គ្រូ160cmកូនថតចេញ1.45cm អ្នកណាមិន អន់ចិត្ត🥹
បញ្ជាក់ម៉ោងទំនេរពីបង្រៀន🥰
Sports for all
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sports for all, Sports, Prey Vêng.
29/01/2024
មុនពេលប្រឡងប្រជែងលើប្រភេទវិញ្ញាសាអនុវត្តកីឡា បេក្ខជនគួរឈ្វេងយល់ពីលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌនៃដំណើរការប្រឡងប្រជែង
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំបទបង្ហាញបច្ចេកទេស និងនីតិវិធីក្នុងការអនុវត្តលើវិញ្ញាសាអនុវត្តន៍កីឡា ដើម្បីឱ្យបេក្ខជនអាចត្រៀមខ្លួនជាមុននិងយល់ដឹងច្បាស់អំពីលក្ខខណ្ឌនៃការប្រឡង ។ បទបង្ហាញនាព្រឹកនេះ មានការចូលរួមពីវាគ្មិនជានាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, នាយក នាយករងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រអប់រំកាយ និងកីឡា និងអនុប្រធានការិយាល័យសមោធានឯកសារកីឡា លើវិញ្ញាសាចំនួន៣ រួមមាន៖ ១.ចោលដុំដែក ២.លោតចម្ងាយ និង ៣.រត់ល្បឿន។
សូមបញ្ជាក់ថា៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា វិញ្ញាសាអនុវត្តន៍កីឡា នឹងត្រូវចាប់ផ្តើមនៅពេលរសៀលថ្ងៃនេះតទៅ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕
:ក្រសួងមុខងារសាធារណះ
29/01/2024
ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា នឹងចាប់ផ្តើមនារសៀលនេះ។ សូមបេក្ខជនពិនិត្យប្លង់នៃមណ្ឌលប្រឡង និងទីកន្លែងឱ្យបានត្រឹមត្រូវ ហើយត្រូវអនុវត្តតាមបទបញ្ញាត្តនានាឱ្យបានខ្ជាប់ខ្ជួន។
សូមភ្ជាប់ជូនទីតាំងមណ្ឌលប្រឡងវិញ្ញាសាអនុវត្តន៍កីឡា៖ វិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា។
https://maps.app.goo.gl/B4J2VyFdr22dbv8g6?g_st=ic
29/01/2024
គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចាប់ផ្ដេីមកែសន្លឹកកិច្ចបេក្ខជន
សន្លឹកកិច្ចការរបស់បេក្ខជនជិត ២០០០នាក់ ដែលបានបញ្ចប់វិញ្ញាសាសរសេរនៅថ្ងៃទី២៨ មករា ត្រូវបានគណៈកម្មការរៀបចំការប្រឡង ចាប់ផ្ដើមកែនៅថ្ងៃទី២៩ មករានេះ។
តាមការរំពឹងទុក លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងចេញផ្សាយនៅថ្ងៃទី៥ កុម្ភៈខាងមុខ។
រូបភាព៖ ញឹក ស្រីល័ក្ខ
Cr:
#សំណួរប្រលងគ្រូកីឡា កាលពីព្រឹកថ្ងៃទី28/01/24
#វប្បធម៌ទូទៅ មណ្ឌលប្រឡង ស.ភ.ន.វ.ស រយៈពេល ១:៣០នាទី
●តើតុលាការកាត់ទោសមេដឹកនាំ ខ្មែរក្រហមមានឈ្មោះពេញដូចម្តេច? ហេតុអ្វីបានត្រូវកាត់ទោស?
●ហេតុអ្វីបានជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ជាថ្ងៃដែលចាត់ទុកជាប្រវត្តិ សាស្រ្ត?
●តើរចនាសម្ព័ន្ធស្ថាប័នសំខាន់របស់ កម្ពុជាមានអ្វីខ្លះ?
