13/10/2025
Hello អ្នកបាត់ដំបង 💕💕💕
បើអ្នកសំរេចចិត្តរើសខ្ញុំជាគ្រូបង?
13/10/2025
Hello អ្នកបាត់ដំបង 💕💕💕
14/12/2022
Healthy lunch ❣️
My lovely cafe 🤩💝
25/04/2022
O to V ❤️
29/11/2021
គិតៗទៅពេលវេលាដើរលឿនណាស់ បើយើងមិនខំផ្លាស់ប្ដូរខ្លួនយើងទេ ពីរមួយឆ្នាំទៅមួយឆ្នាំយើងនៅតែធ្វើរឿងដដែរៗ ធ្វើរឿងដែលអត់បានការ។
ចង់បានលទ្ធផលដែលខុលប្លែក ត្រូវផ្លាស់ប្តូរទំលាប់ខ្លួនឯងឲ្យខុសប្លែកដូចគ្នា។ Change yourself
💪
------------------------------------------------------------
📱 Cellcard: 078 909 717
📱 Smart: 098 909 717
📌ទីតាំងលើ Google Maps: https://goo.gl/maps/ZU86TsBqkKtMJYp77
28/11/2021
√គាត់ជាសិស្សដែលមានបញ្ហាសុខភាពច្រើន
√គាត់ជាមនុស្សដែលបរាជ័យក្នុងការស្រកគីឡូ
√គាត់ជាមនុស្សម្នាក់ដែលអត់ស្រកសោះ ក្នុងខែដំបូង នៅពេលគាត់ចាប់ផ្តើមចូល challenge
អ្វីខ្ញុំប្រាប់គាត់គឺ កុំបោះបង់ ដរាបណាយើងអោយឱកាសខ្កួនឯង យើងនឹងបានផលមកវិញ❤️
ឥលូវខ្លាញ់ជិត២០គីឡូ ត្រូវបានដកចេញពីរាងកាយគាត់ 😍😍
27/11/2021
📌តើអ្នកទាំងអស់គ្នាកំពុងស្វែងរក studio ហាត់រាំជាក្រុម ជាលក្ខណៈឯកជនមែនទេ?
📌តើអ្នកទាំងអស់គ្នាកំពុងចង់បានកន្លែងដែលមានទីតាំងនៅជិត ហើយមានផាសុខភាពទៀតមែនដែរទេ?
ចឹងមកក្លឹបហាត់ប្រាណប្រែកាយមក ដឹងតែពេញចិត្តហ្មង 😍😍
☎️ទំនាក់ទំនងតាមលេខ 078 909 717 / 098 909 717
10/11/2021
អរុណសួស្តីអ្នកទាំងអស់គ្នា ប្រហែលជាមានអ្នកខ្លះកំពុងនឹងពួកយើងហើយមែនទេ? អេដមីនក៏នឹងអ្នកទាំងអស់គ្នាដែរ 😘😘😘
ថ្ងៃនេះអេដមីនចង់មកប្រាប់ដំណឹងល្អមួយ យើងនឹងត្រលប់មកវិញឆាប់ៗនេះ ជិតបានជួបគ្នាវិញហើយណា 🥰 សាកទាយមើលដឹងថ្ងៃណាអត់?
#ប្រែកាយ
13/09/2021
ការពារខ្លួនពីជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀង តាមតិចនិកនេះ
រាងកាយរបស់យើងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុស ក៏ដូចជាបាក់តេរី ជាពិសេសនៅក្នុងអំឡុងរដូវភ្លៀងនេះតែម្ដង ពីព្រោះនៅក្នុងរដូវនេះ វីរុស និងបាក់តេរីនៅក្នុងបរិយាកាសកើនឡើង ដែលធ្វើឲ្យរាងកាយងាយនឹងឈឺ។ ដោយសារតែសីតុណ្ហភាពប្រែប្រួលភ្លាមៗ ឱកាសកើតជំងឺគ្រុនផ្ដាសាយគឺខ្ពស់បំផុត។ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការហានិភ័យនៃការកើតជំងឺគ្រុនផ្ដាសាយ គ្នាយើងគប្បីអនុវត្តតិចនិកខាងក្រោមនេះ។
១. ញ៉ាំអាហារមានសារធាតុចិញ្ចឹម
គន្លឹះដ៏ល្អបំផុតដើម្បីបញ្ចៀសជំងឺគ្រុនផ្ដាសាយ គឺញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងការពាររាងកាយកុំឲ្យធ្លាក់ខ្លួនឈឺ។ អាហារដែលជាប្រភពនៃសារធាតុចិញ្ចឹមមានដូចជាបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ ត្រី គ្រាប់ធញ្ញជាតិទាំងមូល អាហារដែលធ្វើពីទឹកដោះគោ និងគ្រាប់ផ្លែឈើជាដើម។
២. វីតាមីនC
ការបញ្ចូលវីតាមីនCទៅក្នុងរបបអាហារប្រចាំថ្ងៃ ជារឿងដែលមិនអាចខ្វះបានឡើយ ដើម្បីការពាររាងកាយពីជំងឺគ្រុនផ្ដាសាយ។ ការញ៉ាំវីតាមីនCក្នុងបរិមាណសមល្មមអាចប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយយ៉ាងមានប្រសិទ្ធភាព។ ប្រភពដ៏ល្អនៃវីតាមីនCមានដូចជាពពួកផ្លែក្រូច ផ្លែប៊ឺរី ខាត់ណាខៀវ និងដំឡូងជាដើម។
៣. គេងឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ ការគេងគ្រប់គ្រាន់អាចប្រឆាំងនឹងការឆ្លងមេរោគគ្រប់ប្រភេទដែលបង្កឡើងនៅរដូវភ្លៀង។ ដូច្នេះហើយគ្នាយើងគប្បីគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ឲ្យបាន៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ និងឲ្យរាងកាយអាចជួសជុល ក៏ដូចជាជំនួសកោសិកាចាស់ ជាលិកា និងសាច់ដុំ។
៤. រក្សាកម្ដៅក្នុងរាងកាយ
ប្រសិនបើយើងទទឹកភ្លៀងរយៈពេលយូរ សីតុណ្ហភាពរាងកាយនឹងធ្លាក់ចុះ ដែលធ្វើឲ្យយើងងាយកើតជំងឺគ្រុនផ្ដាសាយ។ ហេតុនេះហើយ យើងគប្បីជូតសម្អាតខ្លួន និងផ្លាស់ប្ដូរសំលៀកបំពាក់ភ្លាមៗ។
៥. ថែទាំអនាម័យផ្ទាល់ខ្លួន
ក្រៅពីរក្សាសម្ភារៈឲ្យស្អាតល្អ យើងក៏ចាំបាច់ត្រូវថែទាំអនាម័យផ្ទាល់ខ្លួន ដោយការលាងសម្អាតដៃ នៅពេលត្រលប់មកផ្ទះវិញ និងងូតទឹកសម្អាតខ្លួន ប្រសិនបើយើងប៉ះពាល់នឹងអ្នកដែលមានជំងឺ។ បន្ថែមពីនេះ គ្នាយើងក៏ត្រូវលាងសម្អាត និងជូតខ្លួនឲ្យស្ងួតល្អ ក្នុងករណីដែលយើងប៉ះពាល់ទឹកកខ្វក់នៅតាមផ្លូវ។
Source : Hello Krupet