PR97 Report

PR97 Report

Share

ចែករំលែកទិន្នន័យនិងរបាយការណ៍ក្នុងវិស័យកីឡា

26/07/2024

ពេលក្លិបរៀបចំមិនបានល្អប្រកាសដកខ្លួនឬរំសាយ ក្លិបត្រូវទទួលរងការពិន័យផ្សេងៗ ចុះដល់ពេលក្រុមហ៊ុនលីគរៀបចំមិនបានល្អមិនអាចដំណើរកាលលីគទី២បាន តើមានអ្វីជាការប៉ះពៅដល់ក្លិបវិញ?

យោងតាមសំណេរ KOF 🗣 លោក Alex Kutt នាយកប្រតិបត្តិ Siem Reap FC បាននិយាយអំពីស្ថានភាពរបស់ CPL2៖"និយាយថា “គ្មានក្លឹបចូលរួមគ្រប់គ្រាន់” គឺមិនត្រឹមត្រូវទេ! ការមិនមានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការអភិវឌ្ឍន៍ League បានជាពាក្យដែលត្រឹមត្រូវ។ ពួកគេមិនបាន ទាក់ទងជាមួយក្លឹបនៃ CPL2 អស់រយៈពេល ៣ ខែ ហើយពួកគេធ្លាប់ប្រាប់ក្លឹបពួកយើង ថានឹងមាន CPL2 ប៉ុន្តែពេលនេះបែរជាមិនមាន។ តើខ្ញុំគួរតែនិយាយបន្ថែមទៀតទេ?" 👀

26/07/2024

តាមការសន្យាក្រោយដឹកក្រុមជម្រើសជាតិកម្ពុជា U19 ធ្វើមិនបានល្អ លោក ភា​ សុភ័ក្រ្តា​ បានលែងពីតំណែងជាគ្រូបបង្វឹក ប៉ុន្តែក៏បានផ្ដាំអ្នកគាំទ្រ ចាប់ពីពេលនេះអ្នកទាំងអស់គ្នាអាចបំភ្លេចឈ្មោះខ្ញុំបានពីបាល់ទាត់ជម្រើសជាតិ តែសូមកុំឈប់គាំទ្របាល់យើងអោយសោះ

26/07/2024

បញ្ហាហិរញ្ញវត្ថុ​ពិតជាសំខាន់ណាស់ ក្លិបចំណាស់ Bordeaux បង្កើតជាង១០០ឆ្នាំ បានប្រកាសបោះបង់អាជ្ញាប័ណ្ណជាក្លិប​បាល់ទាត់​អាជីព និងបញ្ចប់កិច្ចសន្យាកីឡាករ បុគ្គលិក​ទាំងអស់ បន្ទាប់ពីត្រូវបានកាត់ទៅលីគកម្រិតទី៣ ក្នុងប្រទេសបារាំង​ ក្រោយជួបវិបិត្តហិរញ្ញវត្ថុធ្ងន់ធ្ងរនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

25/07/2024

លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ កំពុងប្រកាសស្វែងរកអ្នកឧបត្ថម្ភសិទ្ធិក្នុងការដាក់ឈ្មោះសម្រាប់កីឡដ្ឋានថ្មីរបស់ក្លិប។ អ្វីដែលកាន់តែពិសេសក្រៅ​ពី​ការ​ប្រកួត​បាល់​ទាត់ រូប​លោកក៏​គិត​អំពី​ការរៀប​ប្រគំ​តន្ត្រី​នៅទីនោះផង​ដែរ ដើម្បីការស្វែងរកចំណូលបន្ថែម។

25/07/2024

ក្លិប Arsenal បានចុះហត្ថលេខានាំយកខ្សែការពារ Riccardo Calafiori ពី Bologna លើកិច្ចព្រមព្រៀងតម្លៃ 50លានអឺរ៉ូ

