22/06/2021
រដ្ឋបាលខេត្តសៀមរាប ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងនៅច្រកព្រំប្រទល់ខេត្តសៀមរាបតាមរយៈតំណភ្ជាប់ srprovince.com/login
ដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្ត ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖
1. ចូលទៅក្នុង Website តាម srprovince.com/login ឬកម្មវិធីScan QR
2. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)
3. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត
• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
4. បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ
• ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
• បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី
• ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
• បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន
• ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក
5. ទាញយក QR Code ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ បង្ហាញទៅមន្ត្រីព្រំប្រទល់
រដ្ឋបាលខេត្ត សូមជម្រាបជូនថាជាការល្អប្រសើរ ការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ចំពោះអ្នកមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ ឬបំពេញទិន្ន័យ យើងនឹងមានមន្ត្រីនៅចាំសម្របសម្រួលណែនាំនៅច្រកនីមួយៗតែម្តង។
ជាមួយគ្នានេះសម្រាប់អ្នកមិនមានទូរស័ព្ទដៃទំនើប (Smart Phone) យើងនឹងមានការចុះឈ្មោះតាមធម្មតា ។
សូមអរគុណ
ប្រភពៈ រដ្ឋបាលខេត្តសៀមរាប