26/07/2025
🚨 សេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនពាក់ព័ន្ធ
ដៃគូសហការ Warrix ‼
យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ និងសាធារណជន មេត្តាជ្រាបថា ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ Warrix បានឯកភាពគ្នាក្នុងការរផ្អាកការឧបត្ថម្ភជាបណ្តោះអាសន្ន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។
ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់កិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពស្និទ្ធស្នាលក្នុងស្មារតីកីឡា និងសាមគ្គីភាពដើម្បីការពាររូបភាពជាវិជ្ជមានរបស់ស្ថាប័នទាំងពីរព្រមទាំងផ្តោតជាអាទិភាពលើគុណតម្លៃនៃវិស័យបាល់ទាត់ដោយមិនមានគំនាបពីមជ្ឈដ្ឋានណាមួយឡើយ។
សូមបញ្ជាក់ថា ក្រុមរបស់យើងនឹងបន្តប្រើប្រាស់ឈុតបច្ចុប្បន្នជាបណ្ដោះអាសន្ន ខណៈពេលដែលក្លិបកំពុងស្វែងរកដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ថ្មីផងដែរ។
យើងខ្ញុំនៅតែប្តេជ្ញារក្សាទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន Warrix ហើយទន្ទឹងរង់ចាំបន្តភាពជាដៃគូពេញលេញនៅក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។
ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់យើង និងស្នើសុំការយោគយល់ហើយបន្តការគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ។
25/07/2025
06/12/2021
07/08/2021
25/11/2020
17/07/2020
10/07/2020