Duong Khae

Duong Khae

Share

Welcome to this page

03/09/2026

ចំនួនសិស្សទទួលបាននិទ្ទេស A តាមបណ្ដារាជធានី/ខេត្ត

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦

Photos from Duong Khae's post 01/01/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រាក់ឈ្នួលកម្មករ ២១០ដុល្លារ នឹងទទួលបានចាប់ពីខែមករា ឆ្នាំ២០២៦តទៅ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការអបអរសាទរជាមួយកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលនឹងចាប់ផ្ដើមទទួលប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៦នេះតទៅ ខណៈប្រាក់ឈ្នួលកាលពីឆ្នាំ២០២៥ មានតែ២០៨ដុល្លារ។

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ចំនួន២០៨ដុល្លារ ក្រោយកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធអស់ជាច្រើនលើកច្រើនសារ ប៉ុន្តែបន្ទាប់ពីរាយការណ៍ទៅសម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចក៏សម្រេចបន្ថែម២ដុល្លារទៀត ។ ដូច្នេះសរុបទាំងអស់២១០ដុល្លារ តែបើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ ដុល្លារ ដល់ ២៣៨ដុល្លារ ក្នុងមួយខែៗ៕

Photos from Duong Khae's post 31/12/2025

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចសព្វព្រះហឫទ័យយាងទទួលសា្វគមន៍ដំណេីរមាតុភូមិនិវត្តន៍ នៃកងយោធពលខេមរភូមិន្ទទាំង ១៨រូប ។ 🇰🇭🇰🇭🇰🇭

Photos from Samdech Hun Sen of Cambodia's post 31/12/2025
31/12/2025
31/12/2025

ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។

ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។

សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប។

#ហ៊ុនម៉ាណែត
#កម្ពុជា

Photos from Duong Khae's post 28/12/2025

🚨*ព័ត៌មានក្តៅៗ : នៅរសៀល ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោងតាមគេហទំព័រផ្លូវការរបស់ «ឯកឧត្តម Wang Wenbin» ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន 🇨🇳 ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា 🇰🇭 បានមានប្រសាសន៍ថា៖

«ដើម្បីជួយដល់ជនភៀសសឹកខ្មែរ ដែលទទួលរងផលប៉ះពាល់ដោយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ រដ្ឋាភិបាលចិន 🇨🇳 បានសម្រេចផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ សរុបក្នុងទឹកប្រាក់ចំនួន ២០លានយន់ (RMB 20 million-worth) ដល់រដ្ឋាភិបាលកម្ពុជា»។

*ឯកឧត្តម បន្ថែមថា៖ «ជំនួយរបស់ចិនដំបូងនេះ បានមកដល់ប្រទេសកម្ពុជាហើយ ដោយក្នុងនោះរួមមាន៖ តង់ ភួយ និងអាហារ»។

*ឯកឧត្តម សង្កត់ធ្ងន់ថា៖ «ការផ្គត់ផ្គង់ជំនួយមនុស្សធម៌របស់ចិនទាំងនេះ នឹងក្លាយជាជំនួយជួយសង្គ្រោះបន្ទាន់ទាន់ពេលវេលា សម្រាប់ជួយដល់ជនភៀសសឹកខ្មែរ 🇰🇭 ដែលកំពុងតែរងគ្រោះ ដោយសារតែជម្លោះព្រំដែននេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និងជម្នះរាល់ការលំបាក នាពេលបច្ចុប្បន្ននេះ 🇰🇭❤️🇨🇳🕊️💐»៕ (Smeyy)

*ប្រភព : Wang Wenbin Chinese Ambassador to the Kingdom of Cambodia 汪文斌 (https://www.facebook.com/share/p/1S4YaLqpaW/?mibextid=wwXIfr)

28/12/2025

រងចាំមើលបន្តទៀត 🇰🇭👮‍♂️

28/12/2025
28/12/2025
Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Tamenh Village, MohaSang Commune, Phnom Sruoch District, Kampong Speu Province
Phnom Penh
12543

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00