31/05/2026
តស់! រួមគ្នាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកុមារទាំងអស់កម្ពុជា។
សូមចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ទាំងអស់គ្នា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
ភាពញញឹមរបស់កុមារ ជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា !
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖ https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay
លេខទំនាក់ទំនង ៖
061 701 111
010 543 666 See less
29/05/2026
សូមអបអរសាទរដល់ប្រធាន និងអនុប្រធានថ្មីនៃក្លឹបហិរញ្ញវត្ថុ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលត្រូវបានបោះឆ្នោតជ្រើសរើស ដើម្បីដឹកនាំក្លឹបសម្រាប់អាណត្តិឆ្នាំ ២០២៦–២០២៧។
បន្ទាប់ពីមានការចូលរួមបោះឆ្នោតប្រកបដោយតម្លាភាពពីសមាជិក-សមាជិកា និងក្រុមជំនាញស្នូល កិច្ចប្រជុំបានសម្រេចបោះឆ្នោតជូន អ្នកស្រី វ៉ាត់ សុវណ្ណា នាយិកានាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជាប្រធានក្លឹប ខណៈ អ្នកស្រី កែវ តារាទី នាយិកានាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងកញ្ញា ថន គឹមហូយ នាយិការង នាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លឹប។
សមាគមសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំថ្មីនៃក្លឹបហិរញ្ញវត្ថុ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ និងអភិវឌ្ឍក្លឹប ក៏ដូចជាលើកកម្ពស់ការងារផ្នែកហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន និងចីរភាព។
គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់ក្លឹបហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំក្លឹបហិរញ្ញវត្ថុលើកទី១ ប្រចាំឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអ្នកស្រី វ៉ាត់ សុវណ្ណា ប្រធានក្លឹបហិរញ្ញវត្ថុ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការសម្របសម្រួលពី អ្នកស្រី ផេង វួចណាយ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងសមាជិកភាព នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពីប្រធានក្លឹប ក្រុមជំនាញស្នូល និងសមាជិក-សមាជិកាសរុបជាង ៧០នាក់ មានគោលបំណងចែករំលែកបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ដោយផ្ដោតសំខាន់លើការពង្រឹងការអនុវត្តក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យ ជាពិសេសពាក់ព័ន្ធនឹងបទប្បញ្ញត្តិពន្ធដារ ស្តង់ដាគណនេយ្យ និងការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ៕
27/05/2026
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោក ឈន វឌ្ឍនៈ អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងពិភាក្សា និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការជំរុញហិរញ្ញវត្ថុបៃតង និងការលើកកម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងវិស័យហិរញ្ញវត្ថុ សំដៅធានាបាននូវការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាលបានកោតសរសើរចំពោះធនាគារ ADB ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញហិរញ្ញប្បទានបៃតង និងការលើកកម្ពស់ការអនុវត្តគោលការណ៍ ESG នៅក្នុងវិស័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ លោកប្រធានក៏បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងសមាគមនាពេលកន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូ រួមមាន អង្គការអុកស្វាមនៅកម្ពុជា និងអង្គការ Water.org ដើម្បីគាំទ្រ និងលើកកម្ពស់ចំណេះដឹង ព្រមទាំងសមត្ថភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម ពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ ESG និងហិរញ្ញវត្ថុបៃតង សំដៅចូលរួមសម្រេចបាននូវយុទ្ធសាស្ត្រជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦–២០៣០ និងប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា ។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាបន្ថែមលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់ហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា៕
27/05/2026
[English Below]
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអបអរសាទរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា ភីអិលស៊ី MAXIMA Microfinance ដែលទទួលបានវិញ្ញាបនបត្រកម្រិត «មាស» លើគោលការណ៍ការពារអតិថិជន (Client Protection Certification – Gold Level) ពីស្ថាប័នអន្តរជាតិ MFR។ 🏆✨
សមិទ្ធិផលនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ ដើម្បីការពារផលប្រយោជន៍អតិថិជន និងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងបរិយាបន្ន ដើម្បីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព។
MFR (MicroFinanza Rating) គឺជាស្ថាប័នអន្តរជាតិឯករាជ្យ ដែលផ្តល់សេវាវាយតម្លៃ និងវិញ្ញាបនបត្រលើការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុ។
Congratulations to MAXIMA Microfinance for being awarded the 𝗚𝗢𝗟𝗗 𝗟𝗲𝘃𝗲𝗹 𝗖𝗹𝗶𝗲𝗻𝘁 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗼𝗻 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻 by MFR. 🏆✨
This achievement reflects the institution’s strong commitment to meeting international standards in client protection and delivering responsible, transparent, and inclusive financial services for the sustainable development of the financial sector.
MFR (MicroFinanza Rating) is an independent international rating agency that provides assessment and certification services for responsible practices in the financial sector.
23/05/2026
Cambodia Microfinance Association (CMA) and The Association of Banks in Cambodia (ABC) are pleased to invite you to join the Regional Workshop on: “𝗦𝘁𝗿𝗲𝗻𝗴𝘁𝗵𝗲𝗻𝗶𝗻𝗴 𝗚𝗼𝘃𝗲𝗿𝗻𝗮𝗻𝗰𝗲 𝗮𝗻𝗱 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗰𝗲𝗹𝗹𝗲𝗻𝗰𝗲 𝗶𝗻 𝘁𝗵𝗲 𝗕𝗮𝗻𝗸𝗶𝗻𝗴 𝗮𝗻𝗱 𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗦𝗲𝗰𝘁𝗼𝗿 𝗳𝗼𝗿 𝗦𝘂𝘀𝘁𝗮𝗶𝗻𝗮𝗯𝗹𝗲 𝗚𝗿𝗼𝘄𝘁𝗵.”
📅 𝟬𝟰 𝗝𝘂𝗻𝗲 𝟮𝟬𝟮𝟲
📍 Sokhalay Angkor Resort & Spa, Siem Reap Province
🎯 𝗧𝗮𝗿𝗴𝗲𝘁 𝗣𝗮𝗿𝘁𝗶𝗰𝗶𝗽𝗮𝗻𝘁𝘀:
• Regional and Branch Managers
• Deputy Regional and Branch Managers
• Area Managers or Officers responsible for branch oversight and staff training
💰 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗲𝗲: 600,000 Riel (Tax excluded)
🔗 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗻𝗼𝘄: https://forms.gle/WLW5bZmd5LJ8kmdaA
📞 For more information:
• Ms. Heng Sopheavy 017 336 365
• Mr. Dith Sothearo012 212 312
22/05/2026
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានជួបពិភាក្សាការងារជាមួយក្រុមការងារ The SEED Cambodia នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យសមាគម។ ជំនួបនេះមានគោលបំណងពិភាក្សា និងស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការគាំទ្រកម្មវិធី The SEEDebate ជាពិសេសលើការលើកកម្ពស់ចំណេះដឹងអំពីវិស័យធនាគារ និងហិរញ្ញវត្ថុដល់យុវជន តាមរយៈការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការចូលរួមពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ The SEED Cambodia ក្នុងការរៀបចំកម្មវិធី The SEEDebate ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់យុវជន ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញវិភាគ និងការយល់ដឹងអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ។ បន្ថែមលើនេះ លោកក៏បានបង្ហាញនូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួល ជាពិសេសការសហការជាមួយសមាជិកសមាគម និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាបន្ថែមលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា៕