Cambodia Baseball Association

Cambodia Baseball Association

Share

No pain, No gain. Please do your certain thing for the certain time.

Photos from Cambodia Baseball Association's post 14/02/2025

[English Below]

អបអរសាទរ​ ចំពោះ​កីឡាករ​ ផុន​ នេត្រា​ និង​ កីឡាករ​ ឌៀប​ សុខនីម​ បានចុះកុងត្រា​ទៅ​ប្រកប​ ឬលេង​អោយ​ក្លិប​អាជីព​ជប៉ុន​ Dream Saga Asia ដែរ​ជាក្រុម​អាជីពលេង​ក្នុង​លីក​ទី៣​ Independent League នៃ​បេស្ប​ល​ប្រទេសជប៉ុន​។

តាមរយៈ​កិច្ច​ចុះ​អនុស្សរណៈ​ និង​សមិទ្ធផល​ថ្ងៃ​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​ថា​បេស្បល​កម្ពុជា​គឺ​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ហើយ​នេះជាប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​លេីកទី១​ ចំពោះ​សហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា​ដែរ​អាច​ដឹកនាំ​កីឡាករ​កម្ពុជា​ អោយក្លាយទៅ​ជា​ កីឡាករ​អាជីព​បេស្បល​ដំបូង​ផងនោះ។

Photos from សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា - Cambodia Baseball Softball Federation's post 23/02/2023

គោរពជូនពរ ថ្នាក់ដឹកនាំ និងប្អូនៗកីឡាករទាំងអស់ ទទួលបានជោគជ័យ ជូនជាតិមាតុភូមិ

17/02/2023

សមាសភាពក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជាដែលត្រូវចូលរួមប្រកួតពានរង្វាន់ DGB បេស្បលនៃក្ដីសុបិន្តឥណ្ឌូចិន ថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជូនពរសំណាងល្អសម្រាប់ក្រុមកម្ពុជា!

Cambodia Baseball Team for DGB Indochina Baseball Dream Cup February 24-26, 2023 in Vientiane, Lao PDR.

Good luck Team Cambodia.

01/02/2023

ក្នុងនាម ប្រធានសហព័ន្ធនាអាណត្តិថ្មី លោក ឆែម តារា បានបង្ហាញអារម្មណ៍ផ្ទាល់ថា លោកពិតជាសប្បាយចិត្ត និងរីករាយក្រៃលែង ដែលត្រូវបានអង្គមហាសន្និបាត ដែលមានសមាជិកទាំង ៤៨រូប ផ្តល់ទំនុកចិត្ត និងបានបោះឆ្នោតជូនលោក ឱ្យជ្រើសធ្វើជាប្រធាន។

លោកបង្ហាញការតាំងចិត្តដូច្នេះ៖ "ខ្ញុំនឹងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំដឹកនាំ ព្រមទាំងចងមិត្តភាពសហការជាមួយមិត្តភ័ក្ដិបរទេសផ្សេងៗ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍន៍វិស័យបេស្បលកម្ពុជាយើងទាំងអស់នៅក្នុងអាណត្តិថ្មីនេះ

ដើម្បីជាបុព្វហេតុធ្វើឲ្យវិស័យកីឡាបេស្បល និងសូហ្វបលកម្ពុជា រីកចំរើនកាន់តែខ្លាំង និងកាន់តែមានប្រជាប្រិយភាព ដោយទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងលក្ខណៈជាតិ និងអន្តរជាតិ"៕

ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាអាណត្តិថ្មីប្តេជ្ញាជំរុញការអភិវឌ្ឍឱ្យរីកចម្រើន 29/01/2023

ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាអាណត្តិថ្មីប្តេជ្ញាជំរុញការអភិវឌ្ឍឱ្យរីកចម្រើន AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣--លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតផ្....

