Daily Reading

Daily Reading

Share

Reading the word of God is to get closer and hear His guidance in our daily life.

11/12/2024

ការរស់នៅសម្រាប់បំណងព្រះទ័យព្រះ
ព្រះគម្ពីរ ១ ពេត្រុស ៤:១-៣

១ដូច្នេះ ដែលព្រះ‌គ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាម ជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការ‌ពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ ២ដើម្បីកុំឲ្យបង់ពេលដែលសល់ នឹងរស់នៅខាងសាច់ឈាម តាមតែសេចក្ដីប៉ង‌ប្រាថ្នារបស់មនុស្សទៀតឡើយ គឺតាមបំណងព្រះ‌ហឫទ័យនៃព្រះវិញ

គ្រីស្ទានត្រូវបានលើកទឹកចិត្តឲ្យទទួលយកផ្នត់គំនិតដូចព្រះគ្រីស្ទ ដោយរៀបចំខ្លួនទាំងខាងផ្លូវចិត្ត និងខាងវិញ្ញាណ ដើម្បីស៊ូទ្រាំនឹងការរងទុក្ខ។ អ្នកជឿមិនគួររស់នៅតាមបំណងប្រាថ្នារបស់មនុស្សទៀតទេ ប៉ុន្តែគួរតែផ្តោតលើការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវិញ។

ការអនុវត្តៈ
ក. វាយតម្លៃសកម្មភាព និងការសម្រេចចិត្តប្រចាំថ្ងៃរបស់អ្នក ដើម្បីឱ្យស្របតាមគោលបំណងរបស់ព្រះ ជាជាងបំណងប្រាថ្នាសាច់ឈាម ហើយផ្តល់អាទិភាពដល់ការលូតលាស់ខាងវិញ្ញាណ និងរស់តាមព្រះបន្ទូលជាងការដេញតាមលោកីយ៍ ។

ខ. ធ្វើជាប្រភពនៃការលួងលោម និងកម្លាំងសម្រាប់អ្នកដែលកំពុងជួបប្រទះ រំឭកពួកគេអំពីក្តីសង្ឃឹម និងគោលបំណងដែលមាននៅក្នុងព្រះគ្រីស្ទ។

https://gracejvc.org/reading.php?id=4623

06/12/2024

អាពាហ៍ពិពាហ៍ និងការចុះចូល
ព្រះគម្ពីរ ១ពេត្រុស ៣:១

“ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណា ដែលមិនព្រមស្តាប់បង្គាប់ តាមព្រះ‌បន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយ‌សារកិរិយាល្អ ក្រៅពីព្រះ‌បន្ទូល”

អាពាហ៍ពិពាហ៍របស់គ្រីស្ទាន ដែលការចុះចូល ការគោរព ការស្រឡាញ់គ្នាទៅវិញទៅមកគឺ ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងព្រះគ្រីស្ទ និងក្រុមជំនុំរបស់ទ្រង់។

អាកប្បកិរិយាបរិសុទ្ធនៅក្នុងការប្រព្រឹត្តរបស់ភរិយាមានឥទ្ធិពលលើស្វាមី ជាពិសេស្វាមីដែលមិនជឿ ដែលវាជាទីបន្ទាល់ចំពោះសេចក្ដីជំនឿរបស់គាត់។

ស្ត្រីដែលជាគ្រីស្ទានត្រូវបានត្រាស់ហៅឲ្យរស់នៅបង្ហាញពីសេចក្តីជំនឿ ដើម្បីជាទីបន្ទាល់ដល់អ្នកដែលនៅជុំវិញ។

អានព្រះបន្ទូលថ្ងៃនេះ
https://gracejvc.org/reading.php?id=4618

07/09/2024
22/04/2021

-ប្រសិន​បើ​ព្រះយេស៊ូ​ដែល​បាន​សុគត​លើ​ឈើឆ្កាង ហើយ​​បាន​បញ្ចុះសព​​ក្នុង​ផ្នូរ​ មិនមាន​ព្រះជន្ម​រស់ឡើងវិញ​នៅ​ថ្ងៃ​ទី​៣​ដូច​ទ្រង់​មាន​បន្ទូល​មុន​នោះ​ទេ​ នោះព្រះយេស៊ូ​មិន​មែន​ជា​ព្រះពិត​នោះឡើយ ហើយ​សេចក្តីជំនឿ​របស់​គ្រីស្តបរិស័ទ​​គ្រាន់​តែ​ជា​​សាសនា​តែ​ប៉ុណ្ណោះ។

