BallliveLaliga

BallliveLaliga

Share

Hi ! Everyone welcome to my page.

27/01/2024
14/01/2024

MAN U VS SPUR TIME 11:30 AM

09/01/2024

The Swiss defender has extended his contract with Newcastle until 2025. Fabian Schar has extended his contract with Newcastle United. Until June 30, 2025. According to the official publication of the club today. Schar has been with Newcastle since 2018, making a total of 168 appearances and scoring 11 goals.
The Swiss international expressed his happiness after being offered a new contract. Very pleased to play for Newcastle.

09/01/2024

ស្ងាត់ៗ​ Henry ចេញ​មុខ​អន្តរាគមន៍​រឿង​​ជ្រើសរើស​គ្រូ​ថ្មី​នៅ ArsenalThierry Henry ចង់​វិល​ត្រឡប់​ទៅ​កាន់​ក្រុម​កាំភ្លើង​ធំ​វិញ​ ប៉ុន្តែ​មិនមែន​ទៅ​ធ្វើការ​ក្រោម​ Mikel Arteta ទេ។ នេះ​បើ​តាម Dailymail ទើប​បាន​ចុះ​ផ្សាយ។អតីត​កីឡាករ​សញ្ជាតិ​បារាំង មិន​ចង់​បាន​តំណែង​ជា​គ្រូ​បង្វឹក​​ពី​ក្រុម​ចាស់​របស់​ខ្លួនឡើយ ប៉ុន្តែ​ជំនួយ​ការ​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​​ក៏​មិន​បាន​គាំទ្រ Arsenal រឿង​សម្រេច​ចិត្ត​យក Arteta មក​ជំនួស Wenger ដែរ​ដោយ​យល់​ថា Arteta នៅ​ខ្វះ​បទពិសោធន៍​ធ្វើ​គ្រូ​ធំ។ ប្រភព​ខាង​លើ​បន្ត។

Henry និយាយ​ថា​លោក​នឹង​ជួប​ជជែក​ជាមួយ​ក្រុមប្រឹក្សា​ក្លឹប​កាំភ្លើង​ធំ​ ដើម្បី​និយាយ​ពី​គំនិត​យោបល់​របស់​លោក​ជុំវិញ​ការ​ជ្រើសរើស​គ្រូ​ថ្មី​នេះ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ប្រភព​ខាង​លើ​បន្ថែម។​​​Henryបាន​ចំណាយ​ពេល​២​ឆ្នាំ​ធ្វើ​​​ជា​ជំនួយ​ការ​លោក Roberto Martinez ឲ្យ​​ជម្រើស​ជាតិ​បែលហ្សិក ខណៈ​ដែល Arteta គឺ​ជា​ដៃ​ស្តាំ​លោក Pep Guadiola នៅ​ Man City។

ទោះជាយ៉ាងណាក៏ដោយ​ក្រុមប្រឹក្សា​ក្លឹប Arsenal បាន​ព្រមព្រៀង​ផ្ទាល់​មាត់​ហើយ​ថា​នឹង​អញ្ជើញ Arteta មក​ធ្វើ​ជា​គ្រូ​ធំ បើ​ទោះ​ជា​មិន​ទាន់​មាន​ការ​ចុះ​កិច្ចសន្យា​ផ្លូវការ ប៉ុន្តែ​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ជឿ​ថា អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​​ធ្វើ​​ដំណើរ​ទៅ​កាន់​ទឹកដី Emirates នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ដើម្បី​ជំនួស​តំណែង Wenger៕

07/01/2024

ប្រធាន​ក្លឹប Barca ចង់​ដោះដូរ​ Griezmann នឹង Felix ជាមួយ​ Atleticoប្រធាន​ក្លឹប Barcelona លោក Josep Maria Bartomeu បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Atletico Madrid ក្នុង​បំណង​ដោះដូរ​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann ជា​ថ្នូរ​នឹង​បាន​វិញ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Joao Felix នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca។សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ខាង​ភាគី​ Atletico ទាត់​ចោល​នឹង​សំណើ​ដោះដូរ​នេះ​ ប៉ុន្តែ​ប្រធាន​ក្លឹប Atletico នៅ​មាន​បំណង​ក្នុង​ការ​ទិញ​ Griezmann ត្រលប់​មក​រាជធានី​ម៉ាឌ្រីដ​វិញ។ ចំពោះ​គោលបំណង​នេះ​ដែរ ខាង​ Barcelona ហាក់​ដូច​ជា​មិន​ព្រម​ឡើយ។

