METTA Nursing Home Care

METTA Nursing Home Care

Share

សេវាថែទាំអ្នកជំងឺ​ និងមនុស្សចាស់​ជរា នៅតាមគេហដ្ឋាន គ្លីនិក និងមន្ទីរពេទ្យ​ ដោយ​ក្រុម​គ្រូពេទ្យ និងគិលានុបដ្ឋាក ដែលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាច្រើនឆ្នាំ!

Tel: 012532326 | 098256568

01/05/2026

សូមអនុមោទនាបុណ្យវិសាខបូជា!

ឱកាសនេះ ជាថ្ងៃដ៏ឧត្តុង្គឧត្តមសម្រាប់ពុទ្ធបរិស័ទក្នុងការរំលឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃរំលត់ខន្ធបរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធ។ សូមឱ្យពុទ្ធបារមីតាមថែរក្សា និងប្រទានពរជ័យដល់លោកអ្នកគ្រប់ៗគ្នា។

18/04/2026

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់!

14/04/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តីជ័យមង្គល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងគិលានុបដ្ឋាក នៃ Metta Nursing Home Care​ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី សូមជួយប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរដ៏ថ្លៃថ្លា ជូនចំពោះ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនញាតិមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!

27/03/2026

៥ ប្រភេទអាហារដែលអ្នកគួរប្រុងប្រយ័ត្ន ប្រសិនបើចង់ជៀសផុតពីបញ្ហាលើសជាតិស្ករ

(ភ្នំពេញ)៖ បញ្ហាលើសជាតិស្ករក្នុងឈាម ភាគច្រើនបណ្តាលមកពីការទទួលទានអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ (Glycemic Index) ដែលរាងកាយងាយនឹងបំប្លែងទៅជាស្ករយ៉ាងឆាប់រហ័ស។ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករឱ្យបានល្អ និងការពារសុខភាពរាងកាយ អ្នកគួរយកចិត្តទុកដាក់ខ្ពស់ចំពោះប្រភេទអាហារចម្បងៗទាំង ៥ ខាងក្រោមនេះ៖

១. ភេសជ្ជៈផ្អែម និងទឹកផ្លែឈើកំប៉ុង
នេះគឺជាប្រភពនៃជាតិស្ករដ៏ធំបំផុត។ ភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេដែលលាយទឹកដោះគោខាប់ច្រើន សុទ្ធតែមានជាតិស្ករដែលជ្រាបចូលទៅក្នុងចរន្តឈាមបានយ៉ាងលឿនបំផុត។

ចំណាំ៖ ទោះបីជាទឹកផ្លែឈើស្រស់ក៏ដោយ ប្រសិនបើទទួលទានច្រើនពេកដោយគ្មានកាកសរសៃ (Fiber) វានៅតែអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់បាន។

២. ក្រុមអាហារប្រភេទម្សៅសម្រិត
អាហារប្រភេទនេះត្រូវបានគេកែច្នៃដោយដកយកកាកសរសៃចេញ ដែលធ្វើឱ្យរាងកាយរំលាយទៅជាស្ករភ្លាមៗក្រោយពេលបរិភោគ៖

- បាយស៖ ទោះជាអាហារចម្បងប្រចាំថ្ងៃ ប៉ុន្តែការទទួលទានក្នុងបរិមាណច្រើនពេក នឹងជំរុញឱ្យការបំប្លែងទៅជាស្ករប្រព្រឹត្តទៅយ៉ាងលឿន។

- នំប៉័ង និងមី៖ ផលិតចេញពីម្សៅមីសម្រិត ដែលងាយនឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។

៣. ផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង
ទោះបីជាផ្លែឈើសម្បូរទៅដោយវីតាមីន ប៉ុន្តែប្រភេទខ្លះមានផ្ទុកជាតិស្ករ (Fructose) ខ្ពស់ពេក៖

- ផ្លែឈើគួរប្រុងប្រយ័ត្ន៖ ធុរេន មៀន ខ្នុរ ស្វាយទុំ និងទំពាំងបាយជូរផ្អែមខ្លាំង។

- ផ្លែឈើក្រៀម៖ ដូចជាល្មើក្រៀម ឬដំណាប់ផ្លែឈើផ្សេងៗ ដែលភាគច្រើនត្រូវបានគេបន្ថែមជាតិស្ករក្នុងដំណើរការផលិត។

៤. អាហារកែច្នៃ និងអាហារសម្រន់ (Snacks)
- នំស្រួយ និងនំផ្អែម៖ ដូចជានំប៊ីស្គី (Biscuits) ឬដំឡូងបារាំងបំពង សម្បូរទៅដោយម្សៅ និងអំបិល ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ។

