បាស្ការ - អុកខ្មែរ
ចែករំលែកចំណេះដឹង
21/05/2022
25-02-2021
BREAKING: រកឃើញអ្នកឆ្លងថ្មី ៦៥នាក់ទៀត ក្នុងនោះ
- ករណីឆ្លងសហគមន៍ ៥៨នាក់
- អ្នកដំណើរពីបរទេស ០៧នាក់ (កូវីដ-១៩ ថ្មី)
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១
- អ្នកឆ្លងសរុប= ៦៩៧ នាក់
- អ្នកជាសះស្បើយ= ៤៧៧ នាក់
- អ្នកកំពុងព្យាបាល= ២១៧ នាក់
សូមចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-19ទាំងអស់គ្នា!
18/08/2020
Thanks bro for your support!
ក្បួនរាប់
បើនៅសល់ទូកពីរយើងត្រូវរាប់ចំនួន៖ ៨
បើនៅសល់ទូកមួយយើងត្រូវរាប់ចំនួន៖ ១៦
បើអត់សល់ទូក ប៉ុន្តែសល់គោលពីរ យើងត្រូវរាប់ចំនួន៖ ២២
បើអត់សល់ទូក ប៉ុន្តែសល់គោលមួយ យើងត្រូវរាប់ចំនួន៖ ៤៤
បើអត់សល់ទូក និងអត់គោល ប៉ុន្តែសេះពីរ យើងត្រូវរាប់ចំនួន៖ ៣២
បើសិនគ្មានទូកនិងគោល ប៉ុន្តែមានសេះនិងត្រីមួយ យើងត្រូវរាប់ចំនួន៖ ៦៤
បើសិននៅសល់តែត្រី ក៏យើងត្រូវរាប់ចំនួន៖ ៦៤
(ដកស្រង់ចេញពី វិគីភីឌា)
ប្រភពនៃល្បែងចត្រង្គ ឬ អុកខ្មែរ
នៅតាមប្រាង្គប្រាសាទសិលាខ្មែរមួយចំនួន ដូចនៅប្រាសាទបាពួន អង្គរវត្ត បាយ័ន និងព្រះខ័ន នាតំបន់សៀមរាបអង្គរ យើងឃើញមានចម្លាក់មនុស្សអង្គុយលេងល្បែងចត្រង្គ ឬអុក ដោយមានវត្តមានរបស់អ្នកមើលជាច្រើននាក់ នៅជុំវិញគូបដិបក្ខ ។ នៅទីនេះ យើងសូមលើកយកតែចំណុចសំខាន់ៗប៉ុណ្ណោះ នៃល្បែងចត្រង្គ ឬអុកមកបកស្រាយ ។ តើពាក្យចត្រង្គ និងពាក្យអុកមានប្រភពចេញមកពីណា ហើយមានសារសំខាន់យ៉ាងដូចម្ដេចខ្លះ ក្នុងសង្គមខ្មែរ ។
ពាក្យចត្រង្គមកពីពាក្យសំស្ក្រឹត មានន័យដូចគ្នានឹងពាក្យខ្មែរថាអុក ។ ពាក្យចត្រង្គ ដែលបានឲ្យកំណើតមកជាពាក្យអុករបស់ខ្មែរបច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ពទាំង៤គឺ ទ័ពសេះ, ដំរី, ថ្មើរជើង និងជើងទឹក ហើយអាចជាសញ្ញាឆ្លុះបញ្ចាំងឲ្យឃើញថា វាជាការរៀបចំទ័ពទាំង៤ប្រភេទខាងលើនេះ ដែលជាកាតព្វកិច្ចរបស់មេទ័ពផងដែរ ។ រីឯពាក្យអុកវិញ ដែលជាពាក្យខ្មែរសុទ្ធសាធ មានន័យថា ដាក់កូនអុកនៅត្រង់ក្រឡាសម្លាប់ ដោយធ្ងន់ដៃ ហើយថែមទាំងប្រាប់ដៃគូឲ្យដឹងខ្លួនថា ខ្លួនកំពុងអុកផង ។ គឺចំណុចទាំងនេះហើយ ដែលយើងបានដឹងជាក់ស្ដែង អំពីប្រភពឥណ្ឌានៃល្បែងចត្រង្គរបស់ប្រជាជនខ្មែរ ព្រោះយើងដឹងថា ស័ព្ទនេះបានក្លាយទៅជាចត្រង្គខ្មែរបច្ចុប្បន្នយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀត យើងក៏អាចសន្និដ្ឋានយ៉ាងត្រឹមត្រូវថា ដូនតាខ្មែរបាននិយមល្បែងចត្រង្គ ឬអុកនេះ តាំងពីបុរាណកាលមកម្ល៉េះ នេះបើយោងលើរូបចម្លាក់តាមប្រាង្គប្រាសាទបុរាណនាសម័យអង្គរ ។
ចម្លាក់ប្រាសាទបាយ័ន ស.វ.ទី ១២
