BaLa-ឡា

BaLa-ឡា

Share

welcome To Page Video admin BaLa

14/06/2026

ឃើញលទ្ធផលយប់មិញហើយ ចង់តែហោះទៅសួរទម្រង់លេង Brazil និង Switzerland ទេ! ស្មើ 1-1 ទាំងពីរគូធ្វើស៊ីដាច់ចង្កេះបាត់។ រីឯ Türkiye ចាញ់ទៀត ទឹកភ្នែកហូរជំនួសទឹកភ្លៀងហើយយប់មិញ ឈឺចិត្តណាស់លោកអើយ... 🥲 លាហើយយប់មិញ 💔💸 (យប់នេះលេងទៀត🤣🤣)

#ចាក់បាល់ខុស #ឈឺចិត្ត #លទ្ធផលបាល់ទាត់

14/06/2026

កំសាន្តជាមួយ World Cup 2026
ទទួលបានទឹកប្រាក់ 200$
Link ចុះឈ្មោះខាងក្រោម Comment

14/06/2026

Highlights: ជំនួបលំដាប់កំពូល 🇧🇷 Brazil vs Morocco 🇲🇦 (1 - 1)
⚽️ Saibari (21') — Morocco 🇲🇦
⚽️ Vinicius (32') — Brazil 🇧🇷

13/06/2026

[ 🚨 ជួបស៊យធំហើយ! ក្រុមអង់គ្លេសត្រូវគេលួចស្បែកជើងអស់ មុនការហ្វឹកហាត់ World Cup ចាប់ផ្តើម 🏴󠁧󠁢󠁥󠁮󠁧󠁿👟 ]
រឿងមិនគួរឱ្យជឿមួយបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ! ក្រុមជម្រើសជាតិអង់គ្លេស បានជួបប្រទះនឹងឧបទ្ទវហេតុដ៏ហួសចិត្តមួយ ដោយស្បែកជើងទាត់បាល់ (Boots) និងសម្ភារៈកីឡារបស់ពួកគេ ត្រូវបានចោរលួចបាត់អស់។
តាមប្រភពព័ត៌មានពីសារព័ត៌មានល្បីឈ្មោះ The Guardian បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានកើតឡើងក្នុងអំឡុងពេលដែលគេដឹកជញ្ជូនសម្ភារៈទាំងនោះពីគ្លីនិកហ្វឹកហាត់នៅរដ្ឋផ្លរីដា (Florida) ឆ្ពោះទៅកាន់ទីក្រុង Kansas City។
អ្វីដែលធ្វើឱ្យក្រុមការងារអង់គ្លេសឈឺក្បាលបំផុតនោះគឺ សម្ភារៈទាំងនេះត្រូវបានបាត់បង់មុនពេលវគ្គហ្វឹកហាត់ដំបូងរបស់ពួកគេចាប់ផ្តើមតែម្តង!
តើការបាត់ស្បែកជើងហ្វឹកហាត់មុនការប្រកួតធំមកដល់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតី និងការត្រៀមខ្លួនរបស់ទ័ពតោខៀវអង់គ្លេសដែរឬទេ? 🤔

12/06/2026

ស្វិតស្វាញណាស់! ជិតចប់ការប្រកួតទៅហើយ តែ Larin នៅតែអាចរកគ្រាប់បាល់តាមស្មើ និងដណ្តើមបាន ១ ពិន្ទុដំបូងជូនម្ចាស់ផ្ទះរួមបានសម្រេច។ ស្មើគ្នាបែបនេះ ទើបជក់ចិត្ត! 🇨🇦🤝🇧🇦⚽️

12/06/2026

មិនខកបំណងទេ! ម៉ិកស៊ិក និងកូរ៉េខាងត្បូងធ្វើបានល្អណាស់ក្នុងការប្រកួតបើកឆាក World Cup នេះ។ ចុះអ្នកទាំងអស់គ្នាទាយត្រូវអត់យប់មិញ? 💬👇