ខ្សែការពារ Calafiori បានយល់ព្រមលើកិច្ចព្រមព្រៀងលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយ Arsenal

25/07/2024

ខ្សែប្រយុទ្ធប្រេសុីល Pablo Augusto កំពុងរីករាយជាមួយជីវិតបាល់ទាត់នៅទឹកដីកម្ពុជា ជាក់ស្ដែងម្សិលមិញអ្នកគាំទ្រស្វាយរៀងពេញចិត្តជាមួយទម្រង់លេងរបស់រូបគេណាស់ ក្រោយរកបាន៤គ្រាប់

25/07/2024

លោក Pep Muñoz គ្រូបង្វឹកស្វាយរៀងបញ្ជាក់ហើយថាការឡើងទៅវគ្គចែកពូលមិនទៅលេងធម្មតាៗទេ គឺទៅលេងដើម្បីបង្ហាញពីកម្រិតបាល់ទាត់នៅកម្ពុជាក្នុងនាមជាម្ចាស់ជើងឯករដូវកាលមុន

24/07/2024

ទង្វើគួរឲ្យគោរពខ្លាំងបុំផុត ផ្ទាំងប៉ាណូ (billboard) ជាច្រើន នៅលើដងផ្លូវក្នុងប្រទេសម៉ាឡេស៊ី បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយដើម្បីស្វែងរកយុត្តិធម៏អោយកីឡាករជម្រើសជាតិម៉ាឡេស៊ី Faisal Halim ត្រូវបានជនអាណាមិកជះទឹកអាស៊ីតដាក់ ហើយគិតមកដល់ពេលនេះករណីនេះពុំមានដំណឹងអ្វីពាក់ព័ន្ធជនបង្កសោះ

24/07/2024

កាន់តែពិសេសការប្រកួតយប់នេះជំនួបជើងទី២ ពានរង្វាន់ ASEAN Club Championship រវាងក្រុម Young Elephants ទល់និងក្រុមព្រះខ័នរាជស្វាយរៀង មានកាដាក់រតេស្តសាកល្បងនូវប្រព័ន្ធបច្ចេកវិទ្យា (VAR remote system) ផងដែរ

24/07/2024

លោក Phoutpasong Sengdalavong គ្រូបង្វឹកក្រុមជើង​ឯក​ឡាវ​ Young Elephants បាន​សរសើរ​ក្លិប​ព្រះខ័នរាជស្វាយរៀងជាក្រុមល្អ​​​​ស័ក្តិសម​​ជា​ម្ចាស់​ជើង​ឯក​លីគកំពូលក្នុង​​រដូវ​កាល​មុន

23/07/2024

ធារី ចាន់ថាប៊ីន ថាការឆ្លងទៅវគ្គសន្សំពិន្ទុក្នងពូលប៉ះក្រុមខ្លាំងរបស់ថៃ BG Pathum United ក្រុមខ្លាំងម៉ាឡេសុី Terengganu ក្រុមឥណ្ឌូណេសុី PSM Makassar និងក្រុមវៀតណាម D**g A Thanh Hoa ជាឳកាសតេស្ដពីកម្រិតសមត្ថភាពរវាងក្លិបបាល់ទាត់ក្នុងស្រុកនិងក្លិបបាល់ទាត់ក្រៅស្រុក

23/07/2024

One last dance

១ប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា U19 ក្នុងពានរង្វាន់ ASEAN U19 Boy's Championship នេះក៏ជាការប្រកួតចុងក្រោយរបស់លោក ភា​ សុភ័ក្រ្តា​ និងជាការងារចុងក្រោយពាក់ព័ន្ធជាមួយក្រុមជម្រើសជាតិកម្ពុជា រងចាំមើលក្រុមកម្ពុជាអាចរកបានជ័យជម្នះលើកដំបូងដែរទេ ក្រោយបរាជ័យ២ប្រកួតជាប់គ្នា

កម្ពុជា ប៉ះ ហ្វីលីពីន វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh