វិបស្សនាមគ្គផល

វិបស្សនាមគ្គផល

Share

រក្សាសីល​ ហ្វឹកហាត់​សមាធិ​ ចម្រេីន?

11/06/2026

@ ទានមិនញាប់ញ័រ!
ពិចារណា÷ ចិត្តវិលវល់ ក្នុងវាលវដ្តសង្សារនេះ ចិត្តណា មានសទ្ធា លះបង់សេចក្តីកំណាញ់ បរិច្ចាគទានរឿយៗ គឺប្រសើរឧត្តម។ ទាន មានផល ដោយពិត។ ទានសម្បយុត្តដោយបញ្ញា រមែងមិនញាប់ញ័រ ក្នុងផលរបស់ទាន ពីព្រោះ ទាននោះ ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពបី ដោយមាន ព្រះនិព្វាន ជាអធ្យាស្រ័យ។

11/06/2026

ពិចារណា: ឃនសញ្ញា និង សក្កាយទិដ្ឋិ ខុសគ្នា ដូចម្តេច?
ឃនសញ្ញា គឺជាការយល់ឃើញ ឬការចាំខុស ទៅលើសភាវធម៌ ដែលបែកបាក់ជារឿយៗ ថាជារបស់គង់វង់ជាប់លាប់ ឬជាដុំជាគំនរ។ ចំណែក សក្កាយទិដ្ឋិ គឺជាការយល់ឃើញខុស ឬការប្រកាន់មាំ ដោយអំណាចកិលេសថា ខន្ធ៥ (រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ) ជារបស់ខ្លួន ឬជាខ្លួនប្រាណ។

អធិប្បាយបន្ថែម ដូចខាងក្រោម៖
• ឃនសញ្ញា (ការចាំខុស ថាជារួម): គឺជាសញ្ញា (ការចងចាំ/កត់សម្គាល់) ទៅលើរូបកាយ ឬអារម្មណ៍ ដែលតាមការពិត កើតរលត់រហ័សបំផុត តែត្រូវសញ្ញានេះបិទបាំង ធ្វើឱ្យមើលឃើញថា ជារូបរាងមាំមួនតែមួយ។
• សក្កាយទិដ្ឋិ (ការប្រកាន់ថាជាខ្លួន): គឺជាទិដ្ឋិ (គំនិតយល់ខុស/មិច្ឆាទិដ្ឋិ) ដែលចាប់ផ្តើម ពីការប្រកាន់យក អត្តា (អណ្តែតអណ្តូង ថាជារបស់យើង) ចំពោះខន្ធទាំង៥។ វាជាកិលេសយ៉ាងក្រាស់ ដែលនាំឱ្យជាប់ជំពាក់ក្នុងវដ្តសង្សារ។

សេចក្តីសង្ខេប÷
ឃនសញ្ញា គឺជាការបញ្ឆោតរបស់ការចងចាំ (ជារឿយៗ កើតមានដល់បុគ្គលទូទៅ ក្នុងការយល់ឃើញ ចំពោះវត្ថុ)។ ចំណែកឯ សក្កាយទិដ្ឋិ គឺជាការប្រកាន់ស្អិត ដោយអំណាចអវិជ្ជា យល់ថាខន្ធ៥ គឺជាខ្លួនយើង ពិតប្រាកដ។ ការលះបង់នូវការយល់ខុសទាំងពីរនេះ គឺជាគោលដៅចម្បង នៃការចម្រើនវិបស្សនា ក្នុងព្រះពុទ្ធសាសនា។

11/06/2026

@ ធម្មទានពិសេស-សង្ឃានុស្សតិ ix
ពិចារណា: អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស តើដូចម្តេច?
អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស គឺជាឃ្លាបាលី មានន័យថា ព្រះសង្ឃ (ព្រះអរិយសង្ឃ) គឺជា «ស្រែបុណ្យដ៏ប្រសើរជាងគេ ក្នុងលោក»។ ពាក្យនេះ គឺជាគុណសម្បត្តិមួយ ក្នុងចំណោមគុណទាំង៩ នៃព្រះសង្ឃ ដែលពុទ្ធសាសនិកជនតែងតែសូត្ររំឭកដល់នៅក្នុង «សង្ឃានុស្សតិ»។ សូមសិក្សាថា៖
• អនុត្តរំ៖ មិនមានអ្វីលើស ឬប្រសើរជាង។
• បុញ្ញក្ខេត្តំ៖ ស្រែបុណ្យ (កន្លែងសម្រាប់សាបព្រោះនូវពូជ ឬបង្កបង្កើនផល គឺបុណ្យកុសល)។
• លោកស្ស៖ ក្នុងលោក។