●ប្រទេសជាតិអភិវឌ្ឍទៅបានអាស្រ័យ ដោយធនធានមនុស្ស។ចូរស្រាយបំភ្លឺ។ ៥.ចូរបង្ហាញពីចតុស្តម្ភនៃការអប់រំ? ឥទ្ធិពល ៦.តើវប្បធម៌បរទេសបានជះឥទ្ធិពល ដូចម្តេចចំពោះយុវជនខ្មែរ?ក្នុងនាមជា គ្រូបង្រៀនចូរបង្ហាញពីវិធានការ ទប់ស្កាត់។
●តើគ្រូបង្រៀនមានលក្ខណៈសម្បត្តិ បង្រៀនល្អ ដូចម្តេចខ្លះដើម្បីក្លាយជាគ្រូបង្រៀនល្អ ពិតប្រាកដ?
●តើការសិក្សាវប្បធម៌ អរិយធម៌មាន សារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជន ខ្មែរ?
●តើរបបមាតាធិបតេយ្យបានជះឥទ្ធិពល អ្វីខ្លះក្នុងសង្គមខ្មែរបច្ចុប្បន្ន?
●តើព្រះពុទ្ធសាសនាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរដូចម្តេចខ្លះ?
27/01/2024
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡានឹងមកដល់នៅថ្ងៃស្អែកនេះហើយ។
សូមបេក្ខជនពិនិត្យប្លង់នៃមណ្ឌលប្រឡង និងបន្ទប់ប្រឡងឱ្យបានត្រឹមត្រូវ ហើយត្រូវអនុវត្តតាមបទបញ្ញាត្តនានាឱ្យបានខ្ជាប់ខ្ជួន។
សូមភ្ជាប់ជូន ទីតាំងមណ្ឌលប្រឡងវិញ្ញាសាសរសេរ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
https://maps.app.goo.gl/SBGTYZnd5a7M2teg8?g_st=it
27/01/2024
សូមអញ្ជើញបេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេស អប់រំកាយ និងកីឡា ចូលរួមស្ដាប់បទបង្ហាញ នៅវិមានពហុកីឡាដ្ឋានជាតិអូឡាំពិក។
វេទិកាចែករំលែកព័ត៌មាននេះ ធ្វើឡើងដើម្បីអនុញ្ញាតឱ្យបេក្ខជនទទួលបានព័ត៌មានជាក់លាក់ ក៏ដូចជាបានត្រៀមលក្ខណៈជាមុន ហើយយល់ដឹងច្បាស់ពីលក្ខខណ្ឌនៃការប្រឡងប្រជែងវិញ្ញាសាអនុវត្តន៍កីឡា តាមរយៈបទបង្ហាញនានា ដោយបែងចែកជា ២វគ្គ ផ្សេងគ្នាគឺ៖
វគ្គទី១៖ វេលាម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
វគ្គទី២៖ វេលាម៉ោង ៨:៣០ ដល់ម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
សង្ឃឹមថាមាននិស្ស័យចុះ
#វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា🥰
ជួបគ្នាថ្ងៃ28💪
23/01/2024
សេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ស្តីពីការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។
គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ១០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (វិញ្ញាសាសរសេរ) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (វិញ្ញាសាអនុវត្តន៍កីឡា) នាថ្ងៃបន្តបន្ទាប់ ហើយនឹងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤តទៅ។
សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://docs.google.com/forms/d/e/1FAIpQLSdE_LTTLVxciIS68ibB9Qb4EV6v0REiEHvuwmFmRwWgYOWxRA/viewform?usp=sf_link ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ត្រឹមម៉ោង១៧.០០។
បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៨៩ ៧៤៥ ៤០៧, ០១៧ ៥៨៤ ៩៩៨, ០៧០ ៣៣៦ ២៥៦, ០១១ ៨៥៨ ៥១១, ០១១ ៥៥២ ៥៧៧។
11/12/2023
ពាក្យមុនហួសសុពលភាពហើយ🙏
សម្រាប់បងប្អូនដែមានបំណងចង់ប្រលងគ្រូឯកទេសអប់រំកាយនិងកីឡាអាចធ្វើការទាញពាក្យខាងក្រោមនេះបាន រួចយកពាក្យនេះទៅដាក់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
ប៉ុស្តិ៍តាមខេត្ត និងពាក្យប្រឡងជ្រេីសរេីសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡាជំនាន់ទី៣១
#ទាញយកពាក្យ: https://drive.google.com/file/d/1lKJniuibTUTU2kkifw3Ci5VbBPosxtN4/view?usp=drivesdk
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Prey Vêng