20/02/2022
សេចក្តីជូនដំណឹង៖
ដោយមូលហេតុថា ជំងឺឆ្លង កូវីដ19 ចេះតែបន្តរីករាលដាលមិនឈប់ឈរ ក្លឹបហាត់ប្រាណលុច្សសារី ហ្វីតណេសសិនធ័រ សូមជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា ក្លឹបហាត់ប្រាណយេីងខ្ញុំនឹងបិទអាជីវកម្មជាស្ថាពរចាប់ពីថ្ងៃ24/02/2022តទៅ។
ជាមួយគ្នាផងដែរ ក្លឹបហាត់ប្រាណយេីងខ្ញុំនឹងធ្វេីការទូទាត់សងចំពោះអតិថិជនដែលជាសមាជិករបស់ក្លឹបនូវទឹកប្រាក់ជាក់ស្តែងដែលពួកគាត់នៅសល់ ដោយគិតជូនដល់ថ្ងៃដែលក្លឹបបានបិទអស់រយៈពេល១ឆ្នាំគត់ គឺគិតដល់ថ្ងៃ 24/02/2021 តាមលិខិតរបស់ក្រសួងអប់រំ និងក៏ជាថ្ងៃដែលក្លឹបបានបិទជាក់ស្តែងផងដែរ។
រយ:ពេលនៃការទូទាត់សង គឺមានរយ:ពេល១ខែ គិតចាប់ពីថ្ងៃ 24/02/2022 រហូតដល់ ថ្ងៃទី 24/03/2022 និងស្នើរសុំភ្ជាប់មកជាមួយនូវវិក័យប័ត្របងប្រាក់ រឺឯកសារផ្សេងៗដែលពាក់ព័ន្ធ។
សូមអតិថិជនទាំងអស់រួសរាន់ធ្វេីការទំនាក់ទំនងមកក្រុមការងាររបស់យេីងខ្ញុំតាមរយះលេខទូរស័ព្ទ 012 786660, 093 959769, 016 760077 ឬមកកាន់ការិយាល័យរបស់យេីងខ្ញុំផ្ទាល់នៅរៀងរាល់ម៉ោងធ្វេីការពីម៉ោង 8ព្រឹក - 5ល្ងាច ពីថ្ងៃច័ន្ទ - សៅរ៍។
យេីងខ្ញុំសូមគោរពជូនពរអតិថិជនទាំងអស់អោយជួបប្រទះតែសេចក្តីសុខ សំណាងល្អ និងជោគជ័យគ្រប់ភារះកិច្ច។ សូមអរគុណ🙏🏻🙏🏻🙏🏻
25/01/2022
15/09/2021
30/08/2021
25/08/2021