06/06/2026
សូមគោរពជូនពរ និងអបអរសាទរ
គោរពជូន៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា
ក្នុងនាមយើងខ្ញុំជាមន្ត្រីក្រោមឱវាទ គ្រូបង្វឹក កីឡាករ កីឡាការិនី និងអត្តពលិកជនពិការទាំងអស់ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត ក្នុងឱកាសដែល ឯកឧត្តម យី វាសនា ត្រូវបានសមាជិក សមាជិកា នៃសហព័ន្ធកីឡាជនពិការអាស៊ាន ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជា៖
អនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន ទទួលបន្ទុកអភិវឌ្ឍន៍ និងគ្រប់គ្រងផែនការយុទ្ធសាស្ត្រ សម្រាប់អាណត្តិថ្មីនេះ។
ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមក្នុងកម្រិតតំបន់នេះ គឺពិតជាស្តែងឱ្យឃើញនូវសមត្ថភាព ដឹកនាំដ៏ប៉ិនប្រសប់ ទេពកោសល្យ និងការលះបង់កម្លាំងកាយចិត្តយ៉ាងធំធេងរបស់ ឯកឧត្តម ក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាជនពិការ ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិឱ្យមានការរីកចម្រើនជាលំដាប់។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំ និងបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា។