03/10/2026
ពួកយើងចាប់កង់ ហើយចាប់ផ្តើមជិះទៅមុខយឺតៗ.....
យើងគ្រាន់តែចង់ចេញពីភាពរវល់…
ចេញពីការងារ…
ចេញពីគំនិតដែលស្មុគស្មាញពេញក្បាលរាល់ថ្ងៃ។
ខ្យល់បក់មកលើមុខ សម្លេងកង់វិល និងផ្លូវដែលនៅខាងមុខ ធ្វើឱ្យអារម្មណ៍ដែលតានតឹង ចាប់ផ្តើមធូស្រាលទៅបន្តិចម្តងៗ។
នៅពេលនោះ ទើបខ្ញុំដឹងថា…
ពេលខ្លះ យើងមិនត្រូវការចម្លើយសម្រាប់គ្រប់បញ្ហាទេ។
យើងគ្រាន់តែត្រូវការ “ពេលវេលាមួយ” ដើម្បីនៅជាមួយខ្លួនឯង។
ហើយសម្រាប់ពួកយើង…ពេលវេលានោះ គឺនៅលើកង់។ ❤️🚴♂️