-ព្រះគម្ពីរ ​ម៉ាកុស ១០:៣៤
ពួក​នោះ​នឹង​ចំអក​អោយ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

29/01/2021

ព្រះគម្ពីរ ​យ៉ូហាន ១៦:៨​
«កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។»

កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​៖
-ឲ្យ​មនុស្ស​លោក​ដឹង​ថាគេ​យល់​ខុស​អំពី​បាប
-ឲ្យ​មនុស្ស​លោក​ដឹងអំពី​សេចក្ដី​សុចរិត
-ឲ្យ​មនុស្ស​លោក​ដឹងអំពី​ការ​កាត់​ទោស

07/12/2017

កំណើតព្រះយេស៊ូពីស្រ្ដីព្រហ្មចារី

ការបង្រៀនពីកំណើតព្រះយេស៊ូ ដែលប្រសូត្រពីស្ដ្រីព្រហ្មចារី គឺជាលទ្ធផលនៃការអស្ចារ្យមួយ ដែលស្រ្ដីព្រហ្មចារីអាចមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏បរិសុទ្ធ ដោយមិនបានរួមរស់ជាមួយបុរសណាមួយ។ កំណើតរបស់ព្រះយេស៊ូគ្រិស្ដជាកំណើតដ៏អស្ចារ្យដែលបង្ហាញយើងពីលក្ខណៈជាព្រះរបស់អង្គទ្រង់។ កំណើតរបស់ទ្រង់តាមរយៈស្រ្ដីព្រហ្មចារី បង្ហាញថា ទ្រង់គឺជាមនុស្ស ហើយបានយកកំណើតជាមនុស្សដូចយើងដែរ។ ការបន្ទាបអង្គទ្រង់ ក្នុងការយកកំណើតជាមនុស្សដូចយើង ប៉ុន្ដែព្រះអង្គមិនមែនដូចយើងទាំងស្រុងនោះឡើយ។ យើងដឹងថា យើងទាំងអស់គ្នា កើតមកដោយជាប់បាបពីកំណើត ប៉ុន្ដែទ្រង់គ្មានបាបសោះ។

តាមរយៈកំណើតរបស់ព្រះយេស៊ូគ្រិស្ដពីស្រ្ដីក្រមុំព្រហ្មចារី ទាក់ទងនឹងភាពជាព្រះរបស់ព្រះអង្គ។ ខណៈពេលដែលព្រះជាម្ចាស់ពិត បានយាងមកក្នុងពិភពលោកនេះ គឺជាការអស្ចារ្យជាស្រី្ដក្រមុំមានផ្ទៃពោះទៅទៀត ហើយការអស្ចារ្យ តាមរយៈកំណើតដ៏អស្ចារ្យរបស់ព្រះយេស៊ូ បានបង្ហាញពីភាពជាព្រះរបស់ព្រះអង្គ។ ទាំងនេះគឺជាអ្វីដែល ទេវតាកាព្រីអែល បានប្រកាសប្រាប់នាងម៉ារី ថា នាងនឹងមានផ្ទៃពោះ ហើយប្រសូត្របានកូនប្រុសមួយ ដែលធ្វើអោយនាងពិបាកយល់ ដោយនាងពោលទៅកាន់ទេវតាវិញថា «តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?» លូកា១៖៣៤។

ទេវតាកាព្រីអែលបានឆ្លើយប្រាប់ទៅម៉ារីវិញ គឺជាអ្វីសំរាប់យើងយល់ដឹងពីកំណើតរបស់ព្រះយេស៊ូពីស្រ្ដីក្រមុំព្រហ្មចារីផងដែរ «ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ លូកា១៖៣៥»។ ប៉ុន្ដែអ្វីដែលសំខាន់បន្ទាប់ពីទេវតាបាននិយាយដូច្នេះហើយ នៅលូកា ១៖៣៧ បានប្រាប់យ៉ាងច្បាស់ថា «ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។

កំណើតរបស់ព្រះយេស៊ូ តាមរយៈស្រ្ដីព្រហ្មចារី មិនមែនកើតឡើងតាមរយៈម៉ារីតែម្នាក់ឯងនោះឡើយ គឺដោយព្រះវិញ្ញាណដ៏បរិសុទ្ធ។ ពាក្យថាព្រះវិញ្ញាណ ដែលយាងមកសណ្ឋិតលើម៉ារី គឺជាស្រមោលដែលបានលើកឡើងក្នុងគម្ពីរ កំណើតពិភពលោក នៅពេលដែល«ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានរេរពីលើ» ដែលបង្ហាញពីការបង្កើតពិភពលោក ដំបូង។ តាមរយៈនេះ ដែលបង្ហាញថា កំណើតរបស់ព្រះយេស៊ូគឺជាព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ដែលបានយាងមក យកកំណើតជាមនុស្ស មកលើផែនដីដែលព្រះអង្គបានបង្កើត។

