Bunreth - Adventure for Tomorrow

Directions Website

Bunreth - Adventure for Tomorrow “Every mile tells a story. Every story inspires tomorrow.”

09/10/2026

🙏 សូមអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមធ្វើបុណ្យ កសាងកុសលផលបុណ្យ និងចែករំលែកសេចក្តីល្អទាំងអស់គ្នា។

🌸 សូមជូនពរបងប្អូនដែលធ្វើដំណើរទៅស្រុកកំណើត និងទីជិតឆ្ងាយ ជួបតែសុខសុវត្ថិភាពតាមដងផ្លូវ ទាំងទៅទាំងមក ប្រកបដោយសេចក្តីសុខ និងស្នាមញញឹមគ្រប់ក្រុមគ្រួសារ 🙏🇰🇭




#ជំហានថ្មីឆ្ពោះទៅកម្ពុជា
#ដើម្បីអ្នកជំនាន់ក្រោយ

A big thank you to my dear friend for taking the time to drop me off at LAX Airport. Truly appreciate your kindness, fri...
09/10/2026

A big thank you to my dear friend for taking the time to drop me off at LAX Airport. Truly appreciate your kindness, friendship, and warm hospitality. Until we meet again! ❤️✈️

អរគុណយ៉ាងជ្រាលជ្រៅដល់មិត្តចាស់ៗ និងក្រុមគ្រួសារ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ភាពស្និទ្ធស្នាលដូចជាសមាជិកគ្រួសារត...
09/10/2026

អរគុណយ៉ាងជ្រាលជ្រៅដល់មិត្តចាស់ៗ និងក្រុមគ្រួសារ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ភាពស្និទ្ធស្នាលដូចជាសមាជិកគ្រួសារតែមួយ។

អ្វីដែលធ្វើឱ្យខ្ញុំរំភើបចិត្តជាពិសេស គឺក្មួយៗជំនាន់ក្រោយ ដែលបានរាប់អាន និងគោរពស្រឡាញ់ខ្ញុំដូចជាអ៊ំម្នាក់ក្នុងគ្រួសារ ទោះបីជាយើងមិនសូវបានជួបគ្នាក៏ដោយ។ 🥰

អ្វីមួយទៀតដែលខ្ញុំសង្កេតឃើញ ហើយពិតជាគួរឱ្យសរសើរ គឺក្មួយៗដែលកើត និងធំធាត់នៅបរទេស នៅតែខិតខំរៀនភាសាខ្មែរ។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ឪពុកម្តាយ ក្នុងការបន្តថែរក្សាភាសា វប្បធម៌ និងអត្តសញ្ញាណខ្មែរដល់កូនចៅជំនាន់ក្រោយ។ 🇰🇭

**មិត្តភាពអាចឆ្លងកាត់ពេលវេលា ហើយមនោសញ្ចេតនាអាចបន្តពីមួយជំនាន់ទៅមួយជំនាន់**

សូមអរគុណសម្រាប់ការស្វាគមន៍ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗ ដែលខ្ញុំនឹងចងចាំជានិច្ច ❤️

#មិត្តភាពមិនចាស់ #ខ្មែរនៅបរទេស #មនោសញ្ចេតនាខ្មែរ #ជំនាន់ក្រោយ



#ជំហានថ្មីឆ្ពោះទៅកម្ពុជា
#ដើម្បីអ្នកជំនាន់ក្រោយ

09/10/2026
🍻 ស្រាបៀរពីរបីកែវ ជាមួយមិត្តចាស់ រំលឹកអនុស្សាវរីយ៍រាប់មិនអស់! ❤️ជួបមិត្តចាស់ម្តងៗ ជជែកគ្នាមិនចេះចប់។ ពីរឿងមួយទៅរឿងមួយ សើ...
09/10/2026

🍻 ស្រាបៀរពីរបីកែវ ជាមួយមិត្តចាស់ រំលឹកអនុស្សាវរីយ៍រាប់មិនអស់! ❤️

ជួបមិត្តចាស់ម្តងៗ ជជែកគ្នាមិនចេះចប់។ ពីរឿងមួយទៅរឿងមួយ សើចសប្បាយ ហើយនាំអារម្មណ៍ត្រឡប់ទៅកាន់វ័យជំទង់ កាលនៅរៀនវិទ្យាល័យជាមួយគ្នា។

ពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ តែមិត្តភាព និងអនុស្សាវរីយ៍ល្អៗ នៅតែដិតជាប់ក្នុងចិត្ត ហាក់ដូចជាទើបកើតឡើងពីម្សិលមិញ។

មិត្តចាស់ ស្រាបៀរត្រជាក់ៗ និងរឿងរ៉ាវមិនចេះចប់! 🍻😊

🍻 A few beers with an old friend, and a thousand memories!

