ឃុល ភីរម្យ - Khul Phyrum

ឃុល ភីរម្យ - Khul Phyrum

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឃុល ភីរម្យ - Khul Phyrum, Sports Event, House 474, ST 57BT, Boeung Tumpun, Mean Chey, Phnom Penh.

25/12/2025

សួស្តីណូអែល! សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជាតិរបស់យើងពេញដោយសេចក្តីអំណរ និងសន្តិភាព!
Merry Christmas 🎄May GOD bless to our national with JOY and PEACE

15/12/2025

អបអរសាទរដល់ក្រុម​ Lucky FC 🏆ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ រដូវកាលឆ្នាំ២០២៥ 👏

14/12/2025

🏆FINAL DAY OF CAMBODIAN FUTSAL CUP 2025
⏰KICK-OFF FROM : 15:00PM
🏟️VENUE: NATIONAL SPORTS TRAINING CENTER

Photos from ឃុល ភីរម្យ - Khul Phyrum's post 04/12/2025

អនុស្សាវរីយ៍ល្អៗជាមួយក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលក្នុងការប្រកួត ASEAN FUTSAL CHAMPIONSHIP 2024។

03/12/2025

ក្នុងនាមមហាគ្រួសារបាល់ទាត់ក្នុងសាលខ្មែរ
សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ក្នុងក្តីសោកស្តាយ និងក្តីស្រណោះអាឡោះអាល័យជាមួយក្រុមគ្រួសារសពកីឡាករ គួយ បញ្ញា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ១៨ឆ្នាំ ដោយឧបទ្ទវហេតុចរាចរណ៍។

Photos from ឃុល ភីរម្យ - Khul Phyrum's post 29/11/2025

សូមគោរពអញ្ជើញពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ ចូលរួមទស្សនាការប្រកួតដំណាក់កាលទី៣ សប្តាហ៍ទី១ឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ នឹងជាពិសេសដើម្បីចូលរួមលើកស្ទួយវិស័យបាល់ទាត់ក្នុងសាលរបស់យើងអោយកាន់តែរីកចំរើនទៅមុខ🥰

Photos from ឃុល ភីរម្យ - Khul Phyrum's post 27/11/2025

ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងដំណាក់កាលទី២ចំនួន៥សប្តាហ៍កន្លងមក យើងបានរកឃើញ៤ក្រុមខ្លាំងឡើងមកកាន់ដំណាក់កាលទី៣ដែលជាជុំផ្តាច់ព្រ័ត្រ។ ការប្រកួតដំណាក់កាលទី៣នឹងចាប់ផ្តើមពីថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅមានចំនួន៣សប្តាហ៍បន្តទៀត ដោយលេងតាមប្រព័ន្ធលីគវិលជុំមួយជុំ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិរដូវកាលឆ្នាំ២០២៥។

27/10/2025

🔈ប្អូនៗអាយុក្រោម១៩ឆ្នាំ(កើត២០០៦-២០១០)ត្រៀមខ្លួនធ្វើតេស្តសមត្ថភាពក្នុងពេលឆាប់ៗខាងមុខនេះ។ បើមិនមានអ្វីប្រែប្រួលទេ ពួកយើងនឹងចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលយុវជនអាយុក្រោម១៩ឆ្នាំ ក្របខណ្ឌអាស៊ានលើកទី១ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ 💪🇰🇭

Photos from ឃុល ភីរម្យ - Khul Phyrum's post 24/10/2025

ឆ្លងកាត់ការប្រកួតប្រជែង៣សប្តាហ៍កន្លងមក យើងបានរកឃើញក្រុមខ្លាំងចំនួន៦ក្រុមដើម្បីបន្តលេងនៅក្នុងដំណាក់កាលទី២។ រូបមន្តប្រកួតនៅដំណាក់កាលទី២ ត្រូវលេងតាមប្រព័ន្ធលីគវិលជុំចំនួនមួយជុំ មាន៥សប្តាហ៍ ក្រុមដែលមានពិន្ទុខ្ពស់លំដាប់ទី១ដល់ទី៤ នឹងត្រូវបន្តលេងនៅដំណាក់កាលទី៣។ ក្នុងដំណាក់កាលទី២នេះផងដែរ ក្រុមអាចស្នើសុំបន្ថែមកីឡាករ៣នាក់ពីក្រុមដែលធ្លាក់ចេញពីការប្រកួត។ ជួបគ្នាថ្ងៃអាទិត្យនេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ចាប់ពីម៉ោង២រសៀលតទៅ។

17/10/2025

🗓កម្មវិធីប្រកួតសប្ដាហ៍ទី៣ ដំណាក់កាលទី១
🔴 ការប្រកួតទាំងអស់និងមានផ្សាយផ្ទាល់នៅលើផេក Cambodia Futsal នឹង Holy Sports

Photos from ឃុល ភីរម្យ - Khul Phyrum's post 06/10/2025

ការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិឆ្នាំ២០២៥ សប្តាហ៍ទី១ ដំណាក់កាលទី១ (ថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០២៥) នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ សូមអរគុណដល់មន្រ្តីដឹកនាំការប្រកួត ក្រុមការងារពាក់ព័ន្ធទាំងអស់ ពិសេសអ្នកគាំទ្រស្អាតៗ ដែលបានចូលរួមលើកស្ទួយវិស័យបាល់ទាត់ក្នុងសាលរបស់យើង។ រាល់ចំនុចខ្វះខាតនូវសប្តាហ៍ទី១ និងកែតំរូវអោយបានល្អប្រសើរនូវសប្តាហ៍ទី២។ ជួបគ្នាជាថ្មីម្តងទៀតនាចុងសប្តាហ៍នេះ។

Photos from ឃុល ភីរម្យ - Khul Phyrum's post 03/10/2025

កិច្ចប្រជុំបច្ចេកទេសមុនការប្រកួតពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២៥🏆នៅបន្ទប់ប្រជុំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិច)

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Culinary Team

Attire

Website

Address


House 474, ST 57BT, Boeung Tumpun, Mean Chey
Phnom Penh
855