- ទឹកជ្រលក់៖ ទឹកប៉េងប៉ោះ (Ketchup) ឬទឹកជ្រលក់សាឡាត់មួយចំនួន សុទ្ធតែមានបង្កប់ជាតិស្ករយ៉ាងច្រើនដែលយើងច្រើនតែមើលរំលង។

៥. គ្រឿងស្រវឹង
ភេសជ្ជៈមានជាតិអាល់កុល ជាពិសេសស្រាបៀរ និងស្រាក្រឡុក (Cocktails) មានផ្ទុកកាឡូរី និងជាតិស្ករខ្ពស់។ ការទទួលទានច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់មុខងារអាំងស៊ុយលីន ដែលជាអ្នកត្រួតពិនិត្យកម្រិតស្ករនៅក្នុងរាងកាយ។

#អត្ថបទសុខភាព

Photos from METTA Nursing Home Care's post 20/03/2026

METTA Nursing Home Care ផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការថែទាំ៖ ទទួលបានសេវាថែទាំអ្នកជំងឺរ៉ាំរៃ និងមនុស្សចាស់ជរា ប្រកបដោយជំនាញពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកដែលមានវិជ្ជាជីរៈ និង​ប​ទពិសោធន៍យូរឆ្នាំ។

👨‍⚕️យើងខ្ញុំនៅក្បែរលោកអ្នក ទាំងនៅគេហដ្ឋាន គ្លីនិក និងមន្ទីរពេទ្យ ដើម្បីសុវត្ថិភាព និងផាសុកភាពរបស់អ្នកជាទីស្រឡាញ់។

12/03/2026

យើងមានផ្ដល់សេវាថែទាំអ្នកជំងឺ និងមនុស្សចាស់តាមគេហដ្ឋាន ១២ម៉ោង និង ២៤ម៉ោង៖

- តាមដានសុខភាពជាប្រចាំ: ពិនិត្យ និងកត់ត្រាសុខភាពអ្នកជំងឺយ៉ាងដិតដល់រៀងរាល់ថ្ងៃ។

- ថែទាំអនាម័យទូទៅ: ជួយសម្រួលក្នុងការមុជទឹក ប្ដូរសម្លៀកបំពាក់ និងការបន្ទោបង់ ប្រកបដោយភាពស្អាតស្អំ។

- លំហាត់ប្រាណកាយសម្បទា: ជួយសម្របសម្រួលដល់ការធ្វើចលនា និងហាត់ប្រាណស្រាលៗ ដើម្បីពង្រឹងសុខភាព។

- ផ្ដល់ការគាំទ្រផ្លូវចិត្ត និងផ្លូវកាយ: នៅក្បែរមើលថែដោយក្ដីមេត្តា ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍កក់ក្ដៅ និងរឹងមាំ។

08/03/2026

✅METTA Nursing Home Care🧑‍⚕️

• ជាសេវាកម្មថែទាំនៅផ្ទះសម្រាប់អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ និងខ្សោយសរីរាង្គ។

• គោលបំណងគឺផ្តល់ការអន្តរាគមន៍ដំបូង និងជំនួយផ្នែកវេជ្ជសាស្រ្ត ដើម្បីកាត់បន្ថយការចូលមន្ទីរពេទ្យញឹកញាប់។

• រួមបញ្ចូលទាំង Metta Home Nursing (គិលានុបដ្ឋាយិកានៅផ្ទះ) ដូចជាការថែទាំរបួស ផ្តល់ថ្នាំតាមវេជ្ជបញ្ជា សម្អាតរាងកាយ ផ្តល់អាហារជូនអ្នកជំងឺ ការប្តូរបំពង់ និងការវាយតម្លៃគិលានុបដ្ឋាយិកាជាដើម។

08/03/2026

ឈប់បានឈប់ទៅ! អាហារ ៣ប្រភេទនេះ បំផ្លាញតម្រងនោម រហូតឈានដល់ការលាងឈាមតាំងពីវ័យក្មេង

(ភ្នំពេញ)៖ សព្វថ្ងៃនេះ អត្រាអ្នកជំងឺខ្សោយតម្រងនោមកំពុងកើនឡើងខ្ពស់ ដែលមួយផ្នែកធំបង្កឡើងដោយកង្វះទម្លាប់រស់នៅល្អៗ ដូចជាការផឹកទឹកមិនបានគ្រប់គ្រាន់ ការខ្វះលំហាត់ប្រាណ និងការគេងមិនបានស្កប់ស្កល់ ដែលធ្វើឱ្យបញ្ហាតម្រងនោមកាន់តែធ្ងន់ធ្ងរ។ ជាពិសេស សម្រាប់យុវជនដែលឧស្សាហ៍ទទួលទានអាហារ ៣ ប្រភេទនេះ សូមត្រៀមខ្លួនប្រឈមមុខនឹងការលាងឈាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

