡាប្រណាំងទូក ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរ ទូកងដែលជានិមិត្តរូប និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គឺ ទូកង ដរាផ្ការីក និង ទូកង ហង្សនាគកោះកែវ ក្នុងចំណោមទូកទាំងពីរ លោកតែងបង្ហាញនូវទឹកចិត្តស្រឡាញ់ និងគាំទ្រចំពោះទូកង ហង្សនាគកោះកែវ ជាពិសេស លើសពីនេះទៅទៀត លោកក៏បានបន្សល់ទុកនូវឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ដីពីការកកើតរបស់ទូកង ដរាផ្ការីក និង ហង្សនាគកោះកែវ ដែលជាកេរដំណែលដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយ ឯកសារទាំងនោះ បច្ចុប្បន្នត្រូវបានលោក ផៃ ណារះពិទូ ជាអ្នកកត់ត្រា និងថែរក្សាទុកយ៉ាងយកចិត្តទុកដាក់។

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារទូកង សារាយផ្កាយព្រឹក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតសារជាថ្មីម្ដងទៀតជាមួយលោក សុខ វី និងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកជាទីគោរពស្រឡាញ់ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធឧបាសក ទិន សុខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

04/08/2026

ទោះបីនៅក្នុងវីដេអូនេះ បងប្អូនបានឃើញថា អាហារ ជាពិសេសសាច់ និងម្ហូបផ្សេងៗ មានភាពសម្បូរបែប ហូរហៀរគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែហេតុអ្វីបានជាពួកយើងនៅតែនិយាយថា «នៅមានការខ្វះខាត»?

ចម្លើយគឺ ដោយសារតែទឹកចិត្តដ៏ធំទូលាយ និងសប្បុរសធម៌របស់គ្រួសារលោកតា សារាយផ្កាយព្រឹក មិនត្រឹមតែរៀបចំផ្គត់ផ្គង់សម្រាប់ព្រះសង្ឃ គណៈកម្មការ និងកីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរដល់បងប្អូនអ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកលើកទឹកចិត្តដល់ក្រុមទូកងវត្តយើងដោយផ្ទាល់ផងដែរ។

នេះហើយជាមូលហេតុដែលធ្វើឱ្យពួកយើងតែងមានអារម្មណ៍ថា ទោះរៀបចំប៉ុនណាក៏ដោយ ក៏នៅតែមិនទាន់គ្រប់គ្រាន់ ព្រោះបំណងប្រាថ្នារបស់យើង គឺចង់ឱ្យអ្នកគាំទ្រគ្រប់រូបបានទទួលនូវភាពកក់ក្តៅ និងភាពសប្បាយរីករាយដូចជាសមាជិកក្នុងគ្រួសារតែមួយ។

គ្រួសារ សារាយផ្កាយព្រឹក អាចបន្តដំណើរមកដល់ចំណុចនេះបាន មិនមែនដោយសារកម្លាំងរបស់កីឡាករតែមួយក្រុមនោះទេ ប៉ុន្តែគឺដោយសារកម្លាំងសាមគ្គី ការលើកទឹកចិត្ត និងការគាំទ្រឥតងាករេរបស់បងប្អូនអ្នកគាំទ្រគ្រប់ៗរូប អ្នកគាំទ្រគឺជាកម្លាំងចិត្ត ជាកម្លាំងជំរុញ និងជាថាមពលដ៏សំខាន់បំផុត ដែលធ្វើឱ្យទូកង សារាយផ្កាយព្រឹក បន្តរីកចម្រើនរហូតមកដល់សព្វថ្ងៃ។

ដូច្នេះ ក្នុងឱកាសប្រកួតនាពេលខាងមុខ ប្រសិនបើទូកង សារាយផ្កាយព្រឹក ចេញប្រកួតម្តងទៀត ពួកយើងនៅតែសង្ឃឹម និងរំពឹងយ៉ាងមុតមាំលើវត្តមានរបស់បងប្អូនអ្នកគាំទ្រដូចសព្វមួយដង។

