វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, Sports, Phum lou sangkat svay park Phnom Penh, Phnom Penh.

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 21/08/2026

ខេត្តព្រះវិហារ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នាំយកសម្ភារ រួមមាន សម្លៀកបំពាក់កីឡាចំនួន ១០០ឈុត តុក្កតាចំនួន១០០ កុំព្យូទ័រចំនួន២គ្រឿង និង តុធ្វើការចំនួន៣ ជួយឧបត្ថម្ភ និងគាំទ្រដល់សាលាមត្តេយ្យស្រអែម ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានតាមតំបន់ព្រំដែនប្រទេសកម្ពុជា-ថៃ នាកន្លងមក។

08/08/2026

សូមជូនរឿងអប់រំភាគខ្លី​ "អនាគតនៅក្នុងដៃយើង"
មួយជម្រើស… អាចផ្លាស់ប្តូរជីវិត។
មួយការសម្រេចចិត្ត… អាចការពារអនាគតមួយ។
នៅចំពោះមុខការល្បួង យើងអាចជ្រើសរើសបាន៖
🚫 ជ្រើសរើស «ទេ» ចំពោះគ្រឿងញៀន
❤️ ជ្រើសរើស គ្រួសារ
📚 ជ្រើសរើស ការសិក្សា
🏃‍♂️ ជ្រើសរើស កីឡា និងជីវិតវិជ្ជមាន
🌱 ជ្រើសរើស អនាគតដ៏ល្អ
ព្រោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់តែឯងទេ។
វាជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។
🤝 រួមគ្នាជាពលរដ្ឋល្អ
🚫 រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
🕊️ ដើម្បី សន្តិសុខ សន្តិភាព និងអភិវឌ្ឍន៍
✨ អនាគតនៅក្នុងដៃយើង — ជម្រើសល្អ ចាប់ផ្តើមពីយើង!
#អនាគតនៅក្នុងដៃយើង
#ទេចំពោះគ្រឿងញៀន
#ពលរដ្ឋល្អ
#រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
#សន្តិសុខ #សន្តិភាព #អភិវឌ្ឍន៍

Photos from នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS's post 03/08/2026
Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 31/07/2026

ខេត្តព្រៃវែង ៖ លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ចូលរួមប្រជុំពិភាក្សានិងពិគ្រោះយោបល់ជាមួយនាយកដ្ឋាននីតិកម្មក្នុងការរៀបចំឯកសារបទដ្ឋានគតិយុត្ត។
សម្រាប់ព័ត៌មានលម្អិត ៖ 🌐 nipes.edu.kh

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 29/07/2026

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីចូលរួម កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យនីមួយៗ ដោយការចូលរួមពីគណៈគ្រប់គ្រង លោកប្រធានការិយាល័យ លោកអនុប្រធានការិយាល័យ លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល លោកនាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 24/07/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានសហការជាមួយគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បើកវគ្គសិក្ខាសាលាស្តីអំពី អប់រំសុខភាព និងកីឡាជនពិការសតិបញ្ញា ដោយមានការចូលរួមពី គរុនិស្សិតដំឡើងគុណវុឌ្ឍិ និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា សរុបចំនួន ៥១នាក់ ក្នុងនោះស្រី ២១នាក់ ។
សម្រាប់ព័ត៌មានលម្អិត ៖ 🌐 nipes.edu.kh

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 17/07/2026

កម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

សម្រាប់ព័ត៌មានលម្អិត ៖ 🌐 nipes.edu.kh

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 14/07/2026

ខេត្តកោះកុង ៖នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បុគ្គលិកវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានចុះសង្កេតលើការបង្ហាត់បង្រៀនរបស់គ្រូអប់រំកាយនិងកីឡា វិទ្យាល័យស្រែអំបិល វិទ្យាល័យបុទុមសាគរ
វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង វិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង
អនុវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីពិនិត្យ និងវាយតម្លៃការបង្រៀនជាក់ស្ដែង និងផ្ដល់ព័ត៌មានត្រឡប់ដើម្បីកែលម្អការបង្រៀន។
សម្រាប់ព័ត៌មានលម្អិត ៖ nipes.edu.kh

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 03/07/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកតូ រិទ្ធីយ៉ា នាយករងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា តំណាងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យនីមួយៗ ពង្រឹងការងារវត្តមាន ការរៀននិងបង្រៀន និងការត្រៀមជំរឿនមន្ត្រីរាជការ ដោយមានការចូលរួមពីលោកនាយករងវិទ្យាស្ថាន លោកប្រធានការិយាល័យ លោកអនុប្រធានការិយាល័យ លោកនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល លោកនាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។

Photos from វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា's post 01/07/2026

រាជធានីភ្នំពេញ៖ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងនៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានទទួលស្វាគមន៍ គណៈកម្មការវាយតម្លៃ និងប្រគល់-ទទួល បញ្ចប់សុពលភាព ការងារកសាង និងជួសជុសកែលម្អនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ។
សម្រាប់ព័ត៌មានលម្អិត ៖ 🌐 nipes.edu.kh

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phum Lou Sangkat Svay Park Phnom Penh
Phnom Penh
120702