ចំពោះអស់អ្នកដែលមិនជឿលើកំណើតព្រះយេស៊ូ ដែលបានកើតពីស្រ្ដីក្រមុំព្រហ្មចារី ជាធម្មតាគេមិនជឿថាព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ ដ៏ពិតនោះឡើយ។

សង្ខេប៖
1. ព្រះគម្ពីរបរិសុទ្ធ បានបង្រៀនយ៉ាងច្បាស់ និង បង្រៀនយ៉ាងពិតប្រាកដពីកំណើតព្រះយេស៊ូ ពីស្រ្ដីក្រមុំ ព្រហ្មចារី។
2. កំណើតព្រះយេស៊ូតាមរយៈស្ដ្រីបង្ហាញពីភាពជាមនុស្ស របស់ទ្រង់ និង លក្ខណៈរបស់ទ្រង់ជាអដាំទី២។
3. កំណើតព្រះយេស៊ូ មិនជាប់ទាក់ទងឪពុកជាមនុស្សនោះឡើយ តែបានបង្ហាញពីភាពជាព្រះរបស់ព្រះអង្គ គឺព្រះរាជបុត្រានៃព្រះ។
4. ការបដិសេធការប្រសូត្ររបស់ព្រះយេស៊ូពីស្រ្ដីក្រមុំព្រហ្មចារី គឺដូចជាបានបដិសេធ ការអស្ចារ្យផ្សេងៗដែលព្រះគម្ពីរបរិសុទ្ធបានបង្រៀន។

ព្រះគម្ពីរសញ្ជឹងគិត៖
1. អេសាយ ៧៖១០-១៦
2. ម៉ាថាយ ១៖២៣
3. រ៉ូម ១៖៣-៤
4. ១កូរិនថូស ១៥៖៤៥-៤៩
5. កាឡាទី ៤៖៤

05/12/2017

សញ្ញាសំគាល់ព្រះវិហារដ៏ពិតរបស់ព្រះ

ចាប់តាំងពីមានការបង្កើតព្រះវិហាររាប់ពាន់កន្លែងផ្សេងៗពីគ្នានៅក្នុងពិភពលោកនេះ ដែលយើងហៅថាព្រះវិហារ រឺក្រុមជំនុំ ហើយក៏មានព្រះវិហារខ្លះបានចូលជាសមាជិករបស់និកាយផ្សេងៗ ហើយក៏មានព្រះវិហារខ្លះទៀតក៏នៅដោយឡែក។ ហេតុនេះការយល់ដឹងពីសញ្ញាសំគាល់របស់ព្រះវិហារដែលពិត និង ទទួលស្គាល់ថាត្រឹមត្រូវតាមផ្លូវច្បាប់ ពិតជាមានសារៈសំខាន់។ យើងដឹងថាព្រះវិហារនៅលើផែនដីនេះ មិនអាចគេចផុតពីចំណុចខ្វះខាត ខុសឆ្គង និង ប្រព្រឹត្ដបាបនោះឡើយ។ គឺមានតែព្រះវិហារដែលនៅស្ថានសួគ៌ទេ ដែលល្អឥតខ្ចោះ។ ប៉ុន្ដែនេះជាសារៈសំខាន់ ខុសគ្នារវាងការប៉ះពាល់ និង ការបោះបង់សេចក្ដីបង្រៀនពីជំនឿពិត ដែលនាំអោយប៉ះពាល់ដល់ព្រះវិហារទាំងអស់។ ដូច្នេះ វាពិតជាមានសារៈសំខាន់ ក្នុងការកំណត់សញ្ញាសំគាល់ព្រះវិហារពិត ដើម្បីការពារ ថែរក្សារ ព្រះវិហារ និង ប្រជារាស្រ្ដរបស់ព្រះ។

តាមប្រវត្ដិសាស្រ្ដសញ្ញាសំគាល់ព្រះវិហារដ៏ពិតត្រូវបានកំណត់ដូចខាងក្រោម៖
(១) ការអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏ពិត។
(២) ការធ្វើពិធីរបស់ព្រះអម្ចាស់ រឺពិធីបរិសុទ្ធរបស់ព្រះ។
(៣) ការអនុវត្ដន៍ការដាក់ពិន័យរបស់ព្រះវិហារ។

