Cambodia Family Biker Motorcycle Club- CFB

Directions

Cambodia Family Biker Motorcycle Club- CFB Cambodia Family Biker Motorcycle Club fosters and adventure, camaraderie and exploration

23/09/2026

Cambodia Family Biker Motorcycle Club- CFB

23/09/2026

ផ្លូវឆ្ងាយ ក្រោមក្តីស្រឡាញ់នៃការធ្វើដំណើរ! 🛣️🏍️ ដំណើរឆ្ពោះទៅមណ្ឌលគីរីជាមួយ Cambodia Family Biker។
​

19/09/2026

ភ្នំ ព្រៃ និងសេចក្តីសុខ🏕️✨ ជាមួយក្រុមម៉ូតូ Cambodia Family Biker Motorcycle Club- CFB

ក្នុងនាមក្រុម Cambodia Family Biker (CFB) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ងិន សុវិមាន អភិបាលរងនៃគណៈអភិ...
19/09/2026

ក្នុងនាមក្រុម Cambodia Family Biker (CFB) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកទទួលស្វាគមន៍ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់សមាជិកក្រុម CFB ទាំងអស់។

ការស្វាគមន៍ដ៏កក់ក្តៅនេះ មិនត្រឹមតែបង្ហាញពីភាពរាក់ទាក់ និងទឹកចិត្តដ៏ល្អប្រពៃរបស់ម្ចាស់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងនាំភ្ញៀវទេសចរឱ្យស្គាល់កាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី។

មណ្ឌលគិរី គឺជាទឹកដីដែលមានមន្តស្នេហ៍ និងអត្តសញ្ញាណដោយឡែករបស់ខ្លួន៖ ព្រៃភ្នំបៃតងខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងភាពស្ងប់ស្ងាត់ដែលផ្តល់ភាពស្រស់ស្រាយ ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង។ រាល់ដំណើរមកកាន់ទីនេះ មិនមែនគ្រាន់តែជាការដើរកម្សាន្តប៉ុណ្ណោះទេ តែជាឱកាសស្វែងរកបទពិសោធន៍ថ្មីៗ និងរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។

សម្រាប់បងប្អូនដែលមិនទាន់បានមកដល់មណ្ឌលគិរី សូមអញ្ជើញមកទស្សនាដោយផ្ទាល់ ដើម្បីស្គាល់សម្រស់ និងទទួលយកអារម្មណ៍ដ៏ពិសេសពីទឹកដីមួយនេះ។ ដ្បិតសម្រស់ខ្លះ មិនអាចពិពណ៌នាឱ្យអស់តាមរូបភាព ឬពាក្យសម្តីបានឡើយ គឺត្រូវមកដល់ ទើបយល់។

សូមអរគុណ!

19/09/2026

🛵 ​ចាកចេញពីភាពអ៊ូអរនៅភ្នំពេញ មកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងភាពត្រជាក់នៅទឹកដីមណ្ឌលគិរី។ ថ្ងៃទី ១ នៃការធ្វើដំណើរពេញដោយស្នាមញញឹម Cambodia Family Biker Motorcycle Club- CFB ជាមួយទេសភាពបៃតងស្រស់សងខាងផ្លូវ! 🍃⛰️

13/09/2026

មិនសំខាន់ថាផ្លូវវែងឆ្ងាយប៉ុនណា សំខាន់យើងដើរដោយបេះដូង និងកម្លាំងសាមគ្គីតែមួយ។ 💪🔥សូមរីករាយជាមួយបទ Cambodia Family Biker Motorcycle Club- CFB
CFB បេះដូងតែមួយ។
#រីករាយក្នុងការជិះម៉ូតូ #រីករាយនិងអ្វីដែលយើងមាន

🇰🇭 កម្មវិធីជិះម៉ូតូ 🇰🇭🏁គោលដៅ ភ្នំពេញ/មណ្ឌលគីរី 2យប់ 3 ថ្ងៃ⏰ថ្ងៃ 18-20/09/2026🚸កន្លែងជួបជុំនៅ Total រង្វង់មូល តាព្រហ្ម(ជ្...
02/09/2026

🇰🇭 កម្មវិធីជិះម៉ូតូ 🇰🇭
🏁គោលដៅ ភ្នំពេញ/មណ្ឌលគីរី 2យប់ 3 ថ្ងៃ
⏰ថ្ងៃ 18-20/09/2026
🚸កន្លែងជួបជុំនៅ Total រង្វង់មូល តាព្រហ្ម(ជ្រោយចង្វារ)
5:00(AM)វិលកង់ 5:30(AM)
https://maps.app.goo.gl/Y3Bp4Hg8czHG2RXAA?g_st=ic

02/09/2026

នៅលើភ្នំបូកគោ មុនពេលញាំបាយ 🛵
Cambodia Family Biker Motorcycle Club- CFB

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Cambodia Family Biker Motorcycle Club- CFB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share