Great to catch up, share some laughs, and travel back to our teenage days in high school. Years have passed, but the friendship and memories still feel like yesterday.

Old friends, great conversations, and unforgettable memories. Cheers! 🍻❤️

🇰🇭🙏 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសេចក្តីសុខ ...
09/10/2026

🇰🇭🙏 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ឱ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងសំណាងល្អគ្រប់ក្រុមគ្រួសារ។

សូមឱ្យការជួបជុំក្រុមគ្រួសារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ពោរពេញដោយភាពសប្បាយរីករាយ ស្នាមញញឹម និងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។ 🙏❤️🇰🇭

រីករាយបុណ្យភ្ជុំបិណ្ឌ!

🇰🇭 ភូមិកម្ពុជាតូចមួយ នៅលើទឹកដីអាមេរិក! 🇺🇸📍 Cambodia Town, Long Beach, Californiaទោះបីឃ្លាតឆ្ងាយពីមាតុភូមិរាប់ពាន់គីឡូម៉ែ...
09/10/2026

🇰🇭 ភូមិកម្ពុជាតូចមួយ នៅលើទឹកដីអាមេរិក! 🇺🇸

📍 Cambodia Town, Long Beach, California

ទោះបីឃ្លាតឆ្ងាយពីមាតុភូមិរាប់ពាន់គីឡូម៉ែត្រ ក៏អត្តសញ្ញាណ វប្បធម៌ និងព្រលឹងខ្មែរនៅតែរស់រវើកលើទឹកដីអាមេរិក។

ការមកដល់តំបន់ Cambodia Town ក្នុងទីក្រុង Long Beach ធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ និងមោទនភាព ដែលបានឃើញវប្បធម៌ខ្មែរបន្តរីកចម្រើននៅឯនាយសមុទ្រ។

ដំណើរផ្សងព្រេងរបស់ខ្ញុំ មិនមែនគ្រាន់តែជាការជិះម៉ូតូឆ្លងកាត់ទឹកដីថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណើរនៃការផ្សារភ្ជាប់មនុស្ស វប្បធម៌ និងមិត្តភាពផងដែរ។

❤️ ទោះនៅទីណា បេះដូងនៅតែជាខ្មែរ! 🇰🇭

🇰🇭 A Little Piece of Cambodia in Long Beach, California! 🇺🇸

Thousands of miles away from home, yet the spirit of Cambodia is still alive. Standing in Cambodia Town, Long Beach, reminds me that wherever Cambodians go, we carry our culture, identity, and pride with us.

From the streets of Cambodia to the roads of America, my journey continues to connect people, cultures, and communities.

Different land, same Khmer heart. ❤️🇰🇭

09/10/2026

សម្រាប់អ៊ំ ពូ មីង បងប្អូនដែលកំពុងរស់នៅសហរដ្ឋអាមេរិក 🇺🇸 និងអឺរ៉ុប 🇪🇺 ហើយមានបំណងចូលរួមបរិច្ចាគជួយដល់ មូលនិធិគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជា អាចធ្វើការបរិច្ចាគតាមរយៈព័ត៌មានលម្អិតខាងក្រោមនេះ។

រាល់ការចូលរួម ទោះតិចឬច្រើន សុទ្ធតែជាកម្លាំងដ៏មានតម្លៃសម្រាប់កុមារកម្ពុជា។ ❤️🇰🇭🙏

09/10/2026

🇺🇸 Downtown Los Angeles — The Heart of the City of Angels! 🌆

Towering skyscrapers, busy streets, and the vibrant rhythm of life in Los Angeles, California.

From Cambodia to one of the world's most iconic cities, every journey is more than just discovering new places. It's about gaining new experiences, exploring different cultures, and seeing the world from a new perspective.

🏙️ New city, new views, and unforgettable memories!

អរគុណបងប្អូនពូមីង នៅប៊ែលហ្វ្លៅវើ ដែលបានផ្តល់កិត្តិយសហៅជួបជុំគ្នាបាយសាមគ្គី 🇰🇭🇺🇸❤️     #ជំហានថ្មីឆ្ពោះទៅកម្ពុជា #ដើម្បីអ្...
08/10/2026

អរគុណបងប្អូនពូមីង នៅប៊ែលហ្វ្លៅវើ ដែលបានផ្តល់កិត្តិយសហៅជួបជុំគ្នាបាយសាមគ្គី 🇰🇭🇺🇸❤️




#ជំហានថ្មីឆ្ពោះទៅកម្ពុជា
#ដើម្បីអ្នកជំនាន់ក្រោយ

Address

Peng Huoth, Norea, Chba Ampov
Phnom Penh
12357

Alerts

Be the first to know and let us send you an email when Bunreth - Adventure for Tomorrow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share