តាមការស្រាវជ្រាវរបស់យើង ថ្វីត្បិតតែគ្មានភស្តុតាងណាបញ្ជាក់អំពីវត្តមានរបស់ល្បែងចត្រង្គនេះ នាសម័យបុរេអង្គរក្ដី ក៏ប៉ុន្ដែយើងយល់ឃើញថា ល្បែងដ៏ឧត្តុង្គឧត្តមនេះ ត្រូវបាននាំចូលមកជ្រោយសុវណ្ណភូមិ ឬសុវណ្ណទ្វីបដោយជនជាតិឥណ្ឌា នាដើមស.វទី១ តាមរយៈវិស័យពាណិជ្ជកម្មអន្ដរជាតិ ។ ល្បែងឥណ្ឌានេះ បានទៅដល់ប្រទេសពែស្ស៍ ហើយក៏បានបន្ដដំណើរទៅប្រទេសអឺរ៉ុបខាងលិច និងប្រទេសរុស្សីផងដែរ តាមរយៈវិស័យពាណិជ្ជកម្ម ចាប់តាំងពីសតវត្សទី ៩ មក ។ ល្បែងចត្រង្គខ្មែរក៏ដូចជា ឥណ្ឌាដែរ គឺមាន ៦៤ ក្រឡា ហើយចែកចេញជាកូនខុន(ស្ដេច), កូននាង(អគ្គមហេសី), កូនសេះ(មេទ័ព), និងកូនគោល(ទ័ពស្រួច) ហើយកូនទូក និងត្រី(សេនា) ។ ជាក់ស្ដែងនៅក្នុងរឿងមហាភារតឥណ្ឌា យើងបានឃើញមានការពិពណ៌នាអំពី ការភ្នាល់លេងអុករវាងក្រុមបាណវៈ និងកៅរវៈ ។ យ៉ាងណាមិញ យើងក៏បានដឹងដែរថា ព្រះគ្រិស្ណៈ ក៏បានលេងល្បែងចត្រង្គជាមួយព្រះនាង រធា ផងដែរ ដោយល្បែងនោះ មាន៦៤ក្រឡា ដូចល្បែងអុកសព្វថ្ងៃអញ្ចឹង ។
ចម្លាក់ប្រាសាទបាពួន ស.វ.ទី ១៣
ចំណុចសំខាន់នៃទេវកថានេះ ត្រូវបានឆ្លាក់នៅតាមប្រាង្គប្រាសាទសិលាខ្មែរ ហើយមានការភ្នាល់ដាក់នគរ ប្រពន្ធ កូន ដោយការលេងអុក ដែលជាមូលហេតុនៃសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ។ ក្នុងរឿងរាមកេរ្ដិ៍ខ្មែរ យើងក៏ឃើញមេទ័ពស្វា គឺហនុមានលេងអុកចត្រង្គបណ្ដើរ លើកជើងទទួលថ្មបណ្ដើរ រួចបោះទៅក្នុងទឹកមហាសមុទ្រ ដើម្បីធ្វើជាស្ពានទៅកាន់កោះលង្កា ។ ក្នុងរឿងកាកី ដែលជាស្នាព្រះហត្ថរបស់ព្រះបាទអង្គឌួង ក៏យើងឃើញមានលេងល្បែងអុកដែរ ។ ស្ដេចគ្រុឌប្រែក្រឡាជាកម្លោះ មកលេងអុកជាមួយព្រះបាទព្រហ្មទត្ត រួចហើយក៏ឆក់យកនាងកាកីហោះបាត់ទៅ ។ នេះឥតនិយាយដល់រឿងធញ្ជ័យ ដែលលេងអុកផង ។ ដូចនេះ ការលេងអុកនៅប្រទេសខ្មែរមានអត្ថន័យដូចគ្នា នឹងការលេងអុកនៅប្រទេសឥណ្ឌា និងបានប្រសូត្រចេញពីប្រភពតែមួយ ។
ដោយភាពវិសេសវិសាលនេះហើយ ទើបមានការឲ្យន័យថា ល្បែងអុកចត្រង្គ ពីដើមពិតជាសំដៅដល់ការរៀបចំទ័ពទាំង៤ ឲ្យបានត្រឹមត្រូវតាមក្បួនយុទ្ធសាស្ត្រ មុនពេលចេញទៅច្បាំងនៅសមរភូមិ ។ បានសេចក្ដីថា ល្បែងអុកចត្រង្គនេះ ជាល្បែងដ៏ថ្លៃថ្លាបំផុត ព្រោះផ្ដល់នូវបច្ចេកទេស និងយុទ្ធសាស្ត្រលេងប្រកបដោយទេពកោសល្យខ្ពស់ និងសក្ដានុពលខាងផ្លូវចិត្ត ឬបញ្ញាញាណ និងផ្លូវកាយ ។ ដៃគូដែលលេង សុទ្ធតែខ្លាំងពូកែ ពោលគឺពោរពេញទៅដោយស្នៀតខុសប្លែកពីគ្នា ហើយនៅទីបញ្ចប់អាចធ្វើឲ្យគូបដិបក្ខទាល់ច្រក ហើយស្លាប់តែម្ដង ដោយការវិភាគស្ថានភាពស៊ីជម្រៅ តើត្រូវដកថយ សម្ងំ ឬក៏វាយលុកទៅមុខ ៕
(ដកស្រង់ចេញពី វិគិភីឌា)
ទុកជាមេរៀន
Happy New Year! Wish you all the best!
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Street 1019
Phnom Penh
12101