Griezmann ជា​កីឡាករ​ម្នាក់ ចំណោម ៧នាក់​នៅ Barcelona ដែល​មិន​ស្ថិត​ក្នុង​បញ្ជី​ក្នុង​ការ​លក់​ចេញ​។ ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ ក្លឹប​ Barcelona កំពុង​តែ​មាន​រឿង​ច្របូកច្របល់​ទាក់ទិន​នឹង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi និង Luiz Suarez ដូច្នេះ​ហើយ​ការ​លក់​ Griezmann មិនមែន​ជា​ជម្រើស​មួយ​របស់​ Barca ឡើយ។

លើស​ពី​នេះ​ទៀត​ បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន L'Equipe បាន​ឲ្យ​ដឹង​ថា Griezmann នឹង​ក្លាយ​ជា​កីឡាករ​កូនសោរ​របស់​គ្រូ​បង្គោល​ថ្មី​លោក Ronald Koeman៕

04/01/2024

Sancho អាច​នឹង​ត្រលប់​ទៅ​ Dortmund វិញខ្សែ​ស្លាប Jadon Sancho អាច​នឹង​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្លឹប Borussia Dortmund វិញ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports។ក្លឹប Dortmund ចាប់​អារម្មណ៍​មក​ចង់​បាន Sancho ហើយ​ Sancho ក៏​ចង់​ទៅ​ចូល​រួម​ជាមួយ Dortmund វិញ​ផង​ដែរ។

យោង​តាម​ប្រភព​ខាង​លើ ទាំង​ក្លឹប Manchester United និង​ក្លឹប Dortmund រួម​ជាមួយ​ភាគី​កីឡាករ​ផ្ទាល់​កំពុង​ចរចា​គ្នា​ដើម្បី​សម្រេច​ការ​ផ្ទេរ​នេះ។ របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា Sancho អាច​នឹង​ចូល​រួម​ជាមួយ Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ការ​ផ្ទេរ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

Sancho បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​ពី​ក្លឹប​អាល្លឺម៉ង់​ Dortmundកាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១ ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ផោន។ ជាង​ ៣ ឆ្នាំ​នៅ​ Man Utd នេះ កីឡាករ​មាន​ទម្រង់​លេង​មិន​សូវ​មាន​ផ្លែផ្កា​ដូច​ពេល​លេង​ឲ្យ Dortmund។ Sancho លេង​សរុប ៨២ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់​ឲ្យ​បិសាច​ក្រហម។

ព័ត៌មាន​ទាក់​ទង​នឹង​ការ​ផ្ទេរ​នេះ កើត​ឡើង​ក្រោយ Sancho មាន​បញ្ហា​ទាស់ទែង​ពាក្យ​សម្ដី​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ Sancho មិន​បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​ប្រមាណ​ជាង ៤ ខែ​ហើយ៕

03/01/2024

Odegaard ជិត​ចុះ​កុងត្រា​រយៈ​ពេល​វែង​ថ្មី​ជាមួយ Arsenalខ្សែ​បម្រើ Martin Odegaard នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Arsenal នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ Daily Mail។យោង​តាម​ប្រភព​ដដែល កុងត្រា​ថ្មី​នឹង​មាន​រយៈ​ពេល ៤ ឆ្នាំ។ កុងត្រា​បច្ចុប្បន្ន​របស់ Odegaard មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៥។

បើ​តាម​ការ​ចុះ​ផ្សាយ​ខាង​លើ Odegaard នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​យ៉ាង​គំហុក​ក្នុង​កុងត្រា​ថ្មី ដោយ​ Arsenal កំពុង​ពេញ​ចិត្ត​នឹង​កីឡាករ​ន័រវែស​វ័យ ២៤ ឆ្នាំ​ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ។ ប្រាក់​ពលកម្ម​បច្ចុប្បន្ន​របស់ Odegaard គឺ ១២ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ភាគី Odegaard និង​ភាគី Arsenal កំពុង​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា ហើយ​អាច​នឹង​សម្រេច​ព្រមព្រៀង​កុងត្រា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

Odegaard បាន​មក​ចូល​រួម​ជាមួយ​ Arsenal ជា​កីឡាករ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ ២០២០ ហើយ​ជា​កីឡាករ​ពេញ​សិទ្ធិ​មួយ​ឆ្នាំ​ក្រោយ​មក។ កីឡាករ​លេង​សរុប ១១០ លើក និង​ស៊ុត​ចូល ២៦ គ្រាប់៕

02/01/2024

Rooney has been sacked as a second-team manager after 15 games.
The news of his termination comes after Birmingham lost 3-0 to Leeds United on Monday night. Go.
Rooney was appointed coach last October.
He led 15 matches, losing 9 matches, drawing 4 matches and winning only 2 matches.
Birmingham are currently 20th out of 24 in the English Championship.

28/12/2023

Onana to miss Man Utd
The top African football event will take place from January 13 to February 11, 2024 in Ivory Coast.

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Sensok
Phnom Penh
12000