tlaitno - ថ្លៃថ្នូរ

tlaitno - ថ្លៃថ្នូរ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from tlaitno - ថ្លៃថ្នូរ, Treang Village, Siem Reap.

Photos from tlaitno - ថ្លៃថ្នូរ's post 17/01/2020

អស់រយៈពេល៨ឆ្នាំមកហើយ ដែលយើងទាំងអស់គ្នាជាសិល្បករ សិល្បការិនី បានដើរតួនាទីជាអ្នកបន្តវេន បន្តការអភិរក្ស និងបន្តការផ្សព្វផ្សាយសិល្បៈប្រពៃណីបុរាណខ្មែរក្នុងចំណោមភ្ញៀវជាតិនិងអន្តរជាតិ។ រយៈពេលជិតមួយទសវត្សកន្លងទៅនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាសិល្បករ-សិល្បការិនី ដែលទទួលបានការបង្វឹកបង្ហាត់ផ្ទាល់ពីលោកគ្រូ-អ្នកគ្រូ ព្រឹទ្ធាចារ្យសិល្បករ-សិល្បការិនី និងវីរសិល្បករ-សិល្បការិនី ដែលបានផ្ទេរនូវចំណេះដឹងផ្នែកសិល្បៈដល់ពួកយើងទាំងអស់គ្នាប្រកបដោយការយកចិត្តទុកដាក់ និងព្រហ្មវិហាធម៌ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបដែលបានគាំទ្រផ្នែកបច្ចេកទេស និងអង្គការអ៊ីតាលីជួយសង្គ្រោះកុមារ (អង្គការចាយ) ដែលបានគាំទ្រជាហិរញ្ញវត្ថុ ដល់សមាគមថ្លៃថ្នូរកន្លងមករហូតដល់បច្ចុប្បន្ន ជាពិសេសទៅទៀតនោះគឺការទ្រទ្រង់ជាថវិកាសម្រាប់វគ្គបណ្តុះបណ្តាលបំពេញបន្ថែមបច្ចេកទេសដល់សិក្ខាសាលាកន្លងមក។
ថ្ងៃនេះសិល្បករ-សិល្បការិនីនៃសមាគមថ្លៃថ្នូរទាំងអស់គ្នា ពិតជាមានក្តីរំភើបឥតឧបមាក្នុងឱកាសទទួលបានវិញ្ញាបនបត្រចេញដោយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តសៀមរាប ក្រោយពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបំពេញបន្ថែមបច្ចេកទេស លើឯកទេស របាំក្បាច់បុរាណខ្មែរ របាំប្រពៃណី និង ដន្ត្រីបុរាណខ្មែរ នៅសាលាសិល្បៈភូមិភាគ ខេត្តសៀមរាប ក្រោមការបង្ហាត់និងត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
យើងទាំងអស់គ្នាប្តេជ្ញានឹងបន្តការខិតខំបន្ថែមទៀតនៅលើវិថីសិល្បៈប្រពៃណីបុរាណខ្មែរ ដើម្បីបន្តនូវការអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយសិល្បៈខ្មែរទស្សនីយភាព ដល់ភ្ញៀវជាតិនិងអន្តរជាតិ ឱ្យស្គាល់អំពីសិល្បៈវប្បធម៌ខ្មែរ ពីព្រោះថាប្រទេសកម្ពុជាយើងជាប្រទេសមួយ ដែលមានអាយុកាលចំណាស់ ប្រកបដោយវប្បធម៌សម្បូរបែប និងមានភាពថ្លៃថ្នូរនៅក្នុងតំបន់អាស៊ី និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ៕

18/11/2019

C'est avec une vive émotion et une très grande tristesse que nous apprenons le décès de la Princesse Bopha Devi, survenu le 18 novembre 2019. La princesse Bopha Devi fut notamment Ministre de la Culture du Cambodge et Directrice du Ballet royal. Nous garderons un souvenir éternel d'une grande dame de la danse classique khmère et de la culture cambodgienne. L'association BCK présente ses sincères condoléances à la famille royale et aux proches de la princesse et s'associe à leur tristesse.

The Royal Ballet of Cambodia in Hong Kong 18/11/2019

The Royal Ballet of Cambodia in Hong Kong The Phnom Penh Post in collaboration with Le Petit Journal – Cambodge, was able to gain exclusive access to the Royal Ballet of Cambodia, following them on t...

Photos from tlaitno - ថ្លៃថ្នូរ's post 25/07/2019

ថ្ងៃនេះសមាគមថ្លៃថ្នូរបានរៀបចំបទបង្ហាញស្តីពីរបាំខ្មែរ សម្រាប់ភ្ញៀវជនជាតិជប៉ុន ដែលជាសិស្សអញ្ជើញមកពីទីក្រុងតូក្យូប្រទេសជប៉ុនក្នុងការស្វែងយល់អំពីការហាត់រៀនរបាំខ្មែរ និងរបៀបក្លាយជា សិល្បករអាជីព ក៏ដូចជាការលើកស្ទួយវប្បធម៌ជាតិខ្មែរ។ អរគុណសម្រាប់ការគាំទ្រ និងបន្តការចែករំលែកព័ត៌មានអំពីយើងដល់មិត្តភក្តិរបស់អ្នក។

Photos from Experience Cambodian Living Arts's post 17/07/2019
Photos from tlaitno - ថ្លៃថ្នូរ's post 03/07/2019
Want your business to be the top-listed Gym/sports Facility in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Address


Treang Village
Siem Reap

Opening Hours

Monday 16:00 - 17:00
Tuesday 16:00 - 17:00
Wednesday 16:00 - 17:00
Thursday 16:00 - 17:00
Friday 16:00 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00