ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia

ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia

Share

BarcelonaCambodia is an official fan page. Like and share to get an information about Barcelona. Tha

11/07/2026

ក្រុមអេស្ប៉ាញខ្លាំងទាំងតូចទាំងធំ

អបអរសាទរ កីឡាករ Xavi Espart របស់យើង រួមទាំងក្រុមអេស្ប៉ាញឈុតអាយុក្រោម១៩ឆ្នាំ បានក្លាយជាជើងឯក EURO U-19 បន្ទាប់ពីផ្តួលក្រុមអាឡឺម៉ង់ក្នុងលទ្ធផល 2-0 ។ អ្វីដែលគេសរសើរនោះគឺក្រុមអេស្ប៉ាញមួយនេះគ្រងជើងឯកដោយលេង៥ប្រកួត ឈ្នះទាំង៥ និងមិនរបូតគ្រាប់បាល់ទាល់តែសោះ។ 🏆 🇪🇸

11/07/2026

ខ្សែគ្រូ Hansi flick មែនៗ 🇩🇪

✍️ ក្លិប Barcelona ទិញយកកីឡាករ Karim Adeyemi គឺជាការស្នើរពីលោក Hansi Flick ពួកគាត់ទាំងពីរធ្លាប់ជាគ្រូសិស្សនិងគ្នា គាត់បានដឹងពីគុណភាព Karim Adeyemi ខ្សែប្រយុទ្ធរូបនេះអាចលេងទាំងស្លាបឆ្វេងស្តាំរួមទាំងអាចលេងជាខ្សែបម្រើប្រយុទ្ធផងដែរ ហើយគាត់ជាកីឡាករដែលពូកែរត់ដេញបាល់ដាក់សម្ពាធគូប្រកួតនិងចុះជួយដល់ក្រោម។

11/07/2026

គេរៀបចំហើយលក់ផ្ទះចា..ក់អាហ្សង់ទីនទៅប្អូន

កុំភ្លេចព្រឹកស្អែកនេះ អាហ្សង់ទីន ត្រូវប៉ះ ស្វីស ក្នុងវគ្គ៨ក្រុមចុងក្រោយ ព្រឹកថ្ងៃអាទិត្យសមតែណាត់គ្នាមើលជុំគ្នាម្តង។

11/07/2026

លាហើយ Rashford 👋👋👋

បន្ទាប់ពីក្លិប Barcelona ទិញបានកីឡាករ Karim Adeyemi នោះមានន័យថាអនាគតរបស់កីឡាករ Rashford ជាមួយ Barcelona ត្រូវបិទបញ្ចប់ជាស្ថាពរហើយ។ លោក Hansi Flick ជ្រើសរើស Karim Adeyemi ចូលម្រោងរបស់លោក មិនមែន Rashford ទេ។

11/07/2026

ខ្មើតមែនអាខ្មាល់

🗣 Lamine Yamal ៖ ការប្រកួតរវាងអេស្ប៉ាញនិងបារាំង មានជម្រើសតែ២ទេគឺ បារាំងអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ៣លើកជាប់គ្នា ឬ អេស្ប៉ាញអាចទម្លាក់ពួកគេ៣លើកជាប់គ្នា។

10/07/2026

អាម៉ាល់ដូចជាលេងពាក្យសម្តីដាក់បារាំងណាស់ 😁

🗣 កីឡាករ Lamine Yamal ៖ ពួកយើង (អេស្ប៉ាញ) គ្មានការភ័យខ្លាចក្រុមណាទាំងអស់ ជាការពិតដែលថាបារាំងនិងអេស្ប៉ាញជាក្រុមជម្រើសជាតិដ៏អស្ចារ្យក្នុងឆ្នាំ២០២៦នេះ ហើយយើងនឹងដឹងថាមានអ្វីកើតឡើងនៅក្រុមទាំងពីរប៉ះគ្នា។

🔵 ខ្ញុំគិតថាប្រសិនក្រុមបារាំងមិនខ្លាចក្រុមណាទាំងអស់ នោះគួរតែជាអេស្ប៉ាញដែលពួកគេគួរតែខ្លាច ពីព្រោះពួកយើងជាក្រុមដែលទម្លាក់ពួកគេពីពានរង្វាន់ Euro ។

🔴 គ្មានក្រុមណាដែលហ៊ានលេងជាមួយយើងមួយទល់មួយឡើយ ពួកគេតែងតែលេងដកថយដើម្បីទប់ នោះជាហេតុដែលធ្វើការប្រកួតយើងពិបាកសម្រុកចូល។

10/07/2026

ហ្វេនអេស្ប៉ាញក៏ច្រើន ហ្វេនបារាំងក៏ច្រើន គូនេះដឹងតែផ្អើលហើយ 🇪🇸 🆚️ 🇨🇵

✅️ ផ្លូវការ ក្រុមអេស្ប៉ាញ នឹងត្រូវជួប ក្រុមបារាំង ក្នុងវគ្គ៤ក្រុមចុងក្រោយដើម្បីរកមួយក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

10/07/2026

អបអរសាទរ កីឡាករ Lamine Yamal ឈ្នះពាន MOTM ប្រចាំការប្រកួត 🏆 👏

10/07/2026

ចប់ការប្រកួត

🇪🇸 អេស្ប៉ាញ 2️⃣ - 1️⃣ បែលហ្សុីក 🇧🇪

អបអរសាទរ ក្រុមអេស្ប៉ាញ បានឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយដោយត្រូវឡើងទៅជួបក្រុមបារាំង 🔥🔥🔥

10/07/2026

ចប់តង់ទី១

🇪🇸 អេស្ប៉ាញ 1️⃣ - 1️⃣ បែលហ្សុីក 🇧🇪

Want your business to be the top-listed Gym/sports Facility in Phnom Tbeng Meanchey?

Click here to claim your Sponsored Listing.

Category

Website

Address


Phnom Tbeng Meanchey