Nufit Khmer: Discover Great Nutrition, Fitness & Beauty

Nufit Khmer: Discover Great Nutrition, Fitness & Beauty

Share

Your best selections of health & nutrition, wealth and wisdom. Nufit Khmer is your best selections of wellness and wealth. Wanna get healthy and fit?

How about losing weight, gaining weight or managing weight? Wanna earn extra income for your family around your current schedule? LIKE Nufit Khmer and learn those bit by bit, day by day, piece by piece, until you get there!

20/06/2026

សូមកុំរង់ចាំដល់ថ្ងៃដែលនៅសល់តែសំបុត្រ… ❤️‍🩹

ម្សិលមិញ ខ្ញុំអានព័ត៌មានមួយ ហើយសោកសង្រេងក្នុងចិត្តយ៉ាងខ្លាំង💔 មិនមែនដោយសារតែព័ត៌មាននោះគួរអោយភ្ញាក់ផ្អើលទេ…

តែដោយសារតែខ្ញុំជាម្តាយរបស់កូនពីរនាក់🌸

ខ្ញុំមិនបានអង្គុយគិតថា អ្នកណាត្រូវ អ្នកណាខុសទេ?

ខ្ញុំគ្រាន់តែសម្លឹងមើលសំបុត្រដែលក្មេងស្រីម្នាក់បានសរសេរទុក ហើយគិតថា…

តើគាត់ឈឺចាប់ប៉ុណ្ណា ទើបដើរដល់ផ្លូវនេះ?

ហើយតើឪពុកម្តាយរបស់គាត់ នឹងឈឺចាប់ប៉ុណ្ណា នៅពេលបានអានសំបុត្រនោះ?

ហើយខ្ញុំជឿថា…

គ្មានឪពុកម្តាយណាម្នាក់ មិនស្រលាញ់កូនរបស់ខ្លួនទេ😢

ហើយក៏គ្មានកូនណាម្នាក់ ចង់ធ្វើអោយឪពុកម្តាយរបស់ខ្លួនឯងឈឺចាប់ដែរ😢

តែពេលខ្លះ…

មនុស្សដែលស្រលាញ់គ្នាជាងគេ

បែរជាមិនយល់ពីគ្នាខ្លាំងជាងគេ☹️

ឪពុកម្តាយខ្លះ ខំធ្វើការទាំងថ្ងៃទាំងយប់ ខំរកលុយ ខំតស៊ូ…

ព្រោះចង់អោយកូនមានអនាគតល្អ។

តែកូនខ្លះ…

✨គាត់គឺមិនបានប្រាថ្នាចង់បានអ្វីច្រើននោះទេ😢

🌟គេគ្រាន់តែចង់បានអ្នកណាម្នាក់

🌟ដែលស្តាប់គេដោយមិនកាត់សេចក្តី

🌟ដោយមិនប្រៀបធៀប

🌟ដោយមិនប្រញាប់ប្រាប់ថា គាត់គួរធ្វើអ្វី?

🌸ពេលយើងសួរកូនថា

“រៀនបានពិន្ទុប៉ុន្មាន?”

“ប្រឡងបានប៉ុន្មាន?”

“ធ្វើការងារផ្ទះហើយឬនៅ?”

❤️‍🩹តើយើងធ្លាប់សួរគាត់ទេថា…

“ថ្ងៃនេះ កូនសុខសប្បាយទេ?”

“មានរឿងអ្វីដែលកូនពិបាកចិត្តទេ?”

“កូនហត់ទេ?”

💔❤️‍🩹ហើយសម្រាប់កូនៗវិញ…

បើថ្ងៃណាមួយ អ្នកមានអារម្មណ៍ថា គ្មានអ្នកណាយល់ពីអ្នក

👉សូមកុំសម្រេចចិត្ត នៅក្នុងថ្ងៃដែលអ្នកឈឺចាប់បំផុត

👉សូមនិយាយជាមួយអ្នកណាម្នាក់

👉សូមប្រាប់អ្នកណាម្នាក់

👉សូមអោយអ្នកណាម្នាក់បានដឹងថា អ្នកកំពុងទ្រាំអ្វីខ្លះ?

🌸🌟ព្រោះទោះអ្នកគិតថា ខ្លួនឯងគ្មានតម្លៃប៉ុណ្ណា

ក៏នៅមានមនុស្សជាច្រើន ដែលមិនអាចទទួលយកការបាត់បង់អ្នកបានទេ ជាពិសេសគឺឪពុកម្តាយរបស់អ្នក។ 😢

ក្នុងនាមជាម្តាយម្នាក់

ព័ត៌មាននេះមិនបានធ្វើអោយខ្ញុំខឹងកូននោះទេ☹️

ហើយក៏មិនបានធ្វើអោយខ្ញុំវាយតម្លៃឪពុកម្តាយណាម្នាក់ដែរ

វាគ្រាន់តែធ្វើអោយខ្ញុំចង់ត្រលប់ទៅអោបកូនរបស់ខ្ញុំបន្តិចទៀត…

ស្តាប់គាត់បន្តិចទៀត…

អត់ធ្មត់ជាមួយគាត់បន្តិចទៀត…

ហើយប្រាប់គាត់អោយបានញឹកញាប់ជាងមុនថា…

🌸✨“មិនថាមានរឿងអ្វីកើតឡើងទេ… ផ្ទះមួយនេះ នៅតែជាកន្លែងដែលកូនអាចត្រលប់មកវិញបានជានិច្ច។”✨🌸

សូមកុំរង់ចាំដល់ថ្ងៃដែលនៅសល់តែរូបថត❤️‍🩹

សូមកុំរង់ចាំដល់ថ្ងៃដែលនៅសល់តែសំបុត្រ❤️‍🩹

សូមនិយាយថា

“ប៉ា ម៉ាក់ស្រលាញ់កូន”

“កូនគឺសំខាន់សម្រាប់ប៉ា ម៉ាក់ណាស់”

ខណៈដែលយើងនៅមានឱកាសនិយាយវា។

ព្រោះចុងក្រោយ…

🌸កូនមិនចាំបាច់ត្រូវការឪពុកម្តាយដែលល្អឥតខ្ចោះទេ❤️‍🩹💔

🌸ហើយឪពុកម្តាយក៏មិនចាំបាច់ត្រូវការកូនដែលល្អឥតខ្ចោះដែរ❤️‍🩹💔

🫶🏻ពួកយើងគ្រាន់តែត្រូវការគ្នា…នៅពេលដែលត្រូវការបំផុតតែប៉ុណ្ណោះ។ ❤️

#សូមកុំរង់ចាំដល់ថ្ងៃដែលនៅសល់តែសំបុត្រ
#ស្តាប់កូនអោយបានច្រើន
#កូនក៏មានបេះដូង




#គ្រួសារគឺជាកន្លែងត្រលប់មកវិញ
#កូនសំខាន់សម្រាប់ប៉ាម៉ាក់

17/06/2026
Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Borey Piphop Thmey (Sala Mom), No. 6, Street 3
Phnom Penh