30/01/2026
កីឡាករក្លឹបវិសាខា 🇰🇭 បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដោយធ្វើដំណើរតាមយន្តហោះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយម្ចាស់ផ្ទះក្លឹបអង្គរថាយហ្គឺ នៅថ្ងៃទី 31/01/2026 ម៉ោង6ល្ងាច កីឡដ្ឋាន Akihiro Kato
29/01/2026
ក្លឹបព្រះខ័នរាជស្វាយរៀង 🇰🇭 ត្រូវធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី 🇸🇬 ដើម្បីចូលរួមប្រកួតជាមួយម្ចាស់ផ្ទះក្លឹប Lion City 🇸🇬 នៅថ្ងៃទី 05/02/2026 ម៉ោង8:30យប់ កីឡដ្ឋាន Jalan Besar Stadium 🇸🇬 ផ្សាយផ្ទាល់ BTV
28/01/2026
កីឡាករខ្សែការពារវ័យក្មេង ខេននី អូន កូនកាត់ខ្មែរបារាំង 🇰🇭🇫🇷 អាយុ23ឆ្នាំ អាចជាបេក្ខភាពមួយរូបដែលអាចមានវត្តមានក្នុងក្រុមជម្រើសជាតិកម្ពុជា 🇰🇭 ត្រៀមពានរង្វាន់ Asean Hyundai Cup 2026 ខែកក្កដាខាងមុខនេះ
* កីឡាករខ្សែការពារ ខេននី អូន 🇰🇭🇫🇷 កម្ពស់1,83m កំពុងប្រកបអាជីពបាល់ទាត់នៅលីគលំដាប់ទី 4 បារាំង 🇫🇷 ជាមួយក្លឹប AS Saint-Priest ដោយរដូវកាលថ្មីនេះ 2025-2026 រូបគេបង្ហាញខ្លួនលេងបាន 10ប្រកួតហើយ ដោយជាប់ជម្រើស11នាក់ ដំបូង 7ប្រកួត និងបម្រុងផ្លាស់ប្តូរចូល 3ប្រកួត
28/01/2026
ក្លឹបបាល់ទាត់នៅប្រទេសកម្ពុជា 🇰🇭 ដែលអាចមានសិទ្ធិទទួលបានកៅអីលេងពានរង្វាន់ AFC នៅរដូវកាល 2026-2027
* ក្លឹបជើងឯកលីគកំពូលកម្ពុជា 2025-2026 🇰🇭
* ក្លឹបរងជើងឯកលីគកំពូលកម្ពុជា 2025-2026 🇰🇭
* ក្លឹបចំណាត់ថ្នាក់លេខ3 លីគកំពូលកម្ពុជា 2025-2026 🇰🇭
* ក្លឹបជើងឯកពានរង្វាន់សម្ដេច ហ៊ុន សែន 2025-2026 🇰🇭
* បើសិនជារដូវកាលនេះក្លឹបបាល់ទាត់កម្ពុជា 🇰🇭 អាចឈ្នះជើងឯកពានរង្វាន់ AFC Challenge League 2025-2026 យើងនឹងទទួលបានកៅអីបន្ថែម 1កៅអីទៀតសម្រាប់ក្លឹបបាល់ទាត់កម្ពុជា 🇰🇭
🔴 ក្លឹបបាល់ទាត់កម្ពុជា ដែលអាចលេងពានរង្វាន់ AFC បានគឺទាល់តែមានអាជ្ញាប័ណ្ណក្លឹបបាល់ទាត់អន្តរជាតិ AFC Club Licensing
27/01/2026
ថ្ងៃនេះលោកគ្រូ ឃឹម បូរី 🇰🇭 គ្រូបង្វឹកក្លឹបណាហ្គាវើល ត្រូវធ្វើដំណើរទៅកាន់ប្រទេសកាតា 🇶🇦 ដើម្បីចូលរួមវគ្គចុងក្រោយគ្រូបង្វឹក AFC Pro License ដែលជាសញ្ញាបត្រគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់ ដូច្នេះគាត់ត្រូវអវត្តមាន 2ប្រកួតក្នុងការដឹកនាំក្លឹបណាហ្គាវើល 🇰🇭
23/01/2026
មើលទៅសាមញ្ញប៉ុន្តែស្រស់ស្អាត ទីលានបាល់ទាត់នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
23/01/2026
កំពុងផ្ទុះខ្លាំងព័ត៌មានចចាមអារាម ប៉ុន្តែម្សិលមិញកីឡាករខ្សែការពារ តាកាកិ 🇰🇭 ហ្វឹកហាត់ធម្មតា...
22/01/2026
មិនធម្មតាខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិ 3ពាន់នាក់ជាង
21/01/2026
* បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ចិន 🇨🇳 បើកការស៊ើបអង្កេតកីឡាករ មន្ត្រី គ្រូបង្វឹក គ្រប់ផ្នែក មួយរយៈពេលប៉ុន្មានឆ្នាំនេះអំពីអំពើពុករលួយសូកប៉ាន់គិតលទ្ធផលទុកមុន ឃើញថាវិស័យបាល់ទាត់នៅក្នុងក្រុមជម្រើសជាតិចិន 🇨🇳 ចាប់ផ្តើមងើបឡើងវិញបន្តិចហើយ ដោយសហព័ន្ធកីឡាបាល់ទាត់ចិន 🇨🇳 បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបណ្តុះបណ្តាលវិស័យបាល់ទាត់ដល់យុវជនវ័យក្មេងដែលមានទេពកោសល្យលើវិស័យបាល់ទាត់ ប៉ុន្តែមិនទទួលបានផ្លែផ្កាសោះក្នុងការប្រកួតកម្រិតអន្តរជាតិ និងការប្រជែងកៅអីពានរង្វាន់ពិភពលោក
* ដោយក្នុងឆ្នាំ 2023 ចិន 🇨🇳 បានដាក់ទោសអស់មួយជីវិតទៅកាន់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន Lie Tie ដែលសារភាពកំហុសចំពោះការរៀបចំលទ្ធផលការប្រកួតទុកមុន ដោយទទួលបានសំណូកចំនួន 9.7លានអឺរ៉ូ ដើម្បីលក់ការប្រកួត
* នៅក្នុងឆ្នាំ 2024 ចិន 🇨🇳 បានដាក់ទោសមនុស្សចំនួន43នាក់បន្ថែមទៀត ដែលល្មើសច្បាប់រៀបចំលទ្ធផលទុកមុន
* ឆ្នាំ2026 ក្រុមជម្រើសជាតិចិន U23 🇨🇳 បានធ្វើឱ្យប្រទេសក្នុងទ្វីបអាស៊ីភ្ញាក់ផ្អើលមែនទែន ដោយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC U23 Asian Cup 2026 ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ចិន 🇨🇳 ដោយបានទម្លាក់ក្រុមខ្លាំងៗនៅក្នុងទ្វីបអាស៊ី ហើយ U23 ចិន 🇨🇳 ត្រូវប៉ះ U23 ជប៉ុន 🇯🇵 នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 24/01/2026 ខាងមុខនេះ
19/01/2026
ម្សិលមិញអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់សរុបចំនួន 5040នាក់ ហើយការប្រកួតពិតជាជក់ចិត្តក្ដៅគគុកមែនទែននៅលើទីលានប្រកួត ចុះទម្រាំតែដល់ខែមីនាក្នុងវគ្គ8ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2025-2026 ទៀត កម្ដៅកាន់តែក្ដៅគគុកជាងប្រកួតនៅលីគកំពូលកម្ពុជាទៅទៀត...
17/01/2026
So Respect 🇰🇭❤️
កីឡាករ ឈិន ឈឿន 🇰🇭 បានដាក់ដេញថ្លៃឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា 🇰🇭 ឆ្នាំ២០១៥ បានថវិកាចំនួន ២លាន ៦៨៨៨០០៛ ហើយគាត់នឹងយកថវិកាទៅជួយបងប្អូនភៀសសឹក និងវីរៈកងទ័ព 🇰🇭
16/01/2026
កីឡាករខ្សែការពារវ័យក្មេង យ៉ើ សាហ្វី 🇰🇭 ដែលអ្នកគាំទ្រចាត់ទុកថាជាយុវជនមានទេពកោសល្យបាល់ទាត់ ឥឡូវនេះគាត់កំពុងពិបាកចិត្តខ្លាំងមែនទែនដោយគាត់រកក្លឹបថ្មីលេងមិនបាន ដោយក្លឹបមួយចំនួនបានបដិសេធគាត់
Admin សង្ឃឹមថានឹងមានក្លឹបថ្មីផ្ដល់ឱកាសដល់គាត់សម្រាប់ការវិលត្រឡប់មកកាន់ទីលានប្រកួតវិញ 🙏