29/09/2023
📢ក្រោយពីព្រឹត្តិការណ៍កីឡាបាល់ទះជំរុះអូឡាំពិកផ្នែកនារីបានបញ្ចប់ ពេលនេះដល់វគ្គផ្នែកបុរសម្ដង [FIVB Men's Olympic Qualifying Tournament 2023]ចាប់ផ្ដើមធ្វើការប្រកួតពីថ្ងៃទី30/កញ្ញា/2023 ដល់ថ្ងៃទី08/តុលា/2023 ដែលមានប្រទេសចូលរួមទាំងអស់24ប្រទេស ចែកជា3ពូល ដែលពូលនីមួយៗមាន8ប្រទេស:
👉ពូលA: 🏟️Rio de Janeiro, Brazil មានម្ចាស់ផ្ទះ ប្រេស៊ីល អ៊ីតាលី អ៊ីរ៉ង់ គុយបា អ៊ុយក្រែន អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងកាតា
👉ពូលB: 🏟️Tokyo, Japan មានម្ចាស់ផ្ទះ ជប៉ុន សហរដ្ឋអាមេរិក ស្លូវេនី ស៊ែប៊ី ទួរគី ទុយនេស៊ី អេហ្ស៊ីបនិងហ្វាំងឡង់ដ៍
👉ពូលC: 🏟️ Xi'an, China មានម្ចាស់ផ្ទះ ចិន ប៉ូឡូញ អាហ្សង់ទីន ហូឡង់ កាណាដា មិចស៊ីកូ ប៊ែលហ្សិក និងប៊ុលការី
👉សំរាប់លទ្ធផលលេខ1🥇និងលេខ2🥈ក្នុងពូលនីមួយៗនឹងបានកៅអីទៅលេងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំក្រោយនេះ
#បាល់ទះស្រុកខ្មែរ
28/09/2023
👉ព្រឹត្តិការណ៍កីឡាបាល់ទះជំរុះអូឡាំពិកផ្នែកនារី [FIVB Women's Olympic Qualifying Tournament 2023] បានបញ្ចប់រួចរាល់ហើយ ដោយមាន6ក្រុមបានកៅអីទៅលេងអូឡាំពិក2024នៅឯទីក្រុងប៉ារីសប្រទេសបារាំងមាន:
🎉ពូលA: សាធារណរដ្ឋដូមិនិក និងស៊ែប៊ី
🎉ពូលB: ទួរគី និងប្រេស៊ីល
🎉ពូលC: សហរដ្ឋអាមេរិក និងប៉ូឡូញ
👉សំរាប់5ក្រុមទៀតដែលនៅសល់នឹងត្រូវកំណត់យកតាមលំដាប់ពិន្ទុ FIVB Women's world rankings ក្រោយបញ្ចប់ការប្រកួត Volleyball Nations League ឆ្នាំក្រោយ👌
#បាល់ទះស្រុកខ្មែរ
21/09/2023
👉[សំរាប់ព្រឹត្តិការណ៍កីឡាអាស៊ី]ក្រោយក្រុមបាល់ទះបុរសឥណ្ឌាយកឈ្នះកូរ៉េខាងត្បូងក្នុងលទ្ធផល3សិតទល់នឹង2សិត ធ្វើអោយក្រុមឥណ្ឌាឈរលេខមួយក្នុងតារាងនិងជាប់ស្វ័យប្រវត្តិសំរាប់ប្រកួតជុំបន្តទៀត👍
🔥ដោយឡែកសំរាប់ការប្រកួតថ្ងៃនេះរវាងកម្ពុជានិងកូរ៉េខាងត្បូងនឹងត្រូវកាត់សេចក្តីថាតើក្រុមណានឹងឡើងទៅជុំបន្តទៀត🔥ដូច្នេះកម្ពុជាត្រូវតែយកឈ្នះ3-0 រឺ3-1ទើបអាចទៅជុំបន្តបាន💪💪💪
#ខ្មែរធ្វើបាន
#បាល់ទះស្រុកខ្មែរ
18/09/2023
🔥🔥🔥សំរាប់ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី19 (19th Asian Games Hangzhou 2022) ប្រារព្ធធ្វើនៅទីក្រុងហាងចូវ ប្រទេសចិន កំពុងនឹងចាប់ផ្ដើមហើយដែលក្នុងនោះវិញ្ញាសាបាល់ទះក្នុងសាលផ្នែកបុរសនឹងចាប់ផ្ដើមធ្វើការប្រកួតសន្សំពិន្ទុក្នុងពូលផងដែរ សំរាប់ប្រទេសកម្ពុជាយើងស្ថិតនៅក្នុងពូលCរួមជាមួយកូរ៉េខាងត្បូង និងឥណ្ឌា
👉 កម្ពុជា🇰🇭 vs ឥណ្ឌា🇮🇳
📅 19.09.2023
⏰ 18:00 (ម៉ោងនៅកម្ពុជា)
🏟️ China Textile City Sports Center Gymnasium
👉 កម្ពុជា🇰🇭 vs កូរ៉េខាងត្បូង🇰🇷
📅 21.09.2023
⏰ 13:30 (ម៉ោងនៅកម្ពុជា)
🏟️ Linping Sports Centre Gymnasium
#បាល់ទះស្រុកខ្មែរ
15/09/2023
🔥🔥🔥ព្រឹត្តិការណ៍កីឡាបាល់ទះជំរុះអូឡាំពិកផ្នែកនារី [FIVB Women's Olympic Qualifying Tournament 2023]នឹងត្រូវចាប់ផ្ដើមធ្វើការប្រកួតថ្ងៃស្អែកនេះហើយ(16/កញ្ញា/2023 ដល់ 24/កញ្ញា/2023) ដែលមានប្រទេសចូលរួមទាំងអស់24ប្រទេស ចែកជា3ពូលដែលពូលនីមួយៗមាន8ប្រទេស:
👉ពូលA: 🏟️Ning bo, China មានម្ចាស់ផ្ទះ ចិន ស៊ែប៊ី សាធារណរដ្ឋដូមិនិក ហូឡង់ កាណាដា សាធារណរដ្ឋឆេក មិចស៊ីកូ និងអ៊ុយក្រែន
👉ពូលB: 🏟️Tokyo, Japan មានម្ចាស់ផ្ទះ ជប៉ុន ទួរគី ប្រេស៊ីល ប៊ែលហ្សិក ប៊ុលហ្ការី ពុយតូរីកូ អាហ្សង់ទីន និងប៉េរូ
👉ពូលC: 🏟️Lodz, Poland មានម្ចាស់ផ្ទះ ប៉ូឡូញ អ៊ីតាលី សហរដ្ឋអាមេរិក អាឡឺម៉ង់ ថៃ កូឡុំប៊ី កូរ៉េខាងត្បូង និងស្លូវេនី
💥💥💥លទ្ធផលលេខ1🥇និងលេខ2🥈ក្នុងពូលនីមួយៗនឹងបានកៅអីទៅលេងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំក្រោយនេះ
#បាល់ទះ
03/09/2023
សូមស្វាគមន៍មកកាន់ផេកដែលទាក់ទងនិងផ្ដល់ពត៌មានបាល់ទះជាតិ និងអន្តរជាតិមួយនេះបាទ🙏