#លទ្ធផលបាល់ទាត់ #ម៉ិកស៊ិក #កូរ៉េខាងត្បូង

12/06/2026

😳 ហែកអាវអស់ហើយ! ម៉ាស៊ឺតៗហ្មងលោកព្រះ!
នៅក្នុងការប្រកួតដ៏តានតឹងរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និង សាធារណរដ្ឋឆែក នាជំនួបពានរង្វាន់ World Cup 2026 វគ្គចែកពូល (Group A) មានព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅតង់ទីមួយ នាទីទី ២៥។
កីឡាករ Pavel Šulc របស់សាធារណរដ្ឋឆែក (ពាក់អាវលេខ ១៥) ត្រូវបានខ្សែការពាររបស់កូរ៉េខាងត្បូងដេញតាមរារាំង និងបានទាញអាវរបស់គេយ៉ាងពេញទំហឹងរហូតដល់រហែកដាច់ជាពីរផ្នែក មើលឃើញសាច់ខ្នងធ្លាយចេញមកក្រៅតែម្តង😁
ទោះបីជាមានការទាញអាវយ៉ាងចំហបែបនេះក្តី ក៏សន្ទុះនៃការប្រកួតនៅតែបន្តទៅមុខយ៉ាងស្វិតស្វាញបំផុត។
តើបងប្អូនយល់យ៉ាងណាដែរចំពោះស្ថានភាពមួយនេះ? តើអាវបាល់ទាត់សម័យនេះស្តើងពេក ឬក៏ខ្សែការពារកូរ៉េខាងត្បូងដៃធ្ងន់ពេកទៅណ៎រ? 😅👇

09/06/2026

[ 🇰🇭 ស្មារតីអ្នកប្រយុទ្ធអង្គរ៖ ពីជ័យជម្នះថ្ងៃនេះ ឆ្ពោះទៅកាន់ក្តីស្រមៃ World Cup 2030! ⚽🔥 ]
មើលលទ្ធផលនេះហើយ ពិតជាមិនសរសើរមិនបាន! ក្រុមកម្ពុជាបច្ចុប្បន្នកំពុងតែបង្ហាញទម្រង់លេងយ៉ាងខ្លាំង និងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង តាមរយៈការប្រកួតមិត្តភាពអន្តរជាតិកន្លងទៅនេះ៖
គូប្រកួតទី១៖ 🇰🇭 កម្ពុជា ៤ - ០ ប៊ូតាន 🇧🇹
គូប្រកួតទី២៖ 🇰🇭 កម្ពុជា ២ - ០ ហុងកុង (ចិន) 🇭🇰
ឈ្នះទាំងមិនឱ្យគូប្រកួតស៊ុតចូលទីសូម្បីមួយគ្រាប់ (Clean Sheet)! នេះសបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍខ្លួនយ៉ាងលឿន សាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់កីឡាករយើងម្នាក់ៗនៅលើទីលាន។
បោះជំហានទៅមុខមួយកម្រិតទៀត! លទ្ធផលទាំងនេះមិនត្រឹមតែជាជ័យជម្នះធម្មតានោះទេ ប៉ុន្តែវាគឺជាគ្រឹះដ៏រឹងមាំ និងជាសញ្ញាវិជ្ជមានដែលជំរុញឱ្យក្ដីស្រមៃដ៏ធំធេងរបស់ប្រជាជាតិយើង ក្នុងការឈានទៅប្រកួតប្រជែងដណ្តើមកៅអីទៅលេង World Cup 2030 ខាងមុខនិងអាចក្លាយជាការពិត! 🌟
គ្មានអ្វីដែលថាមិនអាចទៅរួចនោះទេ បើសិនជាពួកយើងរួមដៃគ្នា គាំទ្រ និងផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។ ចូលរួមលើកទឹកចិត្តដល់ទង់ជាតិខ្មែរ និងកីឡាកររបស់យើងទាំងអស់គ្នា!

#កម្ពុជាឈ្នះ #ស្មារតីអ្នកប្រយុទ្ធអង្គរ

Photos from BaLa-ឡា's post 09/06/2026

ជួបគ្នាល្ងាចនេះ🤣🤣
នៅពហុកីឡដ្ឋានជាតិអូឡាំពិក🏟️🔥
កម្ពុជា🇰🇭 VS 🇭🇰ហុងកុង ⏰ វេលាងម៉ោង 7:00 PM

#មើលបាល់ទាត់

09/06/2026

ពេលដែលលោកគ្រូប្រាប់ថា «ចូលលេងជំនួសគេផង» តែអ្នកភ្លេចមើលអាវ និងក្រុម... 🤣🤣
Lewandowski ជំនាន់ថ្មី កាត់សញ្ជាតិចូលព័រទុយហ្គាល់ ហើយពាក់អាវលេខ ៧ ជំនួសរៀមច្បង CR7 ទៀត! ម៉ាអេមបងប្អូន! រូបកាត់តឡើងសាហាវ មើលមួយភ្លែតចង់ច្រឡំមែនទែន ល្បិចកលអ្នកកាត់តពិតជាមិនធម្មតា។
អ្នកណាខ្លះមើលមួយភ្លែត ច្រឡំថាជារូបពិត សារភាពមកត្រង់ម្នាក់មួយមើល៍! 🤪👇
ុក្កតា #អ្នកកាត់តដៃឯក

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


Phnom Penh
Phnom Penh
120603