សេចក្តីនោះ គឺ៖
• ហេតុអ្វីហៅថា «ស្រែ» (បុញ្ញក្ខេត្ត)? ពាក្យថាស្រែ គឺសំដៅដល់ទីកន្លែង ដែលផ្តល់ផល។ ប្រៀបដូចជាកសិករដែលយកគ្រាប់ពូជ ទៅព្រោះលើដីស្រែដ៏សំបូរជីជាតិ រមែងទទួលបានផលស្រូវយ៉ាងច្រើនត្រឡប់មកវិញ។ ដូចគ្នានេះដែរ ទាយក ទាយិកា ដែលបានយកទ្រព្យ ឬចង្ហាន់ ទៅប្រគេនព្រះសង្ឃ ដែលជាស្រែបុណ្យដ៏បរិសុទ្ធ រមែងទទួលបានផលបុណ្យកុសលយ៉ាងច្រើនមហាសាលត្រឡប់មកវិញ។
• ហេតុអ្វីហៅថា «លើសលុប ឬ ឧត្តម» (អនុត្តរំ)? ព្រះសង្ឃ ជាបុគ្គល ដែលបានប្រតិបត្តិល្អ ប្រតិបត្តិត្រង់ ប្រកបដោយ "សីល សមាធិ បញ្ញា" ជាពិសេស គឺព្រះអរិយបុគ្គល។ គុណធម៌ដ៏វិសេសវិសាលនេះហើយ ទើបធ្វើឱ្យព្រះអង្គក្លាយជាស្រែបុណ្យដ៏ប្រសើរបំផុតក្នុងលោក ដែលមិនមានស្រែបុណ្យឯណា នឹងមកប្រៀបផ្ទឹម ឬលើសលុបជាង បានឡើយ។
• អត្ថប្រយោជន៍ដល់អ្នកធ្វើបុណ្យ៖ នៅពេលដែលទាយក-ទាយិកា បានធ្វើទានចំពោះព្រះសង្ឃ ដែលជាស្រែបុណ្យដ៏ឧត្តមនេះ ផលបុណ្យដែលកើតឡើង នឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន រួមទាំងជាបច្ច័យឈានទៅដល់ការរំលត់ទុក្ខ (ព្រះនិព្វាន) បាននៅថ្ងៃអនាគត។

* កិច្ចបដិបត្តិ ៖ ត្រង់បទនេះ យោគាវចរ គប្បីបង្អោនសតិស្មារតី ឱ្យត្រង់ចំពោះ នូវគុណរបស់ព្រះសង្ឃរតនៈ យ៉ាងដូច្នេះថា «អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស - ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ ជាស្រែបុណ្យដ៏ប្រសើរជាងគេ ក្នុងលោក» យ៉ាងដូច្នេះ ជាដដែលៗ ម្តងហើយម្តងទៀត រហូតដល់ កើតមាន បីតិបាមោជ្ជៈ ត្រជាក់ត្រជុំ សព្វសារពាង្គកាយ សុខកាយសុខចិត្ត ស្ងប់រម្ងាប់ បានពាល់ត្រូវ នូវឧបចារសមាធិ ជាអារម្មណ៍។

