វិបស្សនាកម្មដ្ឋាន

វិបស្សនាកម្មដ្ឋាន

Share

រក្សាសីល​ ហ្វឹកហាត់​សមាធិ​ ចម្រេីន?

12/08/2026

@ រូបលោកគ្រូ យកមកដល់ផ្ទះហើយ
ពិចារណា÷ រូបលោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ យកមកដល់ផ្ទះហើយ។ លោកគ្រូ ឱ្យយករូបមកឱ្យគាត់មើល មិនទាន់ឱ្យយកទៅដាក់ចេតិយទេ។ សូមសប្បុរស ត្រេកអរ អនុមោទនា...

12/08/2026

@ ចាប់ផ្តើមជួសជុលហើយ...
ពិចារណា: ទីលានជុំវិញព្រះស្រីមហាពោធិព្រឹក្ស វត្តត្រៃលក្ខណញ្ញាណតាកែវ ចាប់ផ្តើមជួសជុលហើយ ដោយប្រើថ្មម៉ាប ជំនួសការ៉ូចាស់ទ្រុឌទ្រោម។

សប្បុរសជន ដែលមានសទ្ធា ចង់ចូលរួម សូមបើកសទ្ធាចុះ។ ពេលវេលារំកិលទៅមុខ ជាបណ្តើរៗហើយ មិនរង់ចាំយើងឡើយ។

ឧបាសក ចេង តារា (Cheng Dara)

10/08/2026

@ សុខភាពលោកគ្រូ ប្រសើរបន្តិច...
ពិចារណា÷ ព្រឹកនេះ (១០. ០៨. ២០២៦) សុខភាពលោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ ជាទូទៅ ប្រសើរឡើងបន្តិច កម្រិតឈាមធម្មតា កម្រិតជាតិស្ករខ្ពស់បន្តិច, ប៉ុន្តែ មិននាំឱ្យមានផលប៉ះពាល់ធំដុំអ្វីទេ។

សូមអរគុណ សប្បុរស ដែលបានជួយឧបត្ថម្ភ គាំទ្រលោកគ្រូ ទាំងស្មារតី និងសម្ភារៈ។

ឧបាសក ចេង តារា (Cheng Dara)

08/08/2026

@ ដំណឹងថ្មី សម្រាប់អ្នកមានសទ្ធា...
ពិចារណា÷ យើងខ្ញុំ បានសូមអនុញ្ញាតពីព្រះសង្ឃ លោកអាចារ្យ គណកម្មការគ្រប់គ្រង វត្តត្រៃលក្ខណញ្ញាណតាកែវ ដើម្បីបានជួសជុល ទីលានជុំវិញគល់ព្រះស្រីមហាពោធិព្រឹក្ស ដោយដាក់ថ្មម៉ាប ជំនួសកម្រាលចាស់ទ្រុឌទ្រោម ដើម្បីបង្កើនសោភណភាព និងងាយស្រួលថែទាំ។

ធម្មញាតិ មានសទ្ធាចង់ចូលរួម ជាមួយយើងខ្ញុំ សូមបង្ហូរទឹកចិត្ត ទឹកសទ្ធាមកចុះ។

ឧបាសក ចេង តារា (Cheng Dara)

07/08/2026

@ ចាប់ផ្តើមក្រាលថ្មម៉ាប ជណ្តើរឡើង...
ពិចារណា÷ សកម្មភាពជាង កំពុងក្រាលថ្មម៉ាបនៅជណ្តើរឡើងចេតិយ លោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ។ សាធុ សាធុ សាធុ...

04/08/2026

@ រូបបន្ទាប់ពីសិតភ្លាម...
ពិចារណា÷ លេចចេញរូបរាង លោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ អំពីស្ពាន់ហើយ។ ជាងកំពុងដុសខាត់...សាធុ សាធុ សាធុ។

04/08/2026

@ លោកគ្រូចេញពីពេទ្យហើយ...
ពិចារណា÷ លោកគ្រូឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ បានសម្រេចចិត្ត ចេញពីពេទ្យហើយ នៅរសៀលនេះ។ បច្ចុប្បន្ន គាត់នៅមានជីវិតធម្មតា, ប៉ុន្តែ ព្យាធិ(ជម្ងឺ) មិនទាន់សះស្បើយទេ។

សូមអរគុណសប្បុរស ដែលបានជួយឧបត្ថម្ភគាំទ្រលោក ទាំងស្មារតី និងសម្ភារៈ។

ឧបាសក ចេង តារា (Cheng Dara)
(ខាងក្រោមនេះ ជាដំណើរចាកចេញពីមន្ទីរពេទ្យ របស់លោកគ្រូ)

04/08/2026

@ លោកគ្រូចេញពីពេទ្យហើយ...
ពិចារណា÷ លោកគ្រូឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ បានសម្រេចចិត្ត ចេញពីពេទ្យហើយ នៅរសៀលនេះ។ បច្ចុប្បន្ន គាត់នៅមានជីវិតធម្មតា, ប៉ុន្តែ ព្យាធិ(ជម្ងឺ) មិនទាន់សះស្បើយទេ។

សូមអរគុណសប្បុរស ដែលបានជួយឧបត្ថម្ភគាំទ្រលោក ទាំងស្មារតី និងសម្ភារៈ។

ឧបាសក ចេង តារា (Cheng Dara)
(ខាងក្រោមនេះ ជាដំណើរចាកចេញពីមន្ទីរពេទ្យ របស់លោកគ្រូ)

03/08/2026

@ សកម្មភាពជាងសិតរូបលោកគ្រូ...
ពិចារណា÷ រូបដូចលោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ ចាប់ផ្តើមសិតហើយ។ សាធុ សាធុ សាធុ...

03/08/2026

@ រៀបចំសិតរូបដូចលោកគ្រូហើយ...
ពិចារណា÷ រូបដូចលោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ នឹងសិតអំពីស្ពាន់ ព្រឹកនេះហើយ។ សាធុ សាធុ សាធុ...

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Phnom Penh