Cambo Sports News

Call Directions Website Contact the business

Cambo Sports News The Best Resource For Your Beloved Sports. ពត៍មានកីឡាផ្សេងៗ ការវិភាគបាល់ទាត់ និង ការផ្សាយបន្តផ្ទាល់លីគកំពូលល្បីៗ

ព្រឹត្តិការណ៍ដ៏វឹកវរ និងការប្រកួតដ៏ក្តៅគគុកនេះបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Campeonato Mineiro កា...
10/10/2026

ព្រឹត្តិការណ៍ដ៏វឹកវរ និងការប្រកួតដ៏ក្តៅគគុកនេះបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Campeonato Mineiro កាលពីថ្ងៃទី ៨ មីនា ២០២៦ រវាងក្រុមគូប្រជែងស៊ីសាច់ហុតឈាមគ្នា គឺ Cruzeiro និង Atlético Mineiro នៅកីឡដ្ឋាន Mineirão ក្នុងទីក្រុង Belo Horizonte។

ការប្រកួតនេះបានបំបែកកំណត់ត្រាផ្លូវការ នឹងជាការប្រកួតដែលមានការផ្តល់កាតក្រហមច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល ដោយបានបំផ្លាញកំណត់ត្រាចាស់កាលពី ៧២ ឆ្នាំមុន (កាតក្រហម ២២ សន្លឹក កាលពីឆ្នាំ ១៩៥៤ ក្នុងការប្រកួតរវាងក្រុម Portuguesa និង Botafogo)។

ការវិវត្តនៃតម្លៃទីផ្សាររបស់កីឡាករវ័យក្មេងទាំងពីររូបនេះ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់សារព័ត៌មាន Transferm...
09/10/2026

ការវិវត្តនៃតម្លៃទីផ្សាររបស់កីឡាករវ័យក្មេងទាំងពីររូបនេះ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់សារព័ត៌មាន Transfermarkt បានបង្ហាញពីភាពលេចធ្លោខ្លាំងក្នុងពិភពបាល់ទាត់៖
• 🇨🇮 Yan Diomandé (Real Madrid): តម្លៃខ្លួនរបស់គេបានហក់ឡើងពី ៦០មុឺនអឺរ៉ូក្នុងឆ្នាំ២០២៥ (កាលលេងនៅ Leganés) រហូតដល់ ១២០ លានអឺរ៉ូក្នុងឆ្នាំ ២០២៦ នេះ។ វាជាការកើនឡើងរហូតដល់ ២០០ដង បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យជាមួយ RB Leipzig រហូតផ្លាស់មកកាន់ Real Madrid ក្នុងនាមជាកីឡាករអាហ្វ្រិកដែលមានតម្លៃខ្លួនថ្លៃបំផុត។
• 🏴 Elliot Anderson (Manchester City): ខ្សែបម្រើកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ ក៏បានបង្កើនតម្លៃខ្លួនពី ៣០ លានអឺរ៉ូ (កាលលេងនៅ Nottingham Forest) ឡើងដល់ ១២០ លានអឺរ៉ូក្នុងឆ្នាំ២០២៦ ដូចគ្នា។ វាជាការកើនឡើង ៤ដង បន្ទាប់ពីការផ្ទេរជាប្រវត្តិសាស្ត្រមកកាន់ Manchester City និងការបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ជាមួយក្រុមតោខៀវអង់គ្លេស។

កីឡាករវ័យក្មេងឆ្នើម Max Dowman របស់ក្លិប Arsenal បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក Guinness (Guinness World Records) ច...
08/10/2026

កីឡាករវ័យក្មេងឆ្នើម Max Dowman របស់ក្លិប Arsenal បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក Guinness (Guinness World Records) ចំនួនបីជាផ្លូវការ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យក្នុងរដូវកាលដំបូងរបស់គេក្រោមការដឹកនាំរបស់លោក Mikel Arteta។
មន្ត្រីកាត់សេចក្តីរបស់ Guinness World Records គឺកញ្ញា Caitlin Hyem បានប្រគល់វិញ្ញាបនបត្រផ្លូវការទាំងនេះជូនទៅកាន់ខ្សែប្រយុទ្ធស្លាបវ័យ ១៦ ឆ្នាំរូបនេះ នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺន Sobha Realty Training Centre របស់កាំភ្លើងធំ Arsenal ដើម្បីកត់ត្រាឈ្មោះរបស់គេចូលទៅក្នុងសៀវភៅ Guinness World Records Football Edition 2027។

ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ Cristiano Ronaldo ដែល​បាន​ចូល​ទៅ​ខំមិន (Comment) លើ​ការ​បង្ហោះ​លាគ្នា​របស់ Lionel Mess...
08/10/2026

ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ Cristiano Ronaldo ដែល​បាន​ចូល​ទៅ​ខំមិន (Comment) លើ​ការ​បង្ហោះ​លាគ្នា​របស់ Lionel Messi នៅ​លើ​បណ្តាញ​សង្គម Instagram បន្ទាប់ពី Messi បាន​បញ្ចប់​ការ​ប្រកួត​ចុងក្រោយ​បង្អស់​របស់​លោក​សម្រាប់​ក្រុម​ជម្រើសជាតិ ពពកសអាហ្សង់ទីន។

សារ​របស់ Ronaldo (គណនី ) បាន​សរសេរ​ទៅកាន់ Messi ថា៖
"Leo, បានឆ្លងកាត់​ការ​តស៊ូ​ការពារ​ប្រទេស​ជាតិ​ជាច្រើន​ឆ្នាំ​មកនេះ លោក​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ដែល​នឹង​ស្ថិតស្ថេរ​ជារៀងរហូត។ ខ្ញុំ​ពិតជាមាន​ការ​គោរព​យ៉ាង​ខ្លាំងចំពោះ​រាល់​អ្វីៗ​ទាំងអស់​ដែល​គាត់សម្រេច​បាន​ជាមួយ​អាហ្សង់ទីន។ សូម​ផ្ញើ​ការ​រាប់អានពីខ្ញុំ CR7។"

ភាពស្រស់ស្អាតនែពិភពបាល់ទាត់💙. ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះបានកើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ព្រឹកមិញ មុនពេលការប្រកួតម...
07/10/2026

ភាពស្រស់ស្អាតនែពិភពបាល់ទាត់💙.

ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះបានកើតឡើងនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ព្រឹកមិញ មុនពេលការប្រកួតមិត្តភាពអន្តរជាតិរវាងអាហ្សង់ទីន និងបេនីន (Benin) នៅកីឡដ្ឋាន El Monumental។ ការប្រកួតនេះគឺជាការប្រកួតលាគ្នាជាអន្តរជាតិចុងក្រោយបង្អស់របស់ Lionel Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

កំឡុងពេលផ្លាស់ប្តូរទង់ជាតិ និងវត្ថុអនុស្សាវរីយ៍មុនពេលទាត់បាល់ផ្ដើមប្រកួត ប្រធានក្រុមជម្រើសជាតិបេនីន កីឡាករ Sessi D'Almeida បាននាំយកកាដូពិសេសៗមកជូន Messi ព្រមទាំងបានព្យាយាមនិយាយភាសាអេស្ប៉ាញដើម្បីពន្យល់ពីអត្ថន័យនៃកាដូនីមួយៗទៀតផង។ សកម្មភាពរបស់ក្រុមបាល់ទាត់បេនីនបានឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោក និងបានបន្ថែមភាពស្រស់ស្អាតជាប្រវត្តិសាស្ត្រមួយទំព័រទៀតសម្រាប់រាត្រីលាគ្នារបស់ Lionel Messi។

Cristiano Ronaldo បានបង្ហាញខ្លួនដំបូងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០០៣ នៅក្នុងការប្រកួតមិត្តភា...
07/10/2026

Cristiano Ronaldo បានបង្ហាញខ្លួនដំបូងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០០៣ នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមប្រកួតកាហ្សាក់ស្ថាន មានន័យថាកីឡាករ João Neves គឺបានកើតក្រោយមួយខែពូដូលេងជម្រើសជាតិ ដែលរូបគេបានកើតនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០០៤។

ចំណុចនេះបានបង្ហាញពីភាពអស្ចារ្យ និងភាពស្ថិតស្ថេរដ៏យូរអង្វែងក្នុងអាជីពរបស់ Ronaldo ដែលលោកបានផ្លាស់ប្តូរពីការលេងចាប់ដៃគូជាមួយវីរៈបុរសជំនាន់មុនដូចជា Luís Figo រហូតមកដល់ការចែករំលែកទីលានប្រកួតជាមួយមិត្តរួមក្រុមយុវជនវ័យក្មេងៗ ដែលសូម្បីតែមិនទាន់ចាប់កំណើតផង នៅពេលដែលលោកចាប់ផ្តើមអាជីពអន្តរជាតិដំបូង។

កីឡាករបាល់ទាត់មិនត្រឹមតែសង្ហានោះទេ ក្តីស្រលាញ់ ការលះបង់ ក៏ធំធេងថែមទៀត..❤️📰ភ្នាក់ងាររបស់កីឡាករ Dani Olmo គឺលោក Andy Bara ...
07/10/2026

កីឡាករបាល់ទាត់មិនត្រឹមតែសង្ហានោះទេ ក្តីស្រលាញ់ ការលះបង់ ក៏ធំធេងថែមទៀត..❤️

📰ភ្នាក់ងាររបស់កីឡាករ Dani Olmo គឺលោក Andy Bara ថ្មីៗនេះបានទម្លាយឱ្យដឹងថា តារាបាល់ទាត់របស់ក្លិប Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានលួចលាក់បរិច្ចាគ ២% នៃប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ របស់ខ្លួនទៅឱ្យមូលនិធិសប្បុរសធម៌មួយនៅក្នុងទីក្រុង Vukovar នៃប្រទេសក្រូអាត ដែលជាទីក្រុងធ្លាប់រងគ្រោះដោយសារសង្គ្រាម។

Olmo បានផ្លាស់ពីសាលាបាល់ទាត់របស់ Barcelona ទៅកាន់ក្លិប Dinamo Zagreb ក្នុងវ័យ ១៦ ឆ្នាំ។ អំឡុងពេលប្រកួតពានរង្វាន់យុវជនមួយនៅក្នុងទីក្រុង Vukovar រូបគេបានជជែកពិភាក្សាយ៉ាងស៊ីជម្រៅជាមួយប្រជាជនក្នុងតំបន់ដែលបានឆ្លងកាត់សង្គ្រាម (Balkan war) ដែលធ្វើឱ្យរូបគេមានការក្តុកក្តួល និងក្តីអាណិតអាសូរយ៉ាងខ្លាំង។ បន្ទាប់ពីបានផ្លាស់ចេញពី Dinamo Zagreb មក រូបគេបានប្តេជ្ញាចិត្តបរិច្ចាគប្រាក់ចំណូលមួយផ្នែកដើម្បីតបស្នងទៅកាន់ប្រទេសដែលបានបណ្តុះបណ្តាលអាជីពបាល់ទាត់របស់ខ្លួន។

Address

72P
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Cambo Sports News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambo Sports News:

Shortcuts

Share

Category