13/06/2024
ម្ចាស់ជ័យលាភីម៉ូតូទឹកកម្ពុជាវិលពីជើងឯកអាស៊ីនៅជប៉ុន
- វីរ:កីឡាករ សាលី អូម៉ើត លេខ១ វិញ្ញាសា Sport GP
- កីឡាករ សាលី ហ្វីលីន លើវិញ្ញាសា ទី១ វិញ្ញាសាលេខ១ Expert Runabout 1100 Stock
- កីឡាករ មីន អូស្មាន់ លេខ១ លើវិញ្ញាសា Novice Ski Stock។
- កីឡាករ កៃវ៉ាន់ ស៊ីដែន លេខ២ លើវិញ្ញាសា Novice Ski Stock ។
- កីឡាករ មីន ម៉ូស្តាន លេខ៣ លើវិញ្ញាសា Novice Runabout 1100 Open ។
01/06/2024
អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា
កុមារត្រូវទទួលការថែទាំ ការអប់រំ ទាំងចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌!❤🇰🇭
26/05/2024
អបអរព្រះរាជពិធីច្រត់ព្រះនង្គ័ល!🎉🙏
សូមជូនពរដល់បងប្អូនប្រជាកសិករខ្មែរ ជួបតែសេចក្ដីសុខ សំណាងល្អ ទទួលបានភោគផលច្រើនៗពីការងារធ្វើស្រែ ធ្វើចម្ការ និងដាំដំណាំគ្រប់ប្រភេទ សូមអោយឆ្នាំនេះនឹងមានទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផលល្អសម្រាប់ការដាំដុះ❤🇰🇭
ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤
22/05/2024
សូមអនុមោទនា បុណ្យវិសាខបូជា 🙏🙏🙏
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨. ត្រូវនឹងថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២៤
_ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣យ៉ាង :
១/ ព្រះអង្គទ្រង់ប្រសូត
២/ ព្រះអង្គទ្រង់ត្រាស់ដឹង
៣/ ព្រះអង្គទ្រង់បរិនិព្វាន
05/05/2024
អបអរសាទរក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បាន បន្ថែមមេដាយមាស១ និងមេដាយប្រាក់២គ្រឿងទៀត ពីព្រឹត្តិការណ៍កម្រិតពិភពលោក នៅខេត្តRayong ប្រទេសថៃ
កីឡាករ ម៉ីន មូសស្តាន ឈ្នះមេដាយមាស១គ្រឿង
កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយប្រាក់១ និងកីឡាករ ទៀត សាលេះ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសា Novice Runabout 1100 Stock បន្ទាប់ពីកីឡាករ សាលី ហ្វីលីន និងកៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាសម្នាក់មួយគ្រឿងកាលពីម្សិលមិញ ពីព្រឹត្តិការណ៍ TOYOTA-WGP #1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អ៊ូមើត ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP #1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា សរុប៧នាក់បានចូលរួម និងទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Henry Knauf ប្រធានក្លឹប Flamingo, OMS Rench SV Rench និងវីរៈកីឡាករ លោកសាលី អ៊ូមើត ។គិតត្រឹមថ្ងៃទី០៥ ខែឧសភានេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយសរុប៦គ្រឿង ក្នុងនោះមេដាយមាស៣ និងមេដាយប្រាក់៣គ្រឿងផងដែរ ។
ទាំងអស់គ្នាដើម្បីកីឡា ទាំងអស់គ្នាដើម្បីកម្ពុជាយើង🙏🙏🙏
27/04/2024
សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស🙏❤🇰🇭
11/04/2024
រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤❤🙏🇰🇭
10/04/2024
លិខិតជូនពរជូនចំពោះ វីរៈកីឡាករ លោក សាលី អ៊ូមើត ជាអគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៤ ព.ស ២៥៦៨ សូមគោរពជូនពរជ័យវិបុលសុខ បវរប្រសើរ កើតមានដល់ វីរៈកីឡាករ លោក សាលី អ៊ូមើត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។❤️🙏🇰🇭
10/04/2024
អបអរសាទរ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ទទួលបានមេដាយមាស ១គ្រៀង លើវិញ្ញាសារ EXPERT RUNABOUT 1100 STOCK ក្នុងការប្រកួតកម្មវិធី WATER JET PRO TOUR 2024 ជុំទី១ ដែលបានធ្វើឡើងនៅប្រទេសថៃ 🥇🇰🇭❤
10/04/2024
អបអរសាទរ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ម៉ីន មូសស្តាន ទទួលបានមេដាយមាស ១គ្រៀង លើវិញ្ញាសារ PRO SKI GP ក្នុងការប្រកួតកម្មវិធី WATER JET PRO TOUR 2024 ជុំទី១ ដែលបានធ្វើឡើងនៅប្រទេសថៃ 🥇🇰🇭❤
10/04/2024
លិខិតជូនពរជូនចំពោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៤ ព.ស ២៥៦៨ សូមគោរពជូនពរជ័យវិបុលសុខ បវរប្រសើរ កើតមានដល់ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។❤️🙏🇰🇭