មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

The Royal Cambodian Armed Forces Sports Center is under the supervision of the director of center, Ministry of National Defence is given responsibility for Information affairs related to the Royal Cambodian Armed Forces sports activities; such as, athletes training, national and international competitions as well as sports event ceremony.

នៅព្រឹក​ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦លោកវរសេនីយ៍ឯក យក់ សារិន្...
03/10/2026

នៅព្រឹក​ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
លោកវរសេនីយ៍ឯក យក់ សារិន្ទ ប្រតិភូ​កីឡាកីឡាទ្រីយ៉ាត្លុងយោធពលខេមរភូមិន្ទ​និងអត្តពលិកចំនួន២រូប​ បាន​អញ្ជើញ​ចូលរួម​ក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី ៥ និងកីឡាជាតិ ជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប​។

#កម្ពុជា​ #ក្រសួងការពារជាតិ #កីឡា​កងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខូវ...
01/10/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។

#កម្ពុជា​ #ក្រសួងការពារជាតិ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃ​ពុធ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧ...
30/09/2026

នាព្រឹកថ្ងៃ​ពុធ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៦
ឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជា នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារកែទម្រង់ច្បាប់​ក្រសួងការពារជាតិ​ ដេីម្បីតាមដាន​ ត្រួតពិនិត្យ​ តម្រង់ទិស​ និងដាក់ទិសដៅបន្តសេចក្តីព្រាងច្បាប់នានា ដឹកនាំដោយលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារកែទម្រង់ច្បាប់​ របស់ក្រសួងការពារជាតិ នៅទីស្តីការ​ក្រសួងការពារជាតិ​។

#ក្រសួងការពារជាតិ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

សាល​កីឡា​សម្ដេច​ពិជ័យសេនា​ ទៀ​បាញ់​នៅរាត្រី ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែ...
28/09/2026

សាល​កីឡា​សម្ដេច​ពិជ័យសេនា​ ទៀ​បាញ់​នៅរាត្រី ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ​ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​ និង​ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ GANZBERG KUN KHMER KOMBAT SEASON 2 ដោយមានការអញ្ជើញចូលរួមជា Mr. FOSTIN SYLVAIN As the Official Representative of GUADELOUPE នៅទីតាំងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

#មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ #សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ #អ្នក​គាំទ្រ​កីឡា​ប្រដាល់​គុន​ខ្មែរ​

 #ក្រុងសៀមរាបនៅព្រឹក​ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្ត...
27/09/2026

#ក្រុងសៀមរាបនៅព្រឹក​ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​កីឡា​កងយោធពលខេមរភូមិន្ទ​ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និង​ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តរាជាធិបតី (ហៅវត្តព្រិន្ទ) ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ប៊ុនសុង និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះជួយសង្កាត់ជ្រាវទាំងអស់ និងបាននាំយកនូវទេយ្យទានប្រគេនដល់​ព្រះសង្ឃ រួមមាន អង្ករ៤បាវស្មើនឹង២០០គីឡូ ទឹកសុទ្ធវីអាក់ទីវ១០កេះ ភេសជ្ជៈវីកូឡា១០កេះ និងបច្ច័យមួយចំនួនផងដែរ។

សូមអនុមោទនាបុណ្យកុសលជូនដល់ជនរួមជាតិទាំងអស់អោយបានគ្រប់ៗ​គ្នា​ ។

#ក្រសួងការពារជាតិ​ #ក្រុង​សៀមរាប

26/09/2026
26/09/2026

នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង៧:០០នាទីយប់​នេះ​នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នឹងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរកម្រិតអន្តរជាតិ KOMBAT KUN KHMER SEASIONS 2 ។ ដើម្បីឱ្យកម្មវិធីខាងលើនេះកាន់តែមានភាពអធិកអធម មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ សូមគោរព អញ្ជើញ ឯកឧត្តម លោកជំទាវ នាយករង នាយទាហាន នាយទាហានរង ពលទាហាន គ្រូបង្វឹក កីឡាករ កីឡាការិនី និងសាធារណៈជន ចូលរួមទស្សនាការប្រកួតដោយសេរី​។

#មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ #សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ #អ្នក​គាំទ្រ​កីឡា​ប្រដាល់​គុន​ខ្មែរ​

នាព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧ...
25/09/2026

នាព្រឹកថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦
ឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជា នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

#ក្រសួងការពារជាតិ​ #មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ

សាលកីឡា សម្ដេច ពិជ័យសេនា ទៀ បាញ់ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្...
25/09/2026

សាលកីឡា សម្ដេច ពិជ័យសេនា ទៀ បាញ់ នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ​ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​ និង​ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អញ្ជើញជាអធិបតីក្នុងពិធី សន្និសីទសារព័ត៌មានផ្លូវការ ស្ដីពី ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ GANZBERG KUN KHMER KOMBAT SEASON 2 ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ Mr. Brune Brew Master of GANZBERG Mr. Rick W. Shin President of Kombat Global ព្រឹត្តិការណ៍នេះប្រកួត នៅ ថ្ងៃសៅរ៍ ទី 26 ខែ កញ្ញា ឆ្នាំ 2026 ចាប់ពីម៉ោង ៨យប់ តទៅនៅទីតាំងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្នុងសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ (ស្តាតចាស់ ជិតរង្វង់មូលកួចកាណុង) ដែរមានការបំពាក់ដោយម៉ាស៊ីនត្រជាក់ ដើម្បីធ្វើអោយអ្នកចូលរួមទស្សនាផ្ទាល់ទទួលបានផាសុខភាព ហើយក៏មានផ្សាយផ្ទាល់តាមហ្វេសប៊ុកផេក Bayon & BTV Boxing Fans ផេកផ្លូវការ B**r Ganzberg!! និង ផេកដៃគូ អភិវឌ្ឍន៍ ផ្សេង ៗទៀត ។
ត្រៀមសំឡេងហ៊ោ និងស្មារតីជួយគាំទ្រកីឡាករ-កីឡាការិនីគុនខ្មែរយើងក្នុងកម្មវិធី GANZBERG KUN KHMER KOMBAT SEASON 2 ទាំងអស់គ្នា!

#មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ #សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ
#អ្នក​គាំទ្រ​កីឡា​ប្រដាល់​គុន​ខ្មែរ

25/09/2026

Address

Street 70, Sras Chak Commune, Doun Penh District, Phnom Penh City, Kingdom Of Cambodia
Phnom Penh

Telephone

+855717777389

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ:

Shortcuts

Share