​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ 29/01/2023

​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ ​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ខ្ពស់​​

Photos from Cambodia Baseball Association's post 28/01/2023

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣
----------------------------------------------------------------
សហព័ន្ធកីឡាបេស្បលកម្ពុជា បានរៀបចំមហាសន្និបាតក្នុងការបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩ - ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣ - ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងឯកឧត្តម ដួង មាសចំរើន អគ្គនាយករងអគ្គយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ជាគណៈអធិបតី។

សូមអបអរសាទរ លោក ឆែម តារា ជាប្រធានសមាគមន៍កីឡាបេស្បលកម្ពុជា និងជាអតីតអនុប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា ត្រូវបានអង្គសន្និបាត ដែលមានសមាជិកចូលរួមសរុប ៤៨រូប បានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាការប្រតិបត្តិទាំង ៩រូប និងបានបោះឆ្នោតជ្រើសរើស ឲ្យជាប់ជាប្រធានសហព័ន្ធកីឡាបេសប្បល សុហ្វបលកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធាននឹងធ្វើឲ្យវិស័យកីឡាបេស្បល សុហ្វបលកម្ពុជា មានការរីកចំរើនខ្លាំង និងកាន់តែមានប្រជាប្រិយភាព ជាពិសេស មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។

សូមគោរពជូនពរលោកប្រធាន ទទួលបានជោគជ័យក្នុងតួនាទីជា ប្រធានសហព័ន្ធកីឡាបេសប្បល សុហ្វបលកម្ពុជា និងដឹកនាំឲ្យវិស័យកីឡាមួយនេះ មានភាពរីកចំរើន និងល្បីល្បាញ ទាំងក្នងប្រទេស និងក្រៅប្រទេស ជាពិសេសអាចដណ្តើមមេដាយមាស ពីព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។

សមាគមន៍កីឡាបេស្បលកម្ពុជា

Photos from Cambodia Baseball Association's post 22/12/2022

អបអរសាទរដល់កីឡាករបេស្បលឆ្នើមប្រចាំក្រុម និងជាសិស្សឆ្នើមប្រចាំសាលា ឈ្មោះ រិទ្ធ ចំរើន មកពីវិទ្យាល័យ ទួលទំពូង ដែលទទួលបាននិទ្ទេស A កុ្នងសម័យប្រឡង៖ ០៥ ធ្នូ ២០២២។

04/10/2022

សេចក្ដីជូនដំណឹង
(English below)
------------------
អគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាបេស្បលកម្ពុជាសូមជម្រាបជូនដំណឹងដល់ក្លឹបកីឡាបេស្បលទូទាំងប្រទេស និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ យោងតាមផែនការប្រចាំឆ្នាំ២០២២ សហព័ន្ធកីឡាបេស្បលកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាបេស្បលប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានកីឡាបេស្បល ភូមិបឹងសំរិទ្ធិ៍ ឃុំបល័្លលង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អាស្រ័យហេតុនេះ សូមក្លឹបកីឡាបេស្បលទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមប្រកួត និងទស្សនាការប្រកួតឱ្យបានច្រើនកុះករ។

ព័ត៌មានផ្សេងៗសូមទាក់ទង៖
១- លោក ហ៊ុន សុវឌ្ឍនៈ អគ្គលេខាធិការសហព័ន្ធ 012 630 892
២- លោក ខេង ហេង អគ្គហេរញ្ញិក 012 581 151
៣- លោកស្រី ហួ ណៃហ៊ាន មន្រ្តីទំនាក់ទំនងសាធារណៈ 078 811022

សូមអរគុណ

Official Notice
-------------------
The General Secretariat of the Cambodia Baseball Federation would like to inform all baseball clubs throughout the country and the public that: according to the activity and budget plan for 2022, the Cambodia Baseball Federation will organize the 2022 Baseball Championship from 05-08 November 2022 at the Baseball park of Boeung Samreth Village, Ballang Commune, Baray District, Kampong Thom Province.

This is the official announcement of the championship tournament for the attention and participation of all baseball clubs in the Kingdom of Cambodia and the general public.

For more information, please contact:
1- Mr. Hun Sovadhanak, Secretary General, Tel: 012 630 892;
2- Mr. Kheng Heng, Treasurer General, Tel: 012 581 151; and
3- Ms. Hour Naihean, Public Relations Officer, Tel: 078 811022

Thank you for your attention.

ប្រភព : សហព័ន្ធកីឡាបេស្បលកម្ពុជា - Cambodia Baseball Federation

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh
12101