សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation

Share

Khmer Amateur Athletics Federation

Photos from សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation's post 09/08/2026

សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានសហការជាមួយក្រមហ៊ុន Beer Ganzberg និង រដ្ឋបាល ខេត្តកំពង់ស្ពឺ Page RUN FOR UNITY ដែលប្រព្រឹត្តនៅខេត្ត កំពង់ស្ពឺ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦។
ដោយមានចំនួនអ្នកចូលរួមប្រមាណជាង ៦០០០នាក់ និងប្រមូលថវិការបានសរុប ៥០.០០០.០០០៛ រត់ដើម្បីក្ដីស្រលាញ់ រត់ដើម្បីទេសចរណ៍ និងរត់ដើម្បីសប្បុរសធម៍។

03/08/2026

ការបើកអាវ នឹង ចុះឈ្មោះនៅទីតាំងផ្ទាល់ 👟

📅 ថ្ងៃទី5 ដល់ទី 8 ខែសីហា ឆ្នាំ 2026
📍 ទីតាំង៖ វិមានឯករាជ្យ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ
⏰ ព្រឹក 9:00AM - 1:00AM
រសៀល 3:00PM - 7:00PM

- ចុះឈ្មោះឥឡូវនេះ
https://forms.gle/zH3w4KE1oi7yHFZV
- សម្រាប់ព័ត៌មានបន្ថែម Telegram
https://t.me/ganzbergrunforunity

Photos from សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation's post 28/07/2026

នាថ្ងៃនេះ បានរៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យ និងបូកសរុបរបាយការណ៍សកម្មភាពការងារឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន ពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារសម្រាប់ឆមាសទី២ ឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមផ្តល់មតិយោបល់ និងសំណូមពរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពការងារ និងសម្រេចបាននូវគោលដៅដែលបានកំណត់។

សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងរួមសហការយ៉ាងសកម្ម ធ្វើឱ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយជោគជ័យ។

Photos from សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation's post 28/07/2026

សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅឆមាសបន្ទាប់ និងពិនិត្យលើការងារផ្សេងៗពាក់ព័ន្ធការត្រៀមរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងលើកទិសដៅអាណត្តិទី៩។

Photos from សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation's post 12/07/2026

ចូលរួមរៀបចំ គាំទ្របច្ចេកទេស កម្មវិធីរត់ដើម្បីការអប់រំកុមារព្រំដែន

Participated and Technical Support the Run For Border Children's Education.

បិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ​ បញ្ជាក់ការសិក្សា ជូនដល់គ្រូអប់រំកាយ និងកីឡា 06/07/2026

https://lookingtoday.com/?p=221788

បិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ​ បញ្ជាក់ការសិក្សា ជូនដល់គ្រូអប់រំកាយ និងកីឡា ខេត្តស្ទឹងត្រែង ៖លោកដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពល កម្មស្ម.....

Photos from សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត-Khmer Amateur Athletics Federation's post 04/07/2026

សកម្មភាពប្រកួត កម្មវិធីការអភិវឌ្ឍកីឡាអត្តពលកម្ម តាមរយៈការប្រកួតកីឡាអត្តពលកម្ម កុមារ និងយុវជននៅកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ខេត្តស្ទឹងត្រែង។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Olympic Stadium
Phnom Penh