Kamitsuma Oku Karate Do Academy - KOKA

Kamitsuma Oku Karate Do Academy - KOKA

Share

KAMITSUMA OKU KARATE DO ACADEMY (KOKA) is a group comprised of multinational Karate professionals.

Photos from Kamitsuma Oku Karate Do Academy - KOKA's post 20/12/2025

សាលារ៉ាតេដូកាមីតស៊ូម៉ាអូគឺយើងខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះក្រុមគ្រួសារនៃ សពយុទ្ធជន ប៊ុន តុងធៀន និងសូមលើកដៃបួងសួងឧទ្ធិសកុសលផលបុណ្យជូនដល់ សពយុទ្ធជន ប៊ុន តុងធៀន ឱ្យបានទៅកាន់សុគតិភព និងបានចាប់កំណើតក្នុងទីឋានបរមសុខកុំបីឃ្លាងឃ្លាតឡើយ។

Photos from Kamitsuma Oku Karate Do Academy - KOKA's post 09/12/2025

ក្នុងបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានរបស់សត្រូវ និងស្មារតីស្នេហាជាតិ សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ បានចូលរួមបរិច្ចាគជាទឹកប្រាក់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាមេរិក ជូនដល់សាលារាជធានីភ្នំពេញ ដើម្បីប្រើប្រាស់តាមការចាត់ចែងរបស់រាជរដ្ឋាភិបាល។

សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ ក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមបរិច្ចាគតាមសេចក្តីអំពាវនាវរបស់សាលារាជធានីភ្នំពេញតាមលទ្ធភាព។

Photos from Kamitsuma Oku Karate Do Academy - KOKA's post 04/07/2025

English Below:

សេចក្តីជូនដំណឹង

សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធានក្លឹប នាយកសាលា មាតាបិតា អាណាព្យាបាល និងសិស្សការ៉ាតេទាំងអស់ មេត្តាជ្រាបថា៖

សាលានឹងរៀបចំកម្មវិធី សិក្ខាសាលាការ៉ាតេអន្តរជាតិប្រចាំឆ្នាំ ២០២៥ ចំនួន ២ (ពីរ) ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ សៅរ៍ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ ដល់ ថ្ងៃ អាទិត្យ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥ ដឹកនាំផ្ទាល់ដោយ លោកព្រឹទ្ធាចារ្យ កាមីតស៊ូម៉ា យូស៊ូកិ ខ្សែក្រវ៉ាត់ខ្មៅ ៨ ដាន់ (សហព័ន្ធការ៉ាតេដូវ៉ាដូរីយូ - សហព័ន្ធការ៉ាតេជប៉ុន ប្រទេសជប៉ុន) ប្រធានកិត្តិយសនៃសាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ រួមទាំង ព្រឹទ្ធាចារ្យ និង សាស្ត្រាចារ្យការ៉ាតេជប៉ុន ជាច្រើនរូបទៀត នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ ក៏នឹងរៀបចំ កម្មវិធីប្រឡងឡើងខ្សែក្រវ៉ាត់ពណ៌ថ្នាក់ "ឃ្យូ" និងខ្សែក្រវ៉ាត់ខ្មៅថ្នាក់ "ដាន់" គ្រប់កម្រិតនៅ ថ្ងៃ អាទិត្យ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥ ក្រោមការត្រួតពិនិត្យ វាយតម្លៃ និងដឹកនាំដោយ លោកព្រឹទ្ធាចារ្យ កាមីតស៊ូម៉ា យូស៊ូកិ និង លោកព្រឹទ្ធាចារ្យ ឈាវ ហួឡាយ នាយកសាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ ជាសហប្រធានគណៈកម្មការរៀបចំការប្រឡង។

អំពីការចុះឈ្មោះ៖ សូមចូលទៅកាន់ https://forms.gle/Vn9rEaJfECFNkN6v5

បញ្ចប់ការចុះឈ្មោះត្រឹម៖ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៥.៣០ នាទីល្ងាច។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់៖ (+855) 10 368 531 (Telegram)

សូមអរគុណ

****
Announcement

Kamitsuma Oku Karate-Do Academy is honored to respectfully inform Excellencies, Oknhas, Ladies and Gentlemen, Club Presidents, Academy Directors, Parents, Guardians, and all Karate students that:

The Academy will organize the 2025 Annual International Karate Seminar, which will take place over two (2) days, from Saturday, July 26, 2025, to Sunday, July 27, 2025. The seminar will be personally led by Grand Master Yusuke Kamitsuma, 8th Dan Black Belt (Wado-Ryu Karate-Do Federation – Japan Karate Federation, Japan), the Honorary President of Kamitsuma Oku Karate-Do Academy, along with several other distinguished Japanese Karate masters and instructors in Phnom Penh, Kingdom of Cambodia.

Kamitsuma Oku Karate-Do Academy will also organize a belt examination for all levels of Kyu (colored belts) and Dan (black belts) on Sunday, July 27, 2025. The exam will be supervised, evaluated, and conducted by Grand Master Yusuke Kamitsuma and Grand Master Chheav Hourlay, Director of Kamitsuma Oku Karate-Do Academy, serving as co-chairmen of the examination committee.

Registration:
Please register at: https://forms.gle/Vn9rEaJfECFNkN6v5

Registration deadline: Friday, July 25, 2025, at 5:30 PM.
For more information, please contact: (+855) 10 368 531 (Telegram)
Thank you.

Photos from AKF Asian Karate Federation's post 20/06/2025

Congratulation to Cambodia team and two of our students Mr. Chheav Reaksa and Ms. Lim Sokvicheka Lim Sokvicheka-លីម សុខវិច្ឆិកា for their achievements at the 12th SEAKF Championships 2025.

Photos from ក្លឹបចន្រ្ទា ការ៉ាតេ-ដូ ខេត្តកំពង់ចាម's post 17/06/2025

Congratulations

29/05/2025

Respect is the core principle of Karate.

20/05/2025
31/03/2025

សារលិខិតចូលរួមរំលែកមរណទុក្ខរបស់សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ ជាសមាជិកនៃសហព័ន្ធកីឡាការ៉ាតេកម្ពុជា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតដែលបានបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានសហព័ន្ធខ្មែរយូដូ និងវិន័យស្របគ្នា (នាសម័យរដ្ឋកម្ពុជា ចាប់ពី អំឡុងឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩៣) និងត្រូវជាបងប្រុសបង្កើត-បងថ្លៃរបស់សម្តេចទាំងទ្វេ ដែលបានទទួលមរណភាពនៅថ្ងៃ សុក្រ ១៥ រោច ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៥ កន្លងទៅក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។

15/10/2024

សាលាការ៉ាតេដូកាមីតស៊ូម៉ាអូគឺ សូមគោរពអញ្ជើញសិស្សគុននៃក្លឹបការ៉ាតេដូជាសមាជិកទាំងអស់ឲ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់កីឡាការ៉ាតេ ដែលដឹកនាំដោយ លោកគ្រូ SHIZUKI MUTOH នៅថ្ងៃសៅរ៍ ទី ១៩ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ៥ កន្លះ ល្ងាចតទៅ។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Str. 33 Sangkat Boeung Tumpun Khan Meanchey
Phnom Penh
120606