11/08/2026
សូមអបអរសាទរ លោក ហែម ថុនពន្លឺ គ្រូបង្វឹកកីឡាហែលទឹកពាក់ជើងទា នៃសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ។
ដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 នៅប្រទេសឥណ្ឌូណេស៊ី ។
សូមបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹករបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។
ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពបច្ចេកទេសរបស់គ្រូបង្វឹក ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាហែលទឹក និងកីឡាហែលទឹកទីឆ្ងាយ នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
09/08/2026
ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើសហែលទឹកពាក់ជេីងទា និងក្រុមកីឡាហែលទឹកថ្នាល នាថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/KhmerSwimmingFederation
03/08/2026
ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើសហែលទឹកពាក់ជេីងទា និងក្រុមកីឡាហែលទឹកថ្នាល នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/KhmerSwimmingFederation
02/08/2026
អាកាសយានដ្ឋានអន្តរជាតិតេជោ | ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦
ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹករបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 នៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា មុននឹងចូលរួមវគ្គបណ្តុះបណ្តាលនេះ បេក្ខជនទាំងអស់ត្រូវបញ្ចប់ការសិក្សាតាមប្រព័ន្ធ E-Learning រយៈពេល ៤៥ ម៉ោង និងត្រូវប្រឡងជាប់ជាមុនសិន ទើបមានសិទ្ធិចូលរួមវគ្គបណ្តុះបណ្តាលផ្ទាល់បាន។
សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមជូនពរ លោក ហែម ថុនពន្លឺ ធ្វើដំណើរប្រកបដោយសុវត្ថិភាព ទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយកមកចូលរួមអភិវឌ្ឍវិស័យកីឡាហែលទឹកនៅព្រះរាជាណាចក្រកម្ពុជាបន្តទៅមុខទៀត។
📲 ចូលរួមក្រុម Telegram ដើម្បីទទួលព័ត៌មាន និងសេចក្ដីជូនដំណឹងថ្មីៗ
https://t.me/KhmerSwimmingFederation
01/08/2026
កម្រងរូបភាពទី២ នៃការប្រកួតកីឡាហែលទឹកកុមារ ស.ខ.ហ លើកទី៣ ឆ្នាំ២០២៦ (3rd KSF Children Swimming Competition 2026) ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
📲 ចូលរួមក្រុម Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗ / Join our Telegram group for the latest updates:
https://t.me/KhmerSwimmingFederation
01/08/2026
កម្រងរូបភាពទី១ នៃការប្រកួតកីឡាហែលទឹកកុមារ ស.ខ.ហ លើកទី៣ ឆ្នាំ២០២៦ (3rd KSF Children Swimming Competition 2026) ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។
📲 ចូលរួមក្រុម Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗ / Join our Telegram group for the latest updates:
https://t.me/KhmerSwimmingFederation
31/07/2026
មហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក
បញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១–២០២៥) និងបន្តអាណត្តិទី៨ (ឆ្នាំ២០២៥–២០២៩)
នាល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ (ឆ្នាំ២០២១–២០២៥) និងបន្តអាណត្តិទី៨ (ឆ្នាំ២០២៥–២០២៩)។
មហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកអ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលជាគណៈកម្មាធិការប្រតិបត្តិ និងសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកីឡាហែលទឹកជាច្រើនរូប។
មហាសន្និបាតនេះបានពិនិត្យ និងអនុម័តលើរបាយការណ៍សកម្មភាពការងារប្រចាំអាណត្តិទី៧ ព្រមទាំងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី៨ (ឆ្នាំ២០២៥–២០២៩) ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យកីឡាក្នុងទឹករបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន។
29/07/2026
សូមស្កេន QR Code ឬចុចលើ Link ខាងក្រោម ដើម្បីទទួលបានព័ត៌មានអំពី ការប្រកួតកីឡាហែលទឹកកុមារ ស.ខ.ហ លើកទី៣ ឆ្នាំ២០២៦ (3rd KSF Children Swimming Competition 2026) ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ ព្រឹក។
Link: https://t.me/+sowzk7rb93o2ZmRl
Please scan the QR Code or click the link below to get information about the 3rd KSF Children Swimming Competition 2026, which will be held on August 1, 2026, at 7:30 AM.
📲 ចូលរួមក្រុម Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗ / Join our Telegram group for the latest updates:
https://t.me/KhmerSwimmingFederation
28/07/2026
🔁 ផុតកំណត់ការចុះឈ្មោះ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ ល្ងាច
សូមអញ្ជើញអាណាព្យាបាល សាលារៀន ក្លឹប និងកុមារទាំងអស់ ចុះឈ្មោះចូលរួម ការប្រកួតកីឡាហែលទឹកកុមារ ស.ខ.ហ លើកទី៣ ឆ្នាំ២០២៦ (3rd KSF Children Swimming Competition 2026) ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ ព្រឹក។
📝 ការចុះឈ្មោះ
សូមស្កេន QR Code ឬចុះឈ្មោះតាម Link ដែលមាននៅក្នុងសេចក្ដីប្រកាស។
💵 ថ្លៃចុះឈ្មោះ
• ២០ ដុល្លារ (អាចចូលរួមបានរហូតដល់ ៤ វិញ្ញាសា)
• ៥ ដុល្លារ សម្រាប់ ១ វិញ្ញាសាបន្ថែម
📞 ព័ត៌មានបន្ថែម
012 998 678 / 012 353 805
📲 ចូលរួមក្រុម Telegram ដើម្បីទទួលព័ត៌មាន និងសេចក្ដីជូនដំណឹងថ្មីៗ
https://t.me/KhmerSwimmingFederation