(១) ការអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏ពិត។ ដោយព្រះវិហារជាច្រើនមានភាពខុសគ្នារវាងចំណេះដឹងលំអិតខាងព្រះបន្ទូល និង កំរិតភាពត្រឹមត្រូវរបស់សេចក្ដីបង្រៀន (គោលិទ្ធិ)។ ដូច្នេះព្រះវិហារដ៏ពិត ត្រូវតែបញ្ជាក់ពីសារៈសំខាន់ និង ភាពចំបាច់ទាំងអស់របស់ជំនឿគ្រិស្ដបរិស័ទ។ ដូច្នេះនេះដែលចំពោះព្រះវិហារដែល ខុសឆ្គង រឺក៏ព្រះវិហារដែលបោះបង់គោលិទ្ធត្រឹមត្រូវ ដោយប្រកាសជាទូទៅថាបានបដិសេធ ចំណុចសំខាន់របស់ជំនឿគ្រិស្ដបរិស័ទ ដូចជាភាពជាព្រះរបស់ព្រះយេស៊ូគ្រិស្ដ ព្រះត្រៃឯក ការរាប់ជាសុចរិតដោយជំនឿ ការអត់ទោសបាប រឺការសេចក្ដីបង្រៀនពីសេចក្ដីសង្គ្រោះ។ ជាឧទាហរណ៍ ដូចជាក្រុមរីហ្វម (Reformed ជាក្រុមដែលយកព្រះគម្ពីរជាគោល ត្រលប់ទៅបទគម្ពីរ) មិនសូវចាប់អារម្មណ៍នឹងរឿងតូចតាច តែលើសពីនេះ គឺសេចក្ដីបង្រៀនពីសេក្ដីសង្រ្គោះ ជាដើម។

(២) ការធ្វើពិធីរបស់ព្រះអម្ចាស់ រឺពិធីបរិសុទ្ធរបស់ព្រះ។
ការបដិសេធ រឺ ប្រមាថពិធីព្រះអម្ចាស់ ដែលព្រះយេស៊ូគ្រីស្ទបានបង្គាប់ គឺជាការដែលធ្វើអោយខូចដល់វិហាររបស់ព្រះ។ ការដែលធ្វើពិធីជប់លៀងព្រះអម្ចាស់ រឺពិធីបរិសុទ្ធរបស់ព្រះអម្ចាស់ ដល់អ្នកមិនជឿ គឺជាការប្រមាថ និង ជាកត្ដាដែលនាំអោយ ព្រះវិហារនោះ មិនអាចរាប់ជាព្រះវិហារដ៏ពិតបាន។

(៣) ការអនុវត្ដន៍ការដាក់ពិន័យរបស់ព្រះវិហារ។
ទោះបីជាការប្រតិបត្តិនៃការអនុវត្ដន៍ការដាក់ពិន័យ នៅក្នុងក្រុមជំនុំជួនកាលអាចធ្វើខុស ពីទិសដៅទាំងកំហុសធ្ងន់ធ្ងរ រឺ តាមទំហំនៃកំហុស ក៏ដោយ ក៏វាអាចក្លាយទៅជាការភាន់ច្រលំ ដែលច្បាប់របស់ព្រះវិហារបានកំណត់។ ឧទាហរណ៍ ប្រសិនបើព្រះវិហារ អនុញ្ញាតិ្ដអោយ និង គាំទ្រង់ដល់អ្នកដែលមិនព្រមកែប្រែចិត្ត រឺក៏មិនត្រូវការ ការដាក់ពិន័យ ចំពោះអំពើបាបដែលគួរអោយស្អប់នោះទេ នោះបង្ហាញថាព្រះវិហារនោះមិនមាន សញ្ញាសំគាល់ជាព្រះវិហារដ៏ពិតឡើយ។

វាគឺជាកាតព្វកិច្ច និង សិទ្ធរបស់គ្រីស្ទានគ្រប់រូប ដែលរួមចំណែកក្នុងព្រះវិហាររបស់ព្រះគ្រិស្ដ។ វាក៏ជាទំនួលខុសត្រូវរបស់យើងផងដែរ ដោយមិនគ្រាន់តែចូលរួមជួបប្រជុំគ្នារវាងពួកបរិសុទ្ធនៃព្រះ ក្នុងការថ្វាយបង្គំ និង ជំរុញអោយមានការចូលរួមជាសាក្សី ក្នុងបេសកម្មរបស់ព្រះវិហារ ដែលស្ថិតនៅក្រោមលក្ខណៈ និង ការដាក់ពិន័យរបស់ក្រុមជំនុំ។

