22/08/2025
សរុបរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែសីហា ឆ្នាំ2025 ការប្រកួតកម្មវិធី 17th ATF Taekwondo Championship ត្រូវបានបញ្ចប់ សរុបកីឡាករ កីឡាការនីកម្ពុជាចូលរួមមានចំនួន14នាក់ ទទួលបានមេដាយចំនួន 12គ្រឿង ក្នុងនោះមានប្រាក់ 4 គ្រឿង និង សំរឹទ្ធ 8 គ្រឿង។
17/07/2025
ការចូលរួមពិធីបេីកការប្រកួតកីឡានិស្សិតពិភពលោករដូវក្ដៅនៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់🇩🇪
ក្រុមកីឡាតេក្វាន់ដូ 🇰🇭🥋
08/07/2025
អបអរសាទរ កីឡាករ តេក្វាន់ដូ ដែលទទួលបានមេដាយប្រាក់ 4 និងសំរិទ្ធិ 1 ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ប៉ូលីស និងកងកម្លាំងអគ្គីភ័យ ពិភពលោក នៅសហរដ្ឋអាមេរិក
2025 World Police & Fire Games in the USA
4 🥈 Poomsae Team & 2 🥉 Sparring
02/07/2025
អបអរសាទរ! គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ កីឡាករតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសំរឹទ្ធិ០២គ្រឿងបន្ថែមទៀត សរុប ០៤គ្រឿង (ប្រាក់០២ និងសំរឹទ្ធិ០២) ពីកីឡាករតេក្វាន់ដូ WT ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (The 21st World Pollice and Fire Games) លើកទី២១ ឆ្នាំ២០២៥ នាទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។
ម្ចាស់មេដាយសំរឹទ្ធិទាំង០២គ្រឿង មាន៖ កីឡាករ សំ យូដេត ប្រកួតលើវិញ្ញាសា ប្រយុទ្ធបុរស អាយុក្រោម៣០ឆ្នាំ ទម្ងន់៥៨គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតលើវិញ្ញាសា ប្រយុទ្ធបុរស អាយុក្រោម៣០ឆ្នាំ ទម្ងន់៨០គីឡូក្រាម៕
18/05/2025
កូនខ្មែរ ម្នាក់នេះ វាយរាប មួយចំហៀងទ្វីបអាមេរិកខាងកើត!
Great job, Nisa Hubbard, for achieving a Silver Medal at the East Regional Taekwondo American Open. She had to bow out of the final due to a leg injury.
22/03/2025
អបអរសាទរ លោកគ្រូ គង់ សក្ខិដា ដែលបានប្រឡងជាប់ 6 ដាន់ ដោយជោគជ័យ ការលើកកំពស់ធនធានមនុស្ស តេក្វាន់ដូWT
របស់សហព័ន្ធ ។
19/02/2025
កីឡាការិនី នីសា ហាប់បាដ តំណាងកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ ជើងឯកសហរដ្ឋអាមេរិក (U.S. Championship 2025)
05/02/2025
កម្មវិធីសម្ភោធ ក្លឹបតេក្វាន់ដូ និម្មិត (Virtual Taekwondo) ដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា