Cambodian Golf Federation-CGF

Cambodian Golf Federation-CGF

Share

Cambodian Golf Federation is the National Sport Federation in Cambodia

Photos from Cambodian Golf Federation-CGF's post 29/05/2026

ការប្រកួតកីឡាវាយកូនគោលមិត្តភាព “អបអរសាទរស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង” ៣០ ឧសភា ២០២៦៕

Photos from Cambodian Golf Federation-CGF's post 29/05/2026

ត្រៀមរួចរាល់សម្រាប់ការប្រកួតកីឡាវាយកូនគោលមិត្តភាព “អបអរសាទរស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង” ៣០ ឧសភា ២០២៦

Photos from Cambodian Golf Federation-CGF's post 28/05/2026

វេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី28 ខែឧសភា ឆ្នាំ2026 នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។
___

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ឯកឧត្តម គង់ សុធារិទ្ធ ប្រធានលេខាធិការដ្ឋាន បានទទួលជួប លោក លឹម លីហួរ ប្រធានប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង Forte និងសហការី ដើម្បីទទួលសម្ភារៈឧបត្ថម្ភដល់សហព័ន្ធ ក្នុងនោះរួមមាន អាវ និងមួកចំនួន 49។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានថ្លែងអំណរគុណដល់លោកប្រធាន តំណាងក្រុមហ៊ុន Forte ហើយភាគីទាំងពីរបានពិភាក្សា ដើម្បីស្វែងរកកិច្ចសហការក្នុងវិស័យកីឡាវាយកូនគោលនៅកម្ពុជា និងពិនិត្យលទ្ធភាពឈានទៅរកការចុះអនុស្សារណៈរួមគ្នានាពេលអនាគត។

Photos from Cambodian Golf Federation-CGF's post 24/05/2026

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានមោទនភាពដែលបានឃើញកុមារៗពោរពេញដោយថាមពល និងក្តីសង្ឃឹមក្នុងការអភិវឌ្ឍខ្លួន។

សកម្មភាពហ្វឹកហាត់របស់កុមារថ្នាលសហព័នកីឡាវាយកូនគោលកម្ពុជាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីលានវាយកូនគោល Chhun On Golf Resort ⛳️




Photos from Cambodian Golf Federation-CGF's post 19/05/2026

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារតំណាងក្រសួងការពារជាតិ សហព័ន្ធកីឡាវាយកូនកម្ពុជា និងទីលានវាយកូនគោលតារាសាគរហ្គោលរីស៊ត បានចុះត្រួតពិនិត្យទីលាន និងវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំ “ការប្រកួតមិត្តភាពអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។
#ឈ្នះឈ្នះ #កោះកុង

Photos from Cambodian Golf Federation-CGF's post 18/05/2026

ដោយទទួលបានការគាំទ្រពីទីលានវាយកូនគោល CHHUN ON GOLF RESORT សហព័ន្ធកីឡាវាយកូនគោលកម្ពុជា (CGF) បានដឹកនាំកុមារនិងយុវជនថ្នាល ទៅហ្វឹកហាត់ជាលើកដំបូងនៅទីលានហ្វឹកហាត់ CHHUN ON GOLF RESORT (Driving Range)។

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រួមជាមួយមាតាបិតានៃកុមារ និងយុវជនថ្នាល មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងឧកញ៉ា ម្ចាស់ទីលានដែលបានផ្តល់ឱកាសដល់យើងខ្ញុំទាំងអស់គ្នា 🙏🙏

Hashtags:


14/05/2026

NONG VYTANIMITH (Junior-Youth Pathway Program 2026)
——————————————

Photos from Cambodian Golf Federation-CGF's post 03/05/2026

កសាងគ្រឹះយ៉ាងរឹងមាំសម្រាប់យុវជនជំនាន់ក្រោយ តាមរយៈ Junior-Youth Pathway Program 2026 🇰🇭

ការបណ្តុះបណ្តាលកុមារថ្នាល គឺជាការរីកចម្រើននៃវិស័យកីឡាវាយកូនគោលនៅកម្ពុជា។ យើងមិនត្រឹមតែបង្រៀនឱ្យចេះលេងកីឡានោះទេ ប៉ុន្តែយើងបណ្តុះនូវវិន័យ ការអត់ធ្មត់ និងភាពវៃឆ្លាតសម្រាប់អនាគតរបស់ពួកគេ។

Photos from Cambodian Golf Federation-CGF's post 26/04/2026

⛳️ បណ្ដុះពន្លកថ្មី ឆ្ពោះទៅកាន់អនាគតនៃវិស័យកីឡាវាយកូនគោលកម្ពុជា! 🇰🇭
សកម្មភាពហ្វឹកហាត់របស់ប្អូនៗកុមារថ្នាល ក្នុងកម្មវិធី CGF Junior-Youth Pathway Program 2026។ ការហ្វឹកហាត់ជាមួយបច្ចេកវិទ្យា Screen Golf ជួយឱ្យប្អូនៗពង្រឹងបច្ចេកទេសវាយឱ្យកាន់តែច្បាស់ជាងមុន ដោយការរៀបផែនការ។
សូមចូលរួមលើកស្ទួយ និងផ្ដល់កម្លាំងចិត្តដល់កុមារថ្នាលបន្តវេនជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។ 🌟
Im Reahul

Photos from Cambodian Golf Federation-CGF's post 11/04/2026

ពិធីប្រកាសជ័យលាភី និងចាប់រង្វាន់ការប្រកួតពានរង្វាន់សង្រ្កានឆ្នាំថ្មី២០២៦ ព្រឹកថ្ងៃសៅរ៍ ទី11 ខែមេសា ឆ្នាំ2026 នៅទីលានវាយកូនគោល Vattanac Golf Resort

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh