Federation de boules et de Petanque du Cambodge

Federation de boules et de Petanque du Cambodge

Share

Established in 1992 and recognized by FIPJP in 1993 -It is the sole national sport body which govern

23/09/2025
Photos from Federation de boules et de Petanque du Cambodge's post 24/08/2017

🏆🏆🏆ក្តៅក្តៅ ហ៊ុយហ៊ុយ 👏🏻👏🏻👏🏻 💋💋🇰🇭🇰🇭
🏅🏅🏅🏅កាដូរពិសេសសំរាប់កម្ពុជា 🇰🇭🇰🇭🇰🇭
ក្នុងព្រឹត្តិការណ៏ប្រកួតកីឡា Sea Game នៅប្រទេស Malaysia គឺវិញ្ញាសារ ប៉េតង់ ដណ្តើមបានមេដាយមាស មុនគេបង្អស់លើកវិញ្ញាសារនានា ក្រោមកណ្តាប់ដៃខ្លាចាស់ទាំង2 ម្ចាស់មេដាយមាសពិភព 🇰🇭🇰🇭😘 អ៊ុក ស្រីមំុ និង អ្នកស្រី កែ ឡែង !!!! 🥇🥇🥇🥇🥇🥇🥇🥇
ជាកត្តិយសបំផុតសំរាប់ប្រទេសកម្ពុជា 🇰🇭 🇰🇭 😘😘😘😘
ចូលរួមអបអរសាទរ 👍🏻👏🏻👏🏻👏🏻👏🏻👏🏻😻💋
( កម្ពុជារកឃើញមេដាយមាសនៅសីុហ្គេមហើយ )

🏆សូមបញ្ជាក់ថា : កីឡាការីនីថៃ គឺជា ជើងឯកពិភពលោក៧សមយ័ និងនាំមុខកម្ពុជា10-5 តែចុងក្រោយ វីរះនារី កម្ពុជាទាំងពីពិតជាធ្វើអោយពិភពកីឡាមួយនេះ កក្រើកដោយវាយបកយកឈ្នះ ដ៏គួរអោយភ្ញាក់ផ្អើល។

Photos from អគ្គនាយកដ្ឋានកីឡា Directorate General of Sports - DGS's post 24/08/2017
Photos from Federation de boules et de Petanque du Cambodge's post 09/12/2016

សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករមេ ដាយមាសប៉េតង់

នៅល្ងាចថ្ងៃទី០៩ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសផ្តល់រង្វាន់លើកទឹក ចិត្តដល់កីឡាករមេដាយមាសប៉េតង់ ឆ្នាំ២០១៦ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក (World Championships 2016) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ។

សម្តេចតេជោ ហ៊ុន សែន រីករាយនិងមានមោទនៈភាពខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ សុខ ចាន់មាន និងក្រុមគ្រូបង្វឹកទាំងអស់ ដែលធ្វើអោយកម្ពុជាបានទទួលមេ​ដាយ​មាសនៅពេលនេះ។ ជោគជ័យ និងមោទនៈភាពនេះ គឺមិនត្រឹមតែសម្រាប់កីឡាករខ្លួនឯងប៉ុណ្ណោះទេ គឺជាមោទនៈភាព​សំរាប់ជាតិយើងទាំងមូលផងដែរ ។ នេះជាជោគជ័យប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ហើយដែលឆ្លុះបញ្ចាំងពីភាព​រីកចម្រើននៃវិស័យកីឡានៅកម្ពុជាសម័យតេជោ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត តែងតែ​យកចិត្តទុកដាក់ និងគាំទ្រកីឡាគ្រប់ផ្នែកទាំងអស់​ រួមទាំងកីឡាអុំទូកផងដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើកីឡាករទាំងឡាយណា​ដែលទទួលបានមេដាយមាសដែលបានទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌជាតិ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅ គឺនឹងទទួល​បានប្រាក់រង្វាន់លើកទឹកចិត្ត មេដាយឥស្សរិរយស រួមជាមួយនឹងការដង្ហែម៉ូតូអមជាកិត្តិយសទៀតផង ដែលបានចែងច្បាស់នៅក្នុងអនុក្រិតនៃរាជរដ្ឋាភិបាលកម្ពុជា។

ប្រាក់រង្វាន់រាជរដ្ឋាភិបាលសម្រាប់កីឡាករ សុខ ចាន់មាន គឺទទួល​បាន​ ១២០លានរៀល, គ្រូបង្វឹកទទួលបាន១២០លានរៀលដែរ។ ក្រៅពីថវិការដ្ឋ សម្តេចតេជោ និងសម្តេចកិត្តិ បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្តេចដល់កីឡាករ សុខ ចាន់មាន នូវថវិកា ១ម៉ឺន ដុល្លារ​ថែមទៀត , ឧបត្ថម្ភគ្រូបង្វឹក ៣ពាន់ដុល្លារ និងឧបត្ថម្ភ​ប្រធាន​ប្រតិភូ ២ពាន់ដុល្លារ និងឧបត្ថម្ភដល់កីឡាករ៣នាក់ដែលរួមដំណើរទៅជាមួយ​ គឺម្នាក់ៗបានទទួល ១ពាន់ដុល្លារ ។

សូមកីឡាករ និងគ្រូបង្វឹកទូទាំងប្រទេសយកចិត្តទុកដាក់ហ្វឹកហ្វឺនអោយកាន់តែពូកែ ដើម្បីប្រកួតយកមេដាយមាសជាច្រើនថែម​ទៀត នៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ។ ព្រោះកីឡាករកម្ពុជាយើងមានសមត្ថភាពអាចធ្វើបាន៕

Photos 03/05/2016

លោក ស៊ូម៉ៃ សុខគា បានប្រគល់ប៊ូលចំនួន៧កំប្លេរស្មើរ៨៤គ្រាប់ជូនដល់នាយក ដ្ឋាន សិស្ស និសិ្សត ក្រសួងអប់រំ យុវជននិកីឡា ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សំរាប់ការប្រកួតសិស្សនិសិ្សតនៅខេត្តកំពត ចំនួន៣កំប្លេរ ការិយាល័យអប់រំខេត្តតាកែវ១កំប្លេរ កណ្តាល១កំប្លេរ ស្វាយរៀង១កំប្លេរ ព្រៃវែង១កំប្លេរ។

Photos 29/04/2016

Woman pétanque National team of Cambodia

Photos from Federation de boules et de Petanque du Cambodge's post 05/04/2016

Family Petanque Cambodia

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


2nd Floor, National Olympic Committee Of Cambodia
Phnom Penh