03/10/2026
នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣ ខែតុលាឆ្នាំ២០២៦ និងជាថ្ងៃបិណ្ឌទី៧ ក្លឹបបាល់ទាត់វ័យចាស់ប៉េង ហួតបឹងស្នោបានរៀបចំការប្រកួតផ្ទៃក្នុងនៅទីលានបាល់ទាត់ច្បារអំពៅដេីម្បីចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌដែលមានការចូលរួមពីសំណាក់កីឡាករទាំងពីរក្រុម។ ឆ្លងកាត់ការប្រកួតពេញ១ម៉ោងលទ្ធផលគឺទទួលបាននូវសាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយ។
ចប់ការប្រកួត ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ប្រធានក្លិបបានឧបត្ថម្ភថវិកាសម្រាប់បុណ្យភ្ជុំបិណ្ឌចំនួន២០មុឺនរៀលក្នុងម្នាក់ជូនកីឡាករវ័យចាស់យេីងចំនួន២៤នាក់។ ជាការតបស្នងនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្ដមប្រធាន កីឡាករយេីងទាំងអស់សូមគោរពជូនពរឯកឧត្ដមនិងក្រុមគ្រួសារអោយជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលះកុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏🙏
#កីឡារស់ក្នុងសន្តិភាព
#កម្ពុជាត្រូវការសន្តិភាព