១. អាហារសម្បូរជាតិប្រៃ (សូដ្យូម)៖ នេះគឺជាឃាតករលាក់មុខដែលបំផ្លាញតម្រងនោមដោយមិនដឹងខ្លួន។ បើអ្នកគិតថាខ្លួននៅក្មេង មានសុខភាពល្អ ការហូបប្រៃគ្មានបញ្ហាដល់តម្រងនោមនោះ គឺជាការគិតខុសទាំងស្រុង។ បើឧស្សាហ៍ទទួលទានអាហារកែច្នៃដូចជា សាច់ក្រក ត្រីខ អាហារផ្អាប់ និងមីកញ្ចប់ សូមប្រយ័ត្នខូចតម្រងនោម! អាហារទាំងនេះមានជាតិសូដ្យូមខ្ពស់ ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក បង្កើនសម្ពាធឈាម និងបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមដោយផ្ទាល់។

២. ភេសជ្ជៈ និងអាហារមានជាតិស្ករខ្ពស់៖ បញ្ហាមួយទៀតដែលបំផ្លាញសុខភាពតម្រងនោមយុវជន គឺការទទួលទានជាតិស្ករលើសកម្រិត។ ភេសជ្ជៈផ្អែមៗ ដូចជាទឹកក្រូចកំប៉ុង កាហ្វេទីផ្សារ នំខេក និងបង្អែមផ្សេងៗ សុទ្ធតែបង្កហានិភ័យធ្វើឱ្យខូចតម្រងនោមលឿនតាំងពីវ័យក្មេង។ នៅពេលរាងកាយផ្ទុកជាតិស្ករជ្រុល វានឹងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលជាមូលហេតុចម្បងនាំឱ្យខូចតម្រងនោម។

៣. ការទទួលទានគ្រឿងស្រវឹងច្រើន៖ សព្វថ្ងៃនេះ យុវជនមួយចំនួនចូលចិត្តទទួលទានគ្រឿងស្រវឹងហួសកម្រិត ដោយមិនដឹងថាវាធ្វើឱ្យឆាប់ខូចតម្រងនោមនោះទេ។ តាមការលើកឡើងរបស់គ្រូពេទ្យជំនាញ អ្នកជំងឺលាងឈាមជាច្រើន (ទាំងបុរសនិងស្ត្រី) សុទ្ធតែមានប្រវត្តិញៀនស្រា និងជក់បារីច្រើនឆ្នាំ។ ពេលទទួលទានគ្រឿងស្រវឹងខ្លាំង ហើយវ័យរាងកាយចាប់ផ្តើមចុះខ្សោយ វានឹងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺក្រពះ ថ្លើម និងខូចតម្រងនោម។ ដូច្នេះ សូមកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ហើយឆ្លៀតពេលហាត់ប្រាណ ដើម្បីថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ៕

08/03/2026

ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា នេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គល ជូនដល់ស្ត្រីគ្រប់រូប សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ទាំងក្នុងក្រុមគ្រួសារ និងកិច្ចការងារ។

21/01/2026

METTA Nursing Home Care យើងខ្ញុំផ្តល់ជូននូវ សេវាកម្មថែទាំអ្នកជំងឺ និងមនុស្សចាស់ លក្ខណៈឯកជន ២៤ម៉ោង/សប្តាហ៍ ជាមួយក្រុមគ្រូពេទ្យដែល​មានបទពិសោធន៍ ដើម្បីធានាបាននូវការយកចិត្តទុកដាក់ខ្ពស់បំផុត៖

🏠 ថែទាំតាមគេហដ្ឋាន (Home Care):
- អនុញ្ញាតឱ្យអ្នកជំងឺទទួលបានការព្យាបាល និងការយកចិត្តទុកដាក់ក្នុងបរិយាកាសផ្ទះដែល កក់ក្ដៅ និងមានទំនុកចិត្ត។
- ថែទាំសុខភាពទូទៅ, ការចាក់ថ្នាំ, ការលាងសម្អាតរបួស, ការបញ្ចុកអាហារ, និងការតាមដានសញ្ញាសំខាន់ៗ។

🏥 ថែទាំក្នុងមន្ទីរពេទ្យ (Hospital Care Companion):
- ផ្តល់ជំនួយបន្ថែមលើសពីការថែទាំរបស់មន្ទីរពេទ្យ ដោយនៅក្បែរអ្នកជំងឺ គ្រប់ពេល។
- ធ្វើជាអ្នកសម្របសម្រួល និងរាយការណ៍ព័ត៌មានទៅក្រុមគ្រួសារ។

✅ គុណសម្បត្តិរបស់យើង:
- បុគ្គលិកមានសីលធម៌ល្អ រួសរាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។
- អាចបត់បែនតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Toul Pongro
Phnom Penh