02/01/2026
ជូនចំពោះ ក្រុមបាល់ទាត់សំរោង និង អ្នកគាំទ្រទាំងអស់គ្នា!
ក្រុមបាល់ទាត់ សំរោង - SAMRONG SOCCER TEAM សូមជំរាបជូនដំណឹងដ៏សោកសៅមួយទៅដល់អ្នកទាំង
អស់គ្នាថា ប្រធានក្រុមបាល់ទាត់ និងគណៈគ្រប់គ្រប់នៃ ក្រុមបាល់ទាត់សំរោង-SAMRONG SOCCER TEAMបានសម្រេចនឹងធ្វើការរំសាយក្រុមកីឡាករឈុតធំរបស់យើងចាប់ពីពេលនេះតទៅ។ នេះជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែសេចក្តីសម្រេចមួយនេះបានមកពីការត្រួតពិនិត្យ និង វិភាគយ៉ាងយកចិត្តទុកដាក់បំផុតអំពីស្ថានភាពបច្ចុប្បន្នរបស់ពួកយើង។ ដូចដែលគ្រប់គ្នាបានដឹងហើយថា សមាជិកក្រុមដែលធ្លាប់ជួយអោយក្រុម ទទួលបានទទួលបានជោគជ័យមួយចំនួនកាលពីពេលកន្លងទៅ កីឡាករមួយចំនួនបានសម្រេចចាកចេញ និង បានផ្លាស់ប្តូរពីការលេងកីឡាបាល់ទាត់ជាប្រចាំជាមួយនឹងក្រុមរបស់យើង ដើម្បីទៅបន្តការអភិវឌ្ឍន៍ផ្ទាល់ខ្លួន លើការសិក្សា ក៏ដូចជាការងារប្រចាំជីវិតរបស់ពួកគាត់ផងដែរ។ នេះជាមូលហេតុដែលយើងសម្រេចចិត្តថា យើងនឹងធ្វើការរំសាយក្រុមឈុតធំបច្ចុប្បន្នរបស់យើង និង ជូនដំណឹងដល់អ្នកគ្រប់គ្នាដើម្បីអោយកីឡាករ បច្ចុប្បន្នធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្លួន ក្នុងការស្វែងរកឱកាសដើម្បីចូលរួមក្នុងក្រុមបាល់ទាត់ណា មួយក្នុងស្រុកអង្គរធំ។
ទោះបីជាយ៉ាងណាក៏ដោយ យើងពិតជាមានការរំភើបចិត្តជាខ្លាំង ដែលអតីតសមាជិកមួយចំនួនបានស្ម័គ្រចិត្ត ត្រលប់ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ក្នុងស្រុកអង្គរធំ ជាមួយនឹងក្រុមបាល់ទាត់ផ្សេងៗ។
ពេលវេលានឹងមិនអាចបំផ្លាញ ឬបំភ្លេចចោលអ្នកទាំងអស់ ក្នុងនាមថាជា Legendary របស់ក្រុម ក៏ដូចជាសមិទ្ធិផលដែលយើងបានធ្វើរួមគ្នាក្រោមឈ្មោះ ក្រុមបាល់ទាត់សំរោង នោះទេ។ ក្រុមបាល់ទាត់សំរោង ពិតជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រទាំងអស់ជាពិសេស ដែលបានគាំទ្រក្រុមតាំង ពីដើមមក ក៏ដូចជាម្ចាស់ឧបត្ថម្ភទាំងអស់ដែលយើងបានធ្វើការជាមួយ ជាពិសេសអ្នកឧបត្ថម្ភធំរយៈពេលវែង របស់យើង និងចុងក្រោយបង្អស់គឺសមាជិកនៃ ក្រុមបាល់ទាត់សំរោង នាពេលបច្ចុប្បន្ន និងតាំងពីមុន ដែលបានតស៊ូជាមួយគ្នាដោយបេះដូង និង ទឹកចិត្តរបស់អ្នក។
ថ្វីត្បិតពាក្យថា លា គឺពិបាកក្នុងការនិយាយ ប៉ុន្តែជាឱកាសសម្រាប់ការចាប់យកនូវការជុំថ្មីដូចគ្នាដែរ។
The New Chapter will Begin!
To: Supporters and all fans!
Samrong Soccer Team would like to inform all fans, team leaders, and management that the Samrong Soccer Team has decided to disband our current youth football team starting from this moment forward. This was a difficult decision, but it comes after careful consideration and evaluation of our current situation.
As many of you know, some of our members have achieved success in the past. However, a number of players have recently decided to step away or change their path regarding football with our team in order to focus on their personal development, their studies, and their individual career goals. This is the primary reason we have decided to dissolve the current team to allow our current players the freedom to make their own decisions regarding which team they wish to join in the future.
Despite this, we are very proud that some of our members have volunteered to continue competing in local tournaments within the Angkor Thom district alongside other football teams.
This time is not the end; it is a time for everyone to remember the "Legendary" status of our team and the achievements we have made together under the name Samrong Soccer Team. The Samrong Soccer Team would like to express our deepest gratitude to all the fans, especially those who have supported us from the beginning, as well as all our sponsors. Most importantly, we thank all the current and former members of the Samrong Soccer Team who have dedicated their physical and mental strength to the Team.
Goodbye is a difficult word to say, but it is a necessary part of starting something new.
The New Chapter will Begin! U15
Samrong, January 2, 2026
Management of Samrong Soccer Team
28/11/2025
09/11/2025
08/11/2025
27/10/2025
29/09/2025
26/06/2025
02/06/2025
21/04/2025
10/01/2025