11/06/2026

ពិចារណា÷ ឃនសញ្ញា តើដូចម្តេច?
ពាក្យបាលីថា "ឃន" (អានថា ខៈ-នៈ) មានន័យថា ការប្រមូលផ្តុំ ភាពរឹងប៉ឹង ឬ ដុំ។ ពាក្យនេះ ច្រើនសំដៅដល់ "ឃនសញ្ញា" ដែលជាសេចក្តីសម្គាល់ថា ជារូបរាងកាយ ជារួម ឬ ជាដុំតឹងរ៉ឹង។ ឃនសញ្ញា (ការសម្គាល់ថា ជាដុំរឹងមាំ ឬរូបរាង) មាន ៤យ៉ាង (ក្នុងអារម្មណ៍ ៤ទ្វារ) គឺ៖
១. សន្ដតិឃនសញ្ញា៖ ការសម្គាល់ថា ជារូបរាងតំណពូជ ឬសន្ដតិ (សេចក្តីប្រព្រឹត្តទៅនៃខន្ធ ឬរូប) ដែលតភ្ជាប់គ្នា ជាប់មិនដាច់ ដោយការបិទបាំងនូវអនិច្ចលក្ខណៈ។
២. សណ្ឋានឃនសញ្ញា៖ ការសម្គាល់នូវរូបរាងកាយ ដូចជាដៃ ជើង ក្បាល ដងខ្លួន ជាដើម ដោយការបិទបាំង នូវអនត្តលក្ខណៈ។
៣. ឃនឃនសញ្ញា (ឬ បកិច្ចឃនសញ្ញា)៖ ការសម្គាល់នូវកិច្ចការងារផ្សេងៗ នៃសរីរាង្គ ឬវត្ថុ ដែលប្រមូលផ្តុំ ធ្វើការរួមគ្នា។
៤. អារម្មណ៍ឃនសញ្ញា៖ ការសម្គាល់នូវសភាវធម៌ ដែលប្រមូលផ្តុំ ឬអារម្មណ៍រួមផ្សេងៗ ដែលតាក់តែងឡើងដោយចិត្ត។

10/06/2026

@ មហាបុណ្យ!!
ពិចារណា÷ ចេតិយលោកគ្រូ ឧបាសក សុខ ហាក់ កម្មដ្ឋានាចារ្យ នឹងបន្ថែមក្បាច់ ឱ្យពេញតួចេតិយ (បន្ថែមក្នុងផែនការដើម) ដែលត្រូវចំណាយបន្ថែម ប្រហែល $700+ថ្លៃជាង។ នេះជាដំណឹងដល់ សប្បុរស ដែលប្រាថ្នានូវបុណ្យកុសល។ សាធុ សាធុ សាធុ។

10/06/2026

@ ធម្មទានពិសេស-សង្ឃានុស្សតិ viii
ពិចារណា: អញ្ជលិករណីយោ តើដូចម្តេច?
អញ្ជលិករណីយោ គឺជាគុណនាម ក្នុងភាសាបាលី មានន័យថា ជាបុគ្គល ដែលគួរដល់ការធ្វើអញ្ជលិកម្ម គឺការប្រណម្យដៃ គោរពបូជាឪ។ ពាក្យនេះ គឺជាគុណសម្បត្តិមួយ ក្នុងចំណោមគុណសម្បត្តិទាំង៩ របស់ព្រះសង្ឃសាវ័ក នៃព្រះសម្មាសម្ពុទ្ធ ក្នុងគោលបដិបត្តិធម៌។

ពាក្យ អញ្ជលិករណីយោ នេះ ច្រើនតែត្រូវបានសូត្រនៅក្នុង គុណព្រះសង្ឃ (សង្ឃគុណ៩) ត្រង់ឃ្លាថា៖ «អហុនេយ្យោ, បាហុនេយ្យោ, ទក្ខិណេយ្យោ, អញ្ជលិករណីយោ, អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស។» ដែលមានន័យថា ព្រះសង្ឃជាបុគ្គល ដែលលោកអ្នកគួរធ្វើអញ្ជលី (ការប្រណម្យដៃគោរព) ព្រោះជាស្រែបុណ្យដ៏ប្រសើរគ្មានបុគ្គលឯទៀតលើសលប់ឡើយ។

អត្ថន័យលម្អិត៖
• អញ្ជលិ ៖ ការលើកដៃទាំងពីរប្រណម្យត្រួតលើគ្នា ដើម្បីគោរពបូជា ឬនមស្ការ។
• កាលគួរធ្វើអញ្ជលិ ៖ សំដៅដល់បុគ្គលដែលមានសីលធម៌ គុណធម៌ និងការប្រតិបត្តិតែក្នុងផ្លូវល្អ ដែលធ្វើឱ្យមនុស្ស ឬទេវតា ឃើញហើយ មានចិត្តជ្រះថ្លា គោរពបូជា និងគួរលើកដៃគោរព។

