26/08/2026
រីករាយថ្ងៃពុធ...!
instinct ,
26/08/2026
រីករាយថ្ងៃពុធ...!
24/08/2026
ក្រសួងផែនការ បានចេញសេចក្ដីជូនដំណឹងស្តីអីការផ្លាស់ប្ដូររូបសញ្ញាក្រសួង និងក្បាលលិខិតថ្មី ដូចមានគោរពជូនភ្ជាប់។
22/08/2026
_ សត្វធៀបនឹងមនុស្សខុសត្រង់តម្លៃ
សត្វមាននិស្ស័យរស់តាមទម្លាប់
ខុសត្រូវមិនដឹងប្រឹងតាមចិត្តគាប់
រស់នៅតាមភព្វងាប់តាមវាសនា ។
_ ខុសពីមនុស្សរស់មានតម្លៃ
តាក់តែងនិស្ស័យគំនិតប្រាជ្ញា
ស្គាល់គុណស្គាល់ទោសខុសត្រូវម្តេចម្តា
កបកើតឥរិយាថ្លៃថ្លាខ្ពង់ខ្ពស់ ។
_ ខ្មាសបាបខ្ពើមបាបមិនសាបអកុសល
គុណធម៌តម្កល់សល់កិត្តិយស
យុត្តិ-ជាស្នូលមិនពោលនាំគ្រោះ
ក្នុងនាមជាមនុស្សរស់លេីផែនដី។
_ ប្រែអនិច្ចាភាវូសម័យ
មនុស្សប្តូរថ្លៃប្តូរតួនាទី
លេីកតម្លៃខ្លួនរៀបក្បួនជាន់ឈ្លី
ប្រវញ្ចខាំសុំសាហាវជាងសត្វ។
_ ម្នាក់ៗលាក់ពុតមុតស្រួចយង់ឃ្នង
សាងរឿងសៅហ្មងប៉ងកេងបំបាត់
បំពោកតណ្ហាចងពារកម្ចាត់
ផែនការសម្ងាត់ជំនាញបាបកម្ម ។
_ រស់ត្រាប់ដូចព្រាយស្ពាយតែជម្លោះ
បែរចង់ក្លាយមនុស្សឱ្យគេចងចាំ
ឯណាតម្លៃដែលព្រះបានផ្តាំ
ហេតុម្តេចសកម្មតែរឿងថោកទាប ?
_ បាត់តម្លៃហើយគ្មានឡើយឈ្មោះមនុស្ស
នាមសត្វប៉ុណ្ណោះកុំចង់យកប្រៀប
ទោះមានរូបកាយសប្បាយចោលម្សៀត
តម្លៃនៅទាបធៀបថោកជាងសត្វ៕
កែសម្រួលពី ប្អូនដេត ដោយស៣ហ:
21/08/2026
សិរីសួស្តីថ្ងៃសុក្រ..!
20/08/2026
កវីរះថ្មីលេីដែនដីចាស់
# # # # # # # # # # # # # # #
🔘ត្រីឆ្តោស៊ីកូនបំប៉នខ្លួន
កំភ្លាញក្នុងអួនអួតក្តែងៗ
អាណិតគីង្គក់លក់ថ្នាំស្រែង
អណ្តែងក្រឹមក្រាញ់ផ្ចាញ់ផ្ចាលមង។
🔘សេកសារិកាក្លាសម្តី
ទាឡើងទ្រង់ថ្មីស្តីរំលង
ទន្សាយចោលក្បួនពួនឱបពង
គន្លងបែបបទព្រេងកថា។
🔘ឃ្មុំប្តូររសជាតិឆ្លៀតថែមស្ករ
គោព្រៃឡើងកស្រវឹងស្រា
ឆ្កែអាងឫទ្ធិមនុស្សព្រុសឡូឡា
មានច្បាប់អាជ្ញាប្រហារព្រះ ។
🔘បាលី៥ម៉ាត់ហាត់ឱ្យស្ទាត់
ទន្ទេញជាប់មាត់កុំមានះ
មាន់មិនរងាវគង់ថ្ងៃរះ
ជ័យភណ្ឌអ្នកឈ្នះព្រះក៏ខ្លាច៕
កវី: ជន សេរី , ប៉ាកកាអរូប , ឧបរាជគ្មាននគរ
20/08/2026
ជយមង្គលថ្ងៃព្រហស្បតិ៍...!
18/08/2026
ទិវាសួស្តីថ្ងៃអង្គារ!
14/08/2026
ស្រ្តីម្ចាស់ហាងទូរស័ព្ទ ដែលជេរទាហានជួរមុខ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។