ខ្វះប៊ីចេង ខ្វះស្ករ ខ្វះអំបិល អាចរកបំពេញបាន ប៉ុន្តែទូកង សារាយផ្កាយព្រឹក មិនអាចខ្វះអ្នកគាំទ្របានឡើយ ព្រោះអ្នកគាំទ្រគឺជាបេះដូង និងជាព្រលឹងរបស់ក្រុមទូកងវត្តយើង៕

Photos from គណៈកម្មការ ទូកងសារាយផ្កាយព្រឹក's post 03/08/2026

នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឪច្រឹក ប្រធានទូកងសារាយផ្កាយព្រឹក បានដឹកនាំកូនចៅ ចុះសម្អាតទូក បិទជ័រ ពិនិត្យលក្ខណៈបច្ចេកទេស និងរៀបចំទូកឱ្យបានរួចរាល់ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលប្រណាំងទូកថ្មីដែលនឹងឈានមកដល់។

ឪច្រឹក គឺជាប្រធានទូកដែលប្រកបដោយគុណធម៌ មេត្តាធម៌ និងការទទួលខុសត្រូវខ្ពស់ លោកតែងតែស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកីឡាករទូកង និងវត្តអារាមជាទីគោរព ជាពិសេស លោកមានសេចក្ដីគោរពព្រះសង្ឃនៅក្នុងវត្ត ដោយចាត់ទុកព្រះសង្ឃប្រៀបដូចជាសមាជិកក្នុងគ្រួសាររបស់លោកផ្ទាល់។

លោកបានក្លាយជាប្រធានទូកង សារាយផ្កាយព្រឹក តាំងពីឆ្នាំ១៩៩៩។ នៅក្នុងសម័យនោះ អតីតព្រះចៅអធិការ និងគណៈកម្មការវត្ត បានរៀបចំការជ្រើសរើសប្រធានទូកតាមរយៈការបោះឆ្នោត។ ដោយសារតែគុណធម៌ ការលះបង់ និងក្ដីស្រឡាញ់ចំពោះទូកងដែលកើតចេញពីបេះដូងដ៏ស្មោះត្រង់ លោកត្រូវបានកីឡាករទាំងអស់បោះឆ្នោតគាំទ្រជាប្រធានទូកដោយសំឡេងគាំទ្រ ១០០%។

បច្ចុប្បន្ន លោកមានវ័យចំណាស់ហើយក្នុងនាមកូនចៅ និងជាអ្នកជំនាន់ក្រោយ យើងខ្ញុំទាំងអស់គ្នាបានព្យាយាមឱ្យលោកសម្រាក និងថែរក្សាសុខភាព ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ទូកង និងការទទួលខុសត្រូវដ៏មុតមាំ លោកនៅតែបន្តដឹកនាំ និងចូលរួមការងារទូកយ៉ាងសកម្ម មិនដែលបោះបង់ឡើយ។

ក្នុងនាមកូនចៅ កីឡាករ និងសមាជិកទូកង សារាយផ្កាយព្រឹក ទាំងអស់ យើងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការលះបង់ និងការដឹកនាំរបស់ឪច្រឹកកន្លងមក សូមគោរពជូនពរលោកឱ្យមានសុខភាពរឹងមាំ កម្លាំងមាំមួន អាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងបន្តជាម្លប់ដ៏កក់ក្ដៅសម្រាប់កូនចៅ និងទូកង សារាយផ្កាយព្រឹក ជារៀងរហូត៕

