FBI News

Directions

FBI News FBI NEWS ព័ត៍មានលំអិត ច្បាស់លាស់ ឯករាជ្យ គ្រប់តំបន់
ចូលក្រុបផ្ថល់ព័ត៌មាន Tel 081225234

05/10/2026

លោក ផាត់ ហ៊ន ដែលផ្សាយករណីហាងបញ្ចាំ ត្រូវបានចូលទៅបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌ ដេីម្បីបំភ្លឺនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

មានអ្នកព័ត៌មានជាច្រេីននាក់ បានទៅគាំទ្រលោក ផាត់​ ហ៊ន​ នៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ។

04/10/2026

#សូមរីករាយសណ្ដាប់នូវបទចម្រៀង
" កម្លាំងសាមគ្គីខ្មែរស្រឡាញ់សន្តិភាព"
អនុស្សាវរីយ៍ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ខេត្តព្រះវិហារ
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនវីរកងទ័ព និងវីរនគរបាលការពារព្រំដែន សមរភូមិមុខ ទិសខេត្តព្រះវិហារ- ឧត្តរមានជ័យ។🙏🙏

01/10/2026

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិបត្តិព្រំដែន ក៏ជាឱកាសឱ្យកម្ពុជា ពង្រឹងផ្ទៃក្នុង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។

01/10/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

29/09/2026

សម្ដេចរបស់កម្ពុជា មិនមានពេលសម្រាកឡើយ សុខទុក្ខរបស់ប្រជាជនគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។ ចុះជួបជាក់ស្ដែង ស្ដាប់ប្រជាពលរដ្ឋរាយការណ៍ ។
គោរពអរគុណសម្ដេច🙏🙏🙏

28/09/2026

❤️ មេដឹកនាំនៅក្បែរប្រជាពលរដ្ឋ!

ថ្ងៃទី២៨ កញ្ញា ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។ 🇰🇭❤️

25/09/2026

🇺🇸 Trump VS 🇨🇳 Xi Jinping ✈️ | រូបភាពកំពុងទាក់ទាញការចាប់អារម្មណ៍ជុំវិញពិភពលោក

រូបភាពមួយដែលកំពុងត្រូវបានចែករំលែកយ៉ាងទូលំទូលាយ បង្ហាញពីជំនួបរវាងលោក Donald Trump និងលោក Xi Jinping ខណៈយន្តហោះចម្បាំងហោះកាត់ពីលើក្នុងអំឡុងពេលទទួលបដិសណ្ឋារកិច្ចភ្ញៀវជាន់ខ្ពស់។

ទិដ្ឋភាពនេះត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ ដោយមើលឃើញថា វាមិនត្រឹមតែជាផ្នែកមួយនៃពិធីបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាការបង្ហាញពីសមត្ថភាព និងភាពទំនើបនៃវិស័យការពារជាតិ និងបច្ចេកវិទ្យាយោធារបស់ចិនផងដែរ។

📸 Videoនេះ បង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិ។

25/09/2026

📌 កំពង់ចាម៖ បើកកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់កំពង់ផែទេសចរណ៍ ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងពិនិត្យលើចំណុចសំខាន់ៗពាក់ព័ន្ធនឹងគម្រោង ព្រមទាំងការងារបច្ចេកទេស និងការរៀបចំផែនការអនុវត្តបន្ត។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងសម្របសម្រួលការងាររវាងស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងផែនការដែលបានកំណត់។

📍 ខេត្តកំពង់ចាម | ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦

#កំពង់ចាម #កំពង់ផែទេសចរណ៍ #ព័ត៌មានកំពង់ចាម #ព័ត៌មានក្នុងស្រុក

25/09/2026

🚨 លោក ផែង វណ្ណៈ តបតាមការចោទប្រកាន់ពាក់ព័ន្ធឯកឧត្តម ស សុខា

លោក ផែង វណ្ណៈ បានចេញមុខបកស្រាយចំពោះការចោទប្រកាន់ពាក់ព័ន្ធឯកឧត្តម ស សុខា ក្នុងករណី Online Scam នៅមេជ័យ ខេត្តព្រៃវែង ដោយអះអាងថា ការលើកឡើងនេះមិនត្រឹមត្រូវ និងថាទីតាំងនោះពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីន និងបុគ្គលឈ្មោះ ជេន ស៊ី។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរចំពោះឯកឧត្តម ស សុខា ចំពោះការងារកែទម្រង់ក្នុងក្រសួងមហាផ្ទៃ។

24/09/2026

🌧️ កំពង់ចាម | ២៤ កញ្ញា ២០២៦

ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

#កំពង់ចាម #ទន្លេមេគង្គ #អាកាសធាតុ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when FBI News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share