10/10/2026
💚 GeeRun Cambodia — រឹងមាំដោយសារយើងទាំងអស់គ្នា! 🏃♂️🏃♀️
តាមរយៈការលើកឡើងរបស់អ្នកគ្រូ សុជី ប្រធានក្លឹប GeeRun Cambodia បានរំលឹកពីដំណើរនៃការកកើតក្លឹប រហូតមកដល់ថ្ងៃនេះ ដែលបានក្លាយជាក្លឹបមួយដ៏រឹងមាំ និងមានការរីកចម្រើនជាបន្តបន្ទាប់។ 💚
ភាពរឹងមាំរបស់ GeeRun មិនមែនកើតចេញពីមនុស្សតែម្នាក់នោះទេ ប៉ុន្តែកើតចេញពីការរួបរួម ការគាំទ្រ និងការខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់រូប ដែលបានដើរទៅមុខជាមួយគ្នា។ យើងទាំងអស់គ្នាគឺជាផ្នែកដ៏សំខាន់នៃ GeeRun Family! 🤝
🏆 GeeRun 3rd Anniversary Charity Run 2026 កំពុងខិតជិតមកដល់ហើយ! កម្មវិធីនេះមិនត្រឹមតែជាការរត់អបអរខួប ៣ ឆ្នាំរបស់ GeeRun ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរត់ដើម្បីសប្បុរសធម៌ និងចូលរួមចំណែកជួយដល់ ISF Cambodia ផងដែរ។ ❤️
📣 អ្នកគ្រូ សុជី សូមអំពាវនាវដល់បងប្អូនអ្នករត់ទាំងអស់ ចូលរួមចុះឈ្មោះឱ្យបានច្រើន និងមករត់ជាមួយគ្នា ដើម្បីអបអរខួប ៣ ឆ្នាំ និងរួមគ្នាបង្កើតអត្ថន័យដ៏ល្អប្រពៃសម្រាប់សង្គម។
📌 តំណភ្ជាប់ចុះឈ្មោះ (Registration Link) នឹងត្រូវបានបង្ហោះនៅថ្ងៃស្អែក! សូមរង់ចាំតាមដានទាំងអស់គ្នា! 🔥
💚 រត់ជាមួយគ្នា រឹងមាំជាមួយគ្នា និងរួមគ្នាធ្វើអំពើល្អ!
💚 GeeRun Cambodia — Stronger Together! 🏃♂️🏃♀️
In her remarks, Coach Sochy, Founder’s of GeeRun Cambodia, reflected on the journey of the club from its beginning to where it stands today—a strong and growing running community.
The strength of GeeRun has never come from one person alone. It comes from the unity, support, dedication, and commitment of every member who has contributed to the club’s journey. Each member is an important part of the GeeRun Family! 🤝💚
🏆 GeeRun 3rd Anniversary Charity Run 2026 is coming soon! This is more than just a celebration of our third anniversary. It is also an opportunity to run for a meaningful cause and support ISF Cambodia. ❤️
📣 Coach Sochy invites all runners and friends to register and join us in celebrating three years of GeeRun Cambodia while making a positive difference in our community.
📌 The registration link will be released tomorrow! Stay tuned and get ready to be part of this special event! 🔥
💚 Run Together. Grow Together. Make a Difference Together!
Sochy Yan