30/07/2026

#បុណ្យចូលវស្សា 🙏🙏🙏

**បុណ្យចូលវស្សា** គឺជាពិធីបុណ្យផ្លូវសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាថេរវាទ ដែលព្រះសង្ឃគ្រប់អង្គត្រូវគង់ចាំវស្សានៅក្នុងវត្តអារាម ឬទីសេនាសនៈណាមួយដោយមិនស្ដេចយាង ឬនិមន្តទៅសម្រាករ៉ាមនៅទីឆ្ងាយឡើយ ក្នុងរយៈពេល **៣ ខែ** (ចាប់ពីថ្ងៃ ១ រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ)។
# # ១. អត្ថន័យ និងប្រភពដើមនៃបុណ្យចូលវស្សា
ពាក្យថា **«វស្សា»** មកពីភាសាបាលី ប្រែថា **«រដូវភ្លៀង»** ឬ **«ឆ្នាំ»**។ ដូច្នេះ **«ចូលវស្សា»** មានន័យថា **«ការចូលទៅនៅក្នុងរដូវភ្លៀង»**។
# # # ប្រភពដើមក្នុងពុទ្ធកាល៖
កាលពីដើមពុទ្ធកាល ព្រះសង្ឃពុំទាន់មានការកំណត់ឱ្យគង់ចាំវស្សានៅទីណាជានិច្ចនោះទេ។ ព្រះសង្ឃតែងតែនិមន្តចារិកបិណ្ឌបាត និងសម្តែងធម៌គ្រប់ទីកន្លែង ទោះបីជាក្នុងរដូវភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។ ការនិមន្តបែបនេះធ្វើឱ្យ៖
* **ខូចខាតដំណាំ៖** ជាន់លើដំណាំ ស្រូវ ឬបន្លែបង្ការរបស់ប្រជាកសិករ។
* **ជាន់សត្វល្អិត៖** ជាន់លើសត្វតូចៗ ឬសត្វល្អិតដែលចេញមកក្រៅជម្រកក្នុងរដូវភ្លៀង។
នៅពេលប្រជាជនរអ៊ូរទាំ និងរិះគន់ ព្រះសម្មាសម្ពុទ្ធក៏បានបញ្ញត្តិវិន័យឱ្យព្រះសង្ឃទាំងអស់ត្រូវគង់ចាំវស្សានៅក្នុងវត្តអារាមរយៈពេល ៣ ខែ ដើម្បីកាត់បន្ថយការធ្វើដំណើរ។
# # ២. សារៈសំខាន់នៃបុណ្យចូលវស្សា
បុណ្យចូលវស្សាមានសារៈសំខាន់យ៉ាងជ្រាលជ្រៅទាំងផ្នែកសាសនា និងសង្គម៖
* **ចំពោះព្រះសង្ឃ៖**
* ជាពេលវេលាសម្រាក និងសិក្សារៀនសូត្រព្រះធម៌វិន័យបន្ថែម។
* ប្រតិបត្តិធម៌ សមាធិ និងអភិវឌ្ឍចិត្តឱ្យស្ងប់។
* រក្សាសីល និងវិន័យឱ្យបានខ្ជាប់ខ្ជួន។
* **ចំពោះពុទ្ធបរិស័ទ (ឧបាសក-ឧបាសិកា)៖**
* ជាឱកាសសាងកុសលផលបុណ្យ ដោយការនាំយកនូវបច្ច័យ ៤ (ចង្ហាន់ សម្លៀកបំពាក់/ស្បង់ចីវរ ជម្រក និងឱសថ) ទៅប្រគេនព្រះសង្ឃ។
* នាំយក **«ទៀនវស្សា»** ឬ **«អំពូលអគ្គិសនី»** និង **«ប្រេង»** ទៅបូជាដល់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃមានពន្លឺប្រើប្រាស់ក្នុងការសិក្សាធម៌អាថ៌នៅពេលយប់។
* ជាពេលវេលាសមាទានសីល វៀរចាកអំពើអាក្រក់ និងធ្វើបុណ្យទានឱ្យបានច្រើនជាងធម្មតា។
# # ៣. គ្រឿងបរិការ និងទំនៀមទម្លាប់សំខាន់ៗ
ក្នុងអំឡុងពេលចូលវស្សា ពុទ្ធបរិស័ទខ្មែរតែងតែរៀបចំ៖
* **ទៀនវស្សា៖** ទៀនធំៗដែលគេតម្កល់ និងអុជបំភ្លឺនៅក្នុងព្រះវិហារពេញ ៣ ខែ។
* **សំពត់សាដក (សំពត់ងូតទឹកភ្លៀង)៖** ប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។
* **ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ៖** ដូចជា អង្ករ ត្រីកំប៉ុង ទឹកដោះគោ តែ ស្ករ ជាដើម ដើម្បីទុកឱ្យព្រះសង្ឃប្រើប្រាស់ក្នុងអំឡុងពេលមិនសូវបាននិមន្តបិណ្ឌបាតឆ្ងាយ។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


GRMW+9QM, រាជធានី​ភ្នំពេញ
Phnom Penh
12000