* កិច្ចបដិបត្តិ ៖ ត្រង់បទនេះ យោគាវចរ គប្បីបង្អោនសតិស្មារតី ឱ្យត្រង់ចំពោះ នូវគុណរបស់ព្រះសង្ឃរតនៈ យ៉ាងដូច្នេះថា «អញ្ជលិករណីយោ - ព្រះសង្ឃជាសាវ័ក នៃព្រះមានព្រះភាគ ជាបុគ្គល ដែលគួរដល់ការធ្វើអញ្ជលិកម្ម គឺការប្រណម្យដៃ គោរពបូជា» យ៉ាងដូច្នេះ ជាដដែលៗ ម្តងហើយម្តងទៀត រហូតដល់ កើតមាន បីតិបាមោជ្ជៈ ត្រជាក់ត្រជុំ សព្វសារពាង្គកាយ សុខកាយសុខចិត្ត ស្ងប់រម្ងាប់ បានពាល់ត្រូវ នូវឧបចារសមាធិ ជាអារម្មណ៍។

10/06/2026

@ ពិសេស-ប្រយ័ត្នច្រឡំធម៌!
ពិចារណា÷ យោគាវចរ បដិបត្តិធម៌ ជាសមថយានិកក្តី វិបស្សនាយានិកក្តី គប្បីឆ្លាតឈ្លាស ចំពោះចិត្តពាល់ត្រូវ សភាវៈលក្ខណៈសច្ចធម៌ តាមសេចក្តីពិត។ បើពុំដូច្នោះទេ យោគាវចរ អាចនឹងច្រឡំធម៌ នៅពេលចិត្ត បានពាល់ត្រូវ ឈាន (សមាធិ) ថាជា មគ្គផល។ យោគាវចរ ក៏គប្បីឆ្លាតឈ្លាស ក្នុងផលបដិបត្តិ តាមលំដាប់នៃការចម្រើន ទៅតាមចរិត អធ្យាស្រ័យ និងឧបនិស្ស័យនៃខ្លួន ក៏យ៉ាងដូច្នោះដែរ។

09/06/2026

@ ជំនួយពិសេស!
ពិចារណា÷ នៅក្នុងកិច្វបដិបត្តិកម្មដ្ឋាន វិក្ខម្ភនបហាន (ឧបចារសមាធិ) ជាសមថយាន មានសតិជាគ្រឿងនាំ និង តទង្គបហាន (ខណិកសមាធិ) ជាវិបស្សនាយាន មានបញ្ញាជាគ្រឿងនាំ មានលក្ខណៈដូចគ្នា ដោយអត្ថថា រម្ងាប់បង់នូវ នីវរណធម៌ ដូចគ្នា។ ថេរវេលាពាល់ត្រូវ សភាវៈ លក្ខណៈ សច្ចធម៌ របស់ឧបចារសមាធិ និងខណិកសមាធិ ក៏ប្រហាក់ប្រហែលគ្នា អស់កាលគួរ ពីតិចទៅច្រើន រហូតដល់ ច្រើនម៉ោង បានដូចគ្នា, ប៉ុន្តែ មិនអាចហៅថា ជាអប្បនាសមាធិបាន ដោយសារតែ វានៅទន់ខ្ចីជាង អប្បនាសមាធិ ត្បិតថា អប្បនាសមាធិនោះ បានស្ទាត់ថ្នឹក ក្នុងវសី៥ រួចហើយ។

09/06/2026

@ កិច្ចបដិបត្តិពិសេស!!
ពិចារណា÷ វិបស្សនាល្អ ពិចារណានៅលំដាប់ ចិត្តមានសមាធិ។ គ្រប់វិបស្សនារម្មណ៍ យោគាវចរ គប្បីចម្រើនវិបស្សនាភាវនា ជាបីចំណែក គឺពិចារណា " អនិច្ចំ ទុក្ខំ អនត្តា" នូវនិមិត្តខាងក្នុងផង និមិត្តខាងក្រៅផង និមិត្តទាំងខាងក្នុងទាំងខាងក្រៅផង។ កាលបើបានបដិបត្តិដូច្នេះ ផលបដិបត្តិនោះ យោគាវចរ នឹងដឹងពិត ឃើញពិត ដោយបញ្ញានៃខ្លួន (មិនមែនអ្នកដទៃ) មិនខាន។

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Phnom Penh