KhmerMind Leadership

KhmerMind Leadership

Share

Professions training on soft skills, leadership, management and personal motivation.

09/06/2026

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ» ✍️📚🧑‍🎓👩‍🎓

តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

Photos from បន្ទប់ចំណេះដឹងខ្លីៗ"Daily Knowledge"'s post 09/06/2026
04/06/2026

Reflect. Grow. Succeed.

Growth starts with self-awareness. By reflecting on our journey, we identify the strengths that propel us and the weaknesses that require support. Acknowledging where we can improve isn’t a hurdle—it is the foundation for future success.

With the right coaching, those insights become the roadmap to your next breakthrough.

Self-Reflection: The key to human growth.
Strengths & Weaknesses: Your map for the future.

Coaching: The bridge to your next level of success.

02/06/2026

🌏✈️ ឱកាសមាសសម្រាប់យុវសិស្ស និងលោកគ្រូ-អ្នកគ្រូថ្នាក់វិទ្យាល័យមកដល់ហើយ! ក្លាយជាតំណាងផ្លូវការរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង! 🇰🇭✨
ក្រសួងអប់រំ យុវជន និងកីឡា ស្វែងរកបេក្ខជនឆ្នើម (យុវសិស្ស ៣នាក់ និងគ្រូដឹកនាំ ១នាក់) ដើម្បីតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី I-ASEAN Global Youth Camp 2026 - IAGYC 2026 នៅទីក្រុងអ៊ីនឆុន ប្រទេសកូរ៉េខាងត្បូង។

🔗 តំណភ្ជាប់សម្រាប់ដាក់ពាក្យអនឡាញ (Google Form)៖ https://forms.gle/v47yVp4UjEAJrT8h9
⏰ ឈប់ទទួលពាក្យ៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច
👉🏻ស្វែងយល់បន្ងែមអំពីកម្មវិធី https://drive.google.com/drive/folders/14iA5iXEVCEHwrJh3Xjq4ieSSF0vFMLuj

01/06/2026

👉សញ្ញាទាំង ១០ ដែលបញ្ជាក់ថាអ្នកកំពុងដើរ
លើផ្លូវត្រូវក្នុងជីវិត

​១. ចេះរីករាយជាមួយរឿងសាមញ្ញៗ ៖ អ្នកលែងរង់ចាំទាល់តែមានរឿងធំដុំ ឬជោគជ័យអស្ចារ្យទើបសប្បាយចិត្ត
តែអ្នកអាចរកឃើញស្នាមញញឹមតាមរយៈរឿងតូចតាចនៅជុំវិញខ្លួន។

​២. លែងពឹងផ្អែកក្ដីសុខលើអ្នកដទៃ ៖ អ្នកយល់ថា សេចក្តីសុខពិតប្រាកដកើតចេញពីខ្លួនឯង ហើយលែងយកអារម្មណ៍ខ្លួនឯងទៅចងភ្ជាប់នឹងការសម្រេចចិត្តរបស់អ្នកដទៃទៀតហើយ។

​៣. ជ្រើសរើសភាពស្ងប់សុខជាជាងការចង់ឈ្នះ ៖ អ្នកចាប់ផ្តើមផ្តល់តម្លៃដល់ភាពស្ងប់ស្ងាត់ក្នុងផ្លូវចិត្ត ជាងការប្រកែកយកឈ្នះចាញ់ដែលគ្មានប្រយោជន៍។

​៤. ស្គាល់ច្បាស់ពីអាទិភាពនៃជីវិត ៖ អ្នកយល់ច្បាស់ពីគោលដៅខ្លួនឯង និងដឹងថាអ្វី ឬអ្នកណាដែលពិតជាមានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នក។

​៥. អនុញ្ញាតឲ្យខ្លួនឯងសម្រាក តែមិនបោះបង់ ៖ អ្នកទទួលស្គាល់ភាពហត់នឿយ ហើយចេះសម្រាកផ្អាកមួយរយៈ តែមិនដែលមានគំនិតថានឹងព្រមចុះចាញ់នឹងព្រហ្មលិខិតឡើយ។

​៦. ចេះរំដោះខ្លួនពីគំនិតអវិជ្ជមាន ៖ រឿងខ្លះដែលធ្លាប់តែធ្វើឲ្យអ្នកគិតស្មុគស្មាញពេញមួយថ្ងៃ ពេលនេះអ្នកចេះរៀនលះបង់ និងបណ្តោយឲ្យវាទៅតាមដំណើរ។

​៧. ទទួលស្គាល់ចំណុចខ្វះខាត និងខំអភិវឌ្ឍ ៖ អ្នកដឹងថាខ្លួនឯងមិនល្អឥតខ្ចោះ ប៉ុន្តែអ្នកតែងតែព្យាយាមរៀនសូត្រ
និងកែប្រែខ្លួនឯងឲ្យល្អជាងថ្ងៃម្សិលមិញជានិច្ច។

​៨. រស់នៅជាមួយបច្ចុប្បន្នកាល ៖ អ្នកផ្តោតសំខាន់លើអ្វីដែលកំពុងកើតឡើងនៅចំពោះមុខ ជាជាងការចំណាយពេលរស់នៅលិចលង់ក្នុងរឿងអតីតកាលដែលកន្លងហួស។

​៩. រក្សាបាននូវក្ដីសង្ឃឹមជានិច្ច ៖ ទោះបីជាត្រូវឆ្លងកាត់រឿងរ៉ាវលំបាក ឬថ្ងៃដែលជីវិតមិនរលូនយ៉ាងណាក៏ដោយ
ក៏អ្នកនៅតែមើលឃើញពន្លឺនៃក្ដីសង្ឃឹម។

​១០. មានកម្លាំងចិត្តបន្តដំណើរទៅមុខ ៖ ជារៀងរាល់ព្រឹក អ្នកនៅតែមានថាមពលភ្ញាក់ពីគេង ដើម្បីត្រៀមខ្លួនប្រឈមមុខ និងបន្តដំណើរជីវិតសម្រាប់ថ្ងៃថ្មីបន្តទៀត។
​ជាការពិតណាស់ "ជីវិតដែលល្អប្រសើរ" មិនមែនទាល់តែយើងមាន "គ្រប់យ៉ាង" នោះទេ...
ប៉ុន្តែវាជាជីវិតដែលយើងនៅតែអាច "ញញឹមចេញពីបេះដូង ជាមួយនឹងអ្វីដែលយើងកំពុងមាននាពេលនេះ"។
#លន់Lun@អ្នកគាំទ្រពេញនិយម

☕️ https://t.me/khimsothea

01/06/2026

គោលការណ៍មាសទាំង ៧ សម្រាប់ការរស់នៅ

១. រៀនលែងបង់
កុំអនុញ្ញាតឲ្យរឿងរ៉ាវអាក្រក់ៗកាលពីម្សិលមិញ
មកទាញទម្លាក់ ឬបំផ្លាញថ្ងៃដ៏ល្អរបស់អ្នកនៅថ្ងៃនេះ។

២. រស់នៅដើម្បីខ្លួនឯង
ឈប់ខ្វាយខ្វល់ ឬឲ្យតម្លៃលើសម្តីអ្នកដទៃច្រើនពេក។
គួរងាកមកផ្តោតលើការរស់នៅតាមរបៀបណា ដែលជួយពង្រឹងថាមពលផ្លូវចិត្តសម្រាប់ខ្លួនឯងវិញ។

៣. ពេលវេលាជាឱសថ
ត្រូវចេះអត់ធ្មត់ និងទុកពេលឲ្យវេលាធ្វើការងាររបស់វា
ព្រោះពេលវេលាជាឱសថទិព្វដែលអាចព្យាបាលរាល់មុខរបួស និងបញ្ហាទាំងឡាយបាន។

៤. បញ្ឈប់ការប្រៀបធៀប
មនុស្សតែម្នាក់គត់ដែលអ្នកត្រូវប្រកួតប្រជែង និងយកឈ្នះឲ្យបាន គឺខ្លួនអ្នកផ្ទាល់កាលពីម្សិលមិញ មិនមែនអ្នកដទៃឡើយ។

៥. រក្សាភាពស្ងប់ស្ងាត់ក្នុងចិត្ត
វាមិនអីទេទោះបីជាពេលនេះអ្នកមិនទាន់យល់ពីគ្រប់រឿងរ៉ាវដែលកំពុងតែកើតឡើងក៏ដោយ។ ចូរជឿជាក់ថា នៅពេលខាងមុខ អ្នកនឹងយល់ច្បាស់ពីវាដោយឯងៗ។

៦. ក្តីសុខផ្តើមចេញពីអ្នក
គ្មាននរណាម្នាក់ក្រៅពីអ្នកនោះទេ ដែលជាម្ចាស់ជោគវាសនា និងមានអំណាចពេញលេញក្នុងការកំណត់នូវសេចក្តីសុខពិតប្រាកដសម្រាប់ជីវិតខ្លួនឯង។

៧. រស់នៅដោយស្នាមញញឹម
ជីវិតមនុស្សយើងខ្លីណាស់ ដូច្នេះមិនបាច់តឹងតែង
ឬយកចិត្តទុកដាក់ខ្លាំងពេកជាមួយគ្រប់រឿងនោះទេ
ចូរញញឹមទទួលយកវាទៅ។
#លន់Lun@អ្នកគាំទ្រពេញនិយម

Photos from The Self Help Planner's post 01/06/2026
Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


#18 Eo
Phnom Penh
2001