ព្រះវិហារមិនមែនជាអង្គការមួយទេ តែវាជាសរីរៈសពាង្គកាយ។ ព្រះវិហារបង្កើតឡើងដោយផ្នែកដែលមានជីវិត។ ដែលត្រូវបានហៅថាជារូបកាយនៃព្រះគ្រិស្ដ។ ដូចជាសរីរាង្គរបស់មនុស្សដែរ ដែលបានរៀបចំនិងមានតួនាទី រួមគ្នា ដោយធ្វើការជាក្រុម និងមានតួនាទីផ្ទាល់ខ្លួនរបស់ផ្នែកផ្សេងៗជាច្រើន។ ដូច្នេះព្រះវិហារជារូបកាយដែលបង្ហាញពីភាពសាមគ្គីតែមួយ និង មានភាពផ្សេងៗពីគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជំនុំជារូបកាយ ដែលគ្រប់គ្រងដោយសិរសាតែមួយ គឺព្រះគ្រិស្ដ ទោះបីរូបកាយមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ និង អំណោយទានផ្សេងៗក៏ដោយ ក៏មានការចូលរួមពីព្រះជាម្ចាស់ ដែលជាសិរសា ក្នុងការបំពេញកិច្ចការក្នុងរូបកាយទាំងមូលដែរ។

សង្ខេប៖
1. ព្រះវិហារបង្កើតឡើងដោយអស់អ្នកដែលជាកម្មសិទ្ធរបស់ព្រះអម្ចាស់។
2. អត្ថន័យតាមបទគម្ពីរ ពាក្យថា ព្រះវិហារ រឺក្រុមជំនុំ មានន័យថា «អស់អ្នកដែលព្រះបានត្រាស់ហៅចេញមក»
3. ក្រុមជំនុំនៅលើផែនដី តែងតែមានលាយគ្នា រវាងអ្នកជឿ និង អ្នកមិនជឿ។
4. ក្រុមជំនុំដែលមើលមិនឃើញ គឺមានតែព្រះទេដែលមើលឃើញក្រុមជំនុំរបស់ទ្រង់។
5. ក្រុមជំនុំ គឺតែមួយ មានភាពបរិសុទ្ធ ជាសកល និងជាសាវ័ករបស់ព្រះគ្រិស្ដ។
6. ក្រុមជំនុំ គឺជាសរីរាង្គ ដូចជារូបកាយរបស់មនុស្ស ដែលមានសរីរាង្គជាច្រើនផ្គុំគ្នា។
ព្រះគម្ពីរ សំរាប់សញ្ចឹងគិត៖
1. ម៉ាថាយ ១៣៖២៤-៤៣
2. ១ កូរិនថូស ១២៖១២-១៤
3. អេភេសូ ២៖១៩-២២
4. អេភេសូ ៤៖១-៦
5. កូឡូស ១៖១៨
6. វិវរណៈ ៧៖៩-១០
#សញ្ញាសំគាល់ក្រុមជំនុំដ៏ពិតរបស់ព្រះជាម្ចាស់

25/10/2017

មេត្រីភាពកម្ពុជា សិក្ខាសាលាយុវជន 1-3 វិច្ឆិកា 2017 (ភូមិព្រះយេស៊ូ ភ្នំពេញ) សូមព្រះប្រទានពរ។ ១១១នាក់ នឹងចូលរួម។
Fellowship Church of Cambodia (Jesus' Village Church (ក្រុមជំនុំភូមិព្រះយេស៊ូ) Phnom Penh) 111 people will be join.
Youth conference 1-3 Nov 2017 May God bless this conference.
ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ។
រ៉ូម១០ៈ១៧
Faith comes from hearing, and hearing through the word of Christ. Romans 10:17

Photos from Fellowship Church of Cambodia មេត្រីភាពកម្ពុជា's post 19/03/2017
Christian School in Cambodia 05/09/2016

International Christian School of Cambodia.
https://www.youtube.com/silongoum

Christian School in Cambodia International Christian School of Cambodia (ICSC) I. ទស្សនៈវិស័យ Vision Statement ផ្តល់ភាពរីករាយ ការថែរក្សា និង ការលើកទឹកចិត្តល្អដល់កុមារអាចទទួលនូវសក្តានុពលព...

Want your business to be the top-listed Gym/sports Facility